១០ឆ្នាំ កាត់បន្ថយអ្នកស្លា.ប់ ដោយគ្រោះថ្នាក់ចរាចរណ៍បានជាង ៤៥០០នាក់
- ភ្នំពេញ
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល…
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល…
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ បានកាត់បន្ថយអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ៤.៥៦១នាក់ ស្មើនឹង ៦២% នៃផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធៀបជាមួយចំនួនប្រជាជន និងយានយន្ដ។
សេចក្តីប្រកាស លើកឡើងថា លើសពីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកែទម្រង់វិធីសាស្ត្រប្រតិបត្តិការឱ្យកាន់តែទំនើប ដោយទទួលបានការបំពាក់មធ្យោបាយបច្ចេកទេសប្រតិបត្តិការ ដូចជា ឧបករណ៍ត្រួតពិនិត្យល្បឿន ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹង ឧបករណ៍ត្រួតពិនិត្យសារធាតុញៀន ឧបករណ៍ចេញបណ្ណពិន័យ និងដកពិន្ទុ ជាដើម ក្នុងគោលដៅធានាតម្លាភាព និងប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់ ការរឹតបន្ដឹងច្បាប់ បានផ្ដោតលើកត្តាបង្កគ្រោះថ្នាក់ដោយបានកំណត់ករណីល្មើសចំពោះរថយន្តមានចំនួន៩ករណី (ល្មើសល្បឿន ស្រវឹង ល្មើសភ្លើង ឬផ្លាកសញ្ញា គ្មានបណ្ណបើកបរ ល្មើសបត់ឬជែង មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការដឹកលើសចំណុះ គ្មានផ្លាកលេខ ឬបណ្ណសម្គាល់ និងប្រើទូរស័ព្ទពេលបើកបរ) និងបានកំណត់ករណីល្មើសចំពោះទោចក្រយានយន្ត ត្រីចក្រយានយន្តមានចំនួន ៧ករណី (មិនពាក់មួកសុវត្ថិភាព ស្រវឹង ល្មើសភ្លើងឬផ្លាកសញ្ញា ល្មើសបត់ឬជែង ការដឹកលើសចំណុះ គ្មានផ្លាកលេខ និងប្រើទូរស័ព្ទពេលបើកបរ)។
សេចក្តីប្រកាស បន្តថា ជាងនេះទៅទៀត កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបំពេញកិច្ចការជាច្រើនដោយមិនខ្លាចនឿយហត់គ្រប់ពេលវេលា ក្នុងការដោះស្រាយការកកស្ទះចរាចរណ៍ ការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ការសង្គ្រោះជនរងគ្រោះការសម្រួលចរាចរណ៍ ឱ្យមានប្រក្រតីភាព ការរៀបចំសណ្តាប់ធ្នាប់លើទ្រូងផ្លូវ ការនាំក្បួនប្រតិភូ និងការពារសុវត្ថិភាពលើដងផ្លូវជូនអ្នកប្រើប្រាស់ផ្លូវ។ កងកម្លាំងទាំងអស់ត្រូវបានអប់រំជាប្រចាំនូវសីលធម៌ វិន័យ ទន់ភ្លន់ តែម៉ឹងម៉ាត់ក្នុងការបំពេញភារកិច្ច និងត្រូវបានធ្វើការត្រួតពិនិត្យជាប្រចាំពីអង្គភាព។
ជាមួយនេះ សេចក្តីប្រកាសដដែល បន្ថែមថា អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តែងតែឆ្លើយតប បំភ្លឺ រកការពិតជូនមតិយោបល់សាធារណជនតាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងអនុវត្តចំណាត់ការច្បាស់លាស់ ស្របតាមវិន័យកងកម្លាំង និងច្បាប់ជាធរមាន ចំពោះមន្ត្រីខិលខូចប្រព្រឹត្តខុសឆ្គង និងចាត់វិធានការម៉ឺងម៉ាត់ ចំពោះការប្រឌិតព័ត៌មានមិនពិត ក្នុងចេតនាអាក្រក់ បង្ខូចកិត្តិយស ឬបង្កអស្ថេរភាពសង្គម៕
ចែករំលែកព័តមាននេះ