ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ខាង​កូនក្រមុំ​ថា​ ភ្ញៀវ​ខាង​កូនកំលោះ​រាំ​ឌឺ ពេក ក៏ផ្ទុះ​ជម្លោះ​​​ក្នុង​ពិធី​មង្គលការ​ប្រាវ

1 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ ករណី​ហិ​.​ង្សា​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ជ្រោយ​ដង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រវាង​ភ្ញៀវ​ខាង​កូនក្រមុំ​និង​ភ្ញៀវ​ខាង​កូន​ក​ម្លោះ ផ្តើម​ចេញ​រឿង​រាំ​ឌឺ​ដាក់​គ្នា​រហូត​ឈាន​បង្ក​ទៅ​ជា​ជម្លោះ​ទាញ​កៅអី ទាញ​ចាន​កែវ​គុប​គ្នា​ទៅ​វិញ​ទៅ​មក​បង្ក​អោយ​ភាគី​ខាង​កូន​ក​ម្លោះ​ចំនួន​៣​នាក់​រង​របួសធ្ងន់​ស្រាល​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ចំណែក​ភាគី​ជន​បង្ក​ខាង​កូនក្រមុំ​ចំនួន​៣​នាក់…

ខេត្តកណ្តាល​៖ ករណី​ហិ​.​ង្សា​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ជ្រោយ​ដង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រវាង​ភ្ញៀវ​ខាង​កូនក្រមុំ​និង​ភ្ញៀវ​ខាង​កូន​ក​ម្លោះ ផ្តើម​ចេញ​រឿង​រាំ​ឌឺ​ដាក់​គ្នា​រហូត​ឈាន​បង្ក​ទៅ​ជា​ជម្លោះ​ទាញ​កៅអី ទាញ​ចាន​កែវ​គុប​គ្នា​ទៅ​វិញ​ទៅ​មក​បង្ក​អោយ​ភាគី​ខាង​កូន​ក​ម្លោះ​ចំនួន​៣​នាក់​រង​របួសធ្ងន់​ស្រាល​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ចំណែក​ភាគី​ជន​បង្ក​ខាង​កូនក្រមុំ​ចំនួន​៣​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។ យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​បាន​បញ្ជាក់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​២០ និង​៣០​នាទី​យប់ មាន​ករណី​ហិ​.​ង្សា​ដោយ​ចេតនា រវាង​ភាគី​ខាង​កូនក្រមុំ​និង​កូន​ក​ម្លោះ ប្រើ​កៅអី​ចាន​កែវ​គប់​គ្នា​នៅ​ក្នុង​ពិធី​មង្គលការ​មួយ​ក្នុងភូមិ​-​ឃុំ​ខាងលើ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ​សហការ​ជាមួយ​កន្លង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ចេះ​ក្តាប់​សភាព​រឿងហេតុ និង​បញ្ចៀស​កុំអោយ​មាន​ករណី​ធ្ងន់ធ្ងរ​ស្រាវជ្រាវ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​នាំ​យក​មក​អធិការដ្ឋាន ដើម្បី​សាកសួរ ។

នៅ​ចំណុច​កើតហេតុ​ភូមិ​ជ្រោយ​ដង​២​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យ​ទី​១-​ឈ្មោះ អូន សេន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​នៅផ្ទះ​ត្រូវជា​ពូ​កូនក្រមុំ​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​។ ទី​២-​ឈ្មោះ មិត សុ​ី​ណេ​ត​ហៅ​កេ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ​គ្នា​(​បាន​រង​របួស​ក្បាល​ដេរ​៤​ថ្នេរ​និង​របួស​ត្រចៀក​និង​ចង្ការ​ដេរ​៤​ថ្នេរ​)​ភាគី​ខាង​កូនក្រមុំ ។ ទី​៣-​ឈ្មោះ យ៉េ​ង វាសនា ហៅ​ខ្លាញ់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ​គ្នា​(​រង​របួស​ត្រី​វ​សៀត​ថ្កា​ខាងឆ្វេង​ស្រាល ។

