ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេកំពុង​​រញ្ជួយ​រឿងចាប់​ក្មេង… ឯងណេះ​​ចាប់​មែនទែនហើយនិយាយ​​​ថា «ចាប់លេង…»

7 ឆ្នាំ មុន

ខេត្ត​​ព្រៃ​វែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់ បាន​​ធ្វើការ​ព័ទ្ធ​ចាប់បាននិង​វាយ​ប្រហារ​​ទៅ​លើ​​​បុរស​ម្នាក់​​ស្ទើរ​ស្លា.ប់ ដោយ​ចោទប្រកាន់​ថា​ជា​ក្រុម​​អ្នក​ដើរ​ចាប់​ក្មេង​វះ​​យក​​គ្រឿងក្នុង ក្រោយពី​​​​បុរស​ម្នាក់នេះ​​បាន​ចាប់​ក្មេង​ប្រុស​អាយុ​៥​​ឆ្នាំ​ម្នាក់​ដាក់​ចូល​ក្នុង​ឃ្លុប​រថយន្ត​​របស់​

​ខេត្ត​​ព្រៃ​វែង ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់ បាន​​ធ្វើការ​ព័ទ្ធ​ចាប់បាននិង​វាយ​ប្រហារ​​ទៅ​លើ​​​បុរស​ម្នាក់​​ស្ទើរ​ស្លាប់ ដោយ​ចោទប្រកាន់​ថា​ជា​ក្រុម​​អ្នក​ដើរ​ចាប់​ក្មេង​វះ​​យក​​គ្រឿងក្នុង ក្រោយពី​​​​បុរស​ម្នាក់នេះ​​បាន​ចាប់​ក្មេង​ប្រុស​អាយុ​៥​​ឆ្នាំ​ម្នាក់​ដាក់​ចូល​ក្នុង​ឃ្លុប​រថយន្ត​​របស់​ខ្លួន ហើយ​ត្រូវ​​​គ្រូបង្រៀន​ម្នាក់​​​ឃើញ​​ទាន់​​និង​ចូល​ទៅ​សួរនាំ​ ទើប​បុរស​ម្នាក់​នោះ​ដាក់​ក្មេង​ចុះ​វិញ​ហើយ​និយាយ​ថា ចាប់​លេង​។

ហេតុ​ការ​ណ៍ខាងលើ​​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី០​៣ ​សីហា ស្ថិតនៅ​ខាង​មុខ​សាលា​បឋម​សិក្សា​បន្លេច​ប្រាសាទ ​ក្នុង​ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង ដោយឃើញ​​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ មាន​ទាំង​ព្រនុង​និង​ដុំ​ថ្ម​គ្រប់​ដៃ បំណង​វាយ​បុរស​ជា​ជនសង្ស័យ​នេះ​​ស្លាប់​​នៅ​នឹង​កន្លែង​តែ​ម្តង ។ ប៉ុន្តែ​សំណាងល្អ​ ត្រូវ​បាន​កំលាំង​នគរបាល​ និង​អាវុធហត្ថ​ស្រុក​​ចូល​ទៅ​អន្តរា​គម​ទាន់​ពេល និង​បាន​រំដោះ​យក​ជនសង្ស័យ​​​ទៅ​លាក់​ក្នុងផ្ទះ​មេ​ភូមិ​ជាង​២​ម៉ោង​ ទើប​អាច​នាំ​យក​ចេញ​មក​ក្រៅ​បាន​។

បើតាម​សមត្ថកិច្ច​​ថា ជនសង្ស័យ​ខាងលើ​​ឈ្មោះហ៊​ន ម៉ាក់ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ដូង ឃុំ​បា​បោង ស្រុក​ពាមរ​ក៌ ខេត្តព្រៃ​វែង និង​មានមុខរ​បរ ជា​អ្នក​ដើរ​លក់​ទឹកត្រី ដោយ​ប្រើប្រាស់​រថយន្ត​កូរ៉េ​១​​គ្រឿង​ពណ៌​.ស ពាក់​ស្លាក​លេខ តាកែវ​២A-2809 ជា​មធ្យោ​បាយ​។ រី​ឯ​កុមារា​រង​គ្រោះ​​ឈ្មោះសាម ជូ​លាន អាយុ​៥​ឆ្នាំ ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​។

