រាជធានីភ្នំពេញ ៖ គ្រឿងញៀន គ្រឿងស្រវឹង និងការរួមភេទ មិនទាន់គ្រប់អាយុ ទាំងអស់នេះមានគ្រោះថ្នាក់សម្រាប់ក្មេងជំទង់ ពីព្រោះផ្នែកនៃខួរក្បាលដែលអាចឱ្យពួកគេគិតពីផលវិបាកមិនទាន់បានលូតលាស់នៅឡើយ ។ ដូច្នេះពួកគេងាយនឹងទទួលអ្វីដែលពួកគេមានអារម្មណ៍ល្អ ទោះបីជាមានហានិភ័យក៏ដោយ ។ ឪពុកម្តាយត្រូវបង្កើតព្រំដែនសម្រាប់ពួកគេ ។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង ១២ យ៉ាងដែលស្តាប់ទៅសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ដូច្នេះសូមព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីរក្សាកូនរបស់អ្នកឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងការរួមភេទ ៖
១. តាមដានអ្វីដែលកូនរបស់អ្នកមើលនៅលើទូរទស្សន៍
២. តាមដានអ្វីដែលពួកគេធ្វើនៅលើអ៊ីនធឺណិត
៣. ដាក់កម្រិតលើតន្ត្រី រូបភាព និងវីដេអូដែលពួកគេទិញ និងស្តាប់
៤. ដឹងថា កូនរបស់អ្នកនៅទីណា បន្ទាប់ពីសាលារៀន និងចុងសប្តាហ៍ ហើយព្យាយាមស្គាល់មិត្តភ័ក្តិ និងឪពុកម្តាយរបស់មិត្តភ័ក្តិរបស់គេ
៥. រំពឹងថា នឹងត្រូវបានប្រាប់ការពិតដោយកូនរបស់អ្នកអំពីកន្លែងដែលពួកគេពិតជានឹងទៅ
៦. ត្រូវដឹងច្បាស់អំពីលទ្ធផលសិក្សារបស់កូនអ្នក
៧. ដាក់បម្រាមគោចរថា កន្លែងដែលពួកគេមិនអាចទៅបាន
៨. ប្រាប់កូនរបស់អ្នកឱ្យច្បាស់ថា អ្នកនឹងមិនអត់ឱនចំពោះការប្រើប្រាស់គ្រឿងស្រវឹង បារី គ្រឿងញៀន និងការរួមភេទឡើយ
៩. ញ៉ាំអាហារពេលល្ងាចជាមួយកូនឱ្យបានច្រើនដងក្នុងមួយសប្តាហ៍
១០. បិទទូរទស្សន៍ពេលទទួលទានអាហារពេលល្ងាច
១១. ចាត់ចែងការងារធម្មតា កុំឱ្យកូនរបស់អ្នកទំនេរពេក
១២. មានមនុស្សពេញវ័យនៅផ្ទះ ពេលដែលកូនរបស់អ្នកត្រឡប់មកពីសាលារៀន ឬពីក្រៅជាមួយមិត្តភក្តិ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀន វ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធី ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការ សិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាង លើនេះមានសុពលភាពត្រឹមថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
សាលារៀនជូននូវវេទិកា និង មធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតា ផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