រីឯ​ភាគី​ខាង​កូន​ក​ម្លោះ​ដែល​ជា​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់​១-​ឈ្មោះ ខេ​ង សុង​គា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជន​ជ​ជាតិខ្មែរ មានមុខ​របរ​សិស្ស ទីលំនៅ ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​របួស​ក្បាល​ខាងឆ្វេង​មួយ​កន្លែង​ដេរ​៣​ថ្នេរ​) ភាគី​ខាង​កូនកំលោះ (​ដេកពេទ្យ​ឃុំ​) ។ ២-​ឈ្មោះ យូរ លី​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល (​របួស​ក្បាល​សៀត​ថ្កា​ខាងឆ្វេង​មួយ​កន្លែង​ដេរ​ចំនួន​០៧​ថ្នេរ​)​ភាគី​ខាង​កូនកំលោះ (​ដេកពេទ្យ​ឃុំ​) ។ ៣- ឈ្មោះ ផា​ន ច័ន្ទ​ថុ​នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​របួស​ដាច់​ស្លិ​ក​ត្រចៀក​ខាងឆ្វេង​និង ថ្ពាល់​ខាងឆ្វេង​)​ភាគី​ខាង​កូនកំលោះ (​ដេកពេទ្យ​លោកសង្ឃ​)​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៥ កុម្ភ ឆ្នាំ​២០២៣ វេលា​ម៉ោង​២០​និង​១៥​នាទី​យប់ ជនសង្ស័យ ឈ្មោះ អូន សេន ភេទ​ប្រុស (​ត្រូវជា​ពូ​កូនក្រមុំ​)​បាន​ដើរមក​ប្រាប់ ឈ្មោះ អាន វណ្ណ​នុប ភេទ​ប្រុស​(​ដែល​ជា​កូន​ក​ម្លោះ​)​ថា​៖ ភ្ញៀវ​ខាង​ក្មួយ​ឯង​បាន​រាំ​ឌឺ​ដាក់​ពូ ។ ពេល​លឺ​ដូច្នេះ ឈ្មោះ អាន វណ្ណ​នុប​កូន​ក​ម្លោះ ក៏​បាន​ដើរទៅ​ហៅ​មិត្ត​ភ​ក្ត័​របស់​ខ្លួន​ឲ្យ​ឈប់​រាំ​មក​អង្គុយ​តុ​ផឹកស៊ី​វិញ​។ លុះដល់​ម៉ោង​២០ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ឈ្មោះ អូន សេន ភេទ​ប្រុស (​ពូ​កូនក្រមុំ​) បាន​ដើរមក​ម្តងទៀត​ដោយ​កាន់​កៅអី​ដែក​ដែល​អង្គុយ​ញុំ​ា​ការ​មក​តាម​ជាមួយ​សំដៅ មក​វាយ​ចំ​កណ្តាល​តុ​របស់​ជន​រង​គ្រោះ​ភាគី​ខ​សង​កូន​ក​ម្លោះ​ដែល​កំពុង​អង្គុយ​ហូប​ការ ដោយសារ​ខឹង​ក្រុម​មិត្ត​ភ័​ក្ត​របស់​ឈ្មោះ អាន​វណ្ណ​នុប ភេទ ប្រុស​(​កូនកំលោះ​) រាំ​ហ៊រ ឌឺដង​ដាក់ ។

ពេល​នោះ​ឈ្មោះ អាន វណ្ណ​នុប (​កូនកំលោះ​) ភេទ​ប្រុស បាន​ចាប់​ទាញ​ឈ្មោះ អូន សេន ភេទ​ប្រុស​ចេញ យក​មក​ក្រោមផ្ទះ​ដើម្បី​សម្រួល​គ្នា​ក៉ំ​ឲ្យ ឈ្លោះប្រកែក​គ្នា​ទៀត​។ ភ្លាម​នោះ​ស្រាប់​ឈ្មោះ​មុត ស៉ី​ណេ​ត​ហៅ កេ​ត (​ភ្ញៀវ​ខាង​កូនក្រមុំ​) ភេទ​ប្រុស បាន​ដើរទៅ​រករឿង ក្រុម​ជន​រង​គ្រោះ ស្រប​ពេល​នោះ​ឈ្មោះ ហុង អុ​ី​ហេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ មានមុខ​របរ សិស្ស មាន​ទីលំនៅ​ភូមិ រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ភ្ញៀវ​ខាង​កូនកំលោះ​) បាន​ងើប​ក្រោកឈរ​ទះ​តុ​១​ដៃ លាន់​សូរ​ផាំង​ដោយសារ​ខឹង​ឈ្មោះ អូន សេន ភេទ​ប្រុស​(​ពូ​កូនក្រមុំ​) ខាង​កូនក្រមុំ​មក​រករឿង​ពួក​ខ្លួន រួច​ឈ្មោះ អូន សេន ភេទ​ប្រុស​(​ពូ​កូនក្រមុំ​) បាន​យក​កែវ​គប់ មក​លើ​តុ​ជន​រង​គ្រោះ​ពីក្រោម​ផ្ទះ​មក ឃើញ​ដូចនេះ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​គប់​កែវ​សំដៅ​ទៅ​តុ​របស់​ជនសង្ស័យ​វិញ​បណ្តាល​ឲ្យ​មាន​របួស​រៀង​ៗ​ខ្លួន​ទាំង​សងខាង​។

បន្ទាប់​មក​ជនសង្ស័យ​បាន​នាំ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​។ ចំណែក​ក្រុម​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព​សំរោង​ធំ​។

អត្ថបទសរសេរ ដោយ