បើ​តាម​ការ​ឱ្យ​​ដឹង​ពី​លោកឈិ​ត លី ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​បន្លេច​ប្រាសាទ និង​ជា​សាក្សី​ ដែល​បានឃើញ​ហេតុ​
ការណ៍​នោះ​ផ្ទាល់បាន​និយាយ​ថា ​នៅ​ពេល​កើតហេតុ​នោះ ជា​ពេល​ដែល​សិស្ស​ត្រូវ​ចេញលេង ហើយ​កុមារ​រង​គ្រោះ​ និង​មិត្តភក្តិ​៤​ទៅ​៥​នាក់​ទៀតបាន​នាំ​គ្នា​ រត់​លេង​នៅ​ខាង​មុខ​សាលា​ជាប់​​នឹង​ចិញ្ចើមថ្នល់ ។ ពេល​នោះ​គាត់​ឃើញ​បុរស​ឈ្មោះហ៊​ន ម៉ាក់ បាន​ចាប់​កុមារា សាម ជូ​លាន ដាក់​ចូល​ទៅ​ក្នុង​ឃ្លុប​ឡាន​របស់​គេ ហើយ​បិទទ្វា​រជិត ។ ភ្លាម​នោះ​ លោក​ក៏​ចូល​ទៅ​សួរ ហើយ​បុរស​ខាងលើ​ក៏​ឆ្លើយ​​ថា គ្រាន់តែ​ចាប់​លេង​ប៉ុណ្ណោះ​ រួច​ក៏​បើកទ្វា​រយក​ក្មេង​ដាក់ចុះ​វិញ ចំណែក​រូប​លោក ( គ្រូបង្រៀន ) ក៏​និយាយ​ប្រាប់​ថា កុំ​លេង​​​​នេះ ​មិនល្អ​ទេ ព្រោះ​ស្រុក​ឥឡូវ​គេ​កំពុង​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ រឿង​ចាប់​ក្មេង​នេះ​។

លោកគ្រូ​​បញ្ជាក់​ថា ពេល​ដាក់​ក្មេង​ប្រុស​រង​គ្រោះ​ចុះ​វិញ​ហើយ បុរស​ឈ្មោះហ៊​ន ម៉ាក់ នោះ ​ក៏​បើ​ក​រថយន្ត​​ចេញ​ទៅ​ដើរ​លក់​ទឹកត្រី​បាត់​ទៅ ។ ឯ​រូប​គាត់​ក៏​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​វិញ​ដែរ ស្រាប់តែ​ជាង​១​ម៉ោង​ក្រោយមក ក៏​ឃើញ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ផ្អើល​ទៅ​ព​ទ្ធ័​ឡាន​ដឹក​ទឹកត្រី​នោះ និង​នាំ​គ្នា​ព្រួត​វាយ​ឈ្មោះហ៊​ន ម៉ាក់ ស្ទើ​ស្លាប់​ស្ទើ​រស់​ប៉ុន្តែ​សំណាងល្អ​ភ្លាម​ៗ​នោះ សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់ និង​បាន​រំដោះ​យក​ជនសង្ស័យ​ទៅ​ទុក​ក្នុងផ្ទះ​មេ​ភូមិ គេច​ពី​ការ​ចោមរោម​វាយ​របស់​ប្រជាពលរដ្ឋ ហើយ​ជាង​២​ម៉ោង​ក្រោយមក ក៏​រំដោះ​យក​ជនសង្ស័យ​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បាត់​ទៅ​។

ទាក់ទិនករណីខាងលើ លោកស្នងការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​រក​ឃើញ​​​វា​មិនមែន​ជា​បទល្មើស លោក​ក៏​បាន​រាយ​ការ​ណ៍​​ជូន​លោក​ព្រះរាជអាជ្ញា ហើយ​លោក​ព្រះរាជអាជ្ញា ​ក៏​បាន​សម្រេចឱ្យ​ធ្វើ​ការ​អប់រំ​ណែនាំ និង​អនុញ្ញាតឱ្យ​​ត្រឡប់​​ទៅ​​ផ្ទះ​វិញ ដោយ​មិន​ដាក់​ទោស ឬ​ផាកពិន័យ​អ្វី​ទេ និង​បាន​សម្រួល​​សតិ​អារ​ម្ម​ណ៍ក្មេង​រង​គ្រោះ ព្រមទាំង​ពន្យល់​ណែនាំ​ដល់​ក្រុម​គ្រួសារ​ កុំឱ្យ​​មានការ​ព្រួយ និង​កុំទៅ​ឃោសនា​ផ្សព្វផ្សាយ​ថា​ ជា​រឿង​ចាប់​ក្មេង​នាំ​ឱ្យ​​បំពុល​ដល់​សង្គម​ជាតិ ​៕