ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ សម្រេចឲ្យ​ផ្លាស់​ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ ឆ្លង​រាជធានី​ខេត្ត តាម​សហ​ព័ទ្ធ​ជា​មន្ត្រីរាជការ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​សម្រេច​ឲ្យ​ផ្លាស់​ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ ឆ្លង​រាជធានី​-​ខេត្ត…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​សម្រេច​ឲ្យ​ផ្លាស់​ប្តូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ ឆ្លង​រាជធានី​-​ខេត្ត តាម​សហ​ព័ទ្ធ​ជា​មន្ត្រីរាជការ ។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ផ្លាស់​ប្ដូរ​ទីកន្លែង បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ ឆ្លង​រាជធានី​-​ខេត្ត តាម​សហ​ព័ទ្ធ​ជា​មន្ត្រីរាជការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣ លើក​ឡើង​ថា សូម​បុគ្គលិក​អប់រំ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​ទីកន្លែង បម្រើ​ការងារ​ឆ្លង​រាជធានី ខេត្ត ថា ក្រសួង​បាន​ប្រជុំ​ផ្ទៃក្នុង កាលពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣ និង​បាន​សម្រេច​ជា​គោលការណ៍​ពាក់ព័ន្ធ​សំណើ​ផ្លាស់​ប្តូរ​ទីកន្លែង បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ​ឆ្លង​រាជធានី ខេត្ត តាម​សហ​ព័ទ្ធ​ជា​មន្ត្រីរាជការ​បាន ឯកភាព​ជា​គោលការណ៍ ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទីកន្លែង​បម្រើ​ការងារ​របស់​បុគ្គលិក​អប់រំ ឆ្លង​រាជធានី ខេត្ត តាម​សហ​ព័ទ្ធ (​ប្តី​ឬ​ប្រពន្ធ​) ជា​មន្ត្រីរាជការ ក្នុង​ឆ្នាំ​២០២២ ស្រប​តាម​គោលការណ៍​ច្បាប់​។

ចំពោះ​ការ​ផ្លាស់​ចូល​អង្គភាព​ថ្នាក់​កណ្តាល ស្នើ​សុំ​ប្រធាន​អង្គភាព​បញ្ជាក់​អំពី​ភារកិច្ច ដែល​ត្រូវ​ប្រគល់​ជូន និង​ស្រប​តាម​បេសកកម្ម​របស់​អង្គភាព ដោយ​ពិនិត្យ​លើ​គុណ​វុ​ឌ្ឍី​របស់​សាមីជន និង​បំណែងចែក​ភារកិច្ច ក្នុង​អង្គភាព ។

ក្រសួង​ថា ចំពោះ​ការ​ផ្លាស់​ចូល​រាជធានី​ភ្នំពេញ ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​កន្លែង ដែល​ខ្វះ​គ្រូ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ត្រូវ​បញ្ជាក់​ថា បុគ្គលិក​អប់រំ ត្រូវ​បាន​ពង្រាយ​ទៅ​កន្លែង​ដែល​ខ្វះ និង​មានការ​យល់ព្រម​ទទួល​ពី​នាយក​សាលា​សាមី ។ ចំពោះ​ការ​ផ្លាស់​ចូល​ខេត្ត​នានា ត្រូវ​មាន​របាយការណ៍​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ថា ត្រូវ​បាន​ពង្រាយ​ទៅ​កន្លែង​ខ្វះ​គ្រូ​។
ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​នឹង​បន្ត​កែ​លម្អ​លក្ខខណ្ឌ នៃ​ការ​ផ្ទេរ​បុគ្គលិក​អប់រំ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រូ​នៅ​តាម​គ្រឹះស្ថានសិក្សា​មួយ​ចំនួន ។

ក្រសួង​ថា សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បុគ្គលិក​អប់រំ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ និង​អង្គភាព​ពាក់ព័ន្ធ ជ្រាប​ជា​ព័ត៌មាន និង​មាន​ចំណាត់ការ​បន្ត តាម​ការ​គួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