ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត​ភ្លើង​ធ្វេសប្រហែស​ឆក់​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងសំណង់​ម្នាក់​បាន​ស្លា.ប់ ក្រោយ​ពេល​ប្អូនថ្លៃ​ប្រុស​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដោយសារ​តែ​ចរន្តអគ្គិសនី​ឆក់ ខណៈ​ពេល​ដែល​គាត់​ដោះ​ដូរ​ព្រី​ភ្លើង​ដែល​បែកចេញ​ដាក់​ព្រី​ថ្មី ហើយ​គាត់​មានការ​ធ្វេសប្រហែស​ភ្លេច​ដក​ឌូ​យ​ផ្ដាច់​ចរន្ត​ភ្លើង​ចេញ​សិន ។

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងសំណង់​ម្នាក់​បាន​ស្លាប់ ក្រោយ​ពេល​ប្អូនថ្លៃ​ប្រុស​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដោយសារ​តែ​ចរន្តអគ្គិសនី​ឆក់ ខណៈ​ពេល​ដែល​គាត់​ដោះ​ដូរ​ព្រី​ភ្លើង​ដែល​បែកចេញ​ដាក់​ព្រី​ថ្មី ហើយ​គាត់​មានការ​ធ្វេសប្រហែស​ភ្លេច​ដក​ឌូ​យ​ផ្ដាច់​ចរន្ត​ភ្លើង​ចេញ​សិន ។

ដែល​ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នុង​ឃ្លាំង​កំពុង​សាងសង់មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ម្នាក់​ឈ្មោះ ស្រុ​ន វ៉ា ដែល​ត្រូវជា​ប្អូនថ្លៃ​របស់​បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ៖ បងថ្លៃ​របស់​ខ្លួន​ដែល​រង​គ្រោះ​ដោយ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នេះ​ឈ្មោះ ថន សៀង​ហៃ អាយុ​៤៣​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅផ្ទះ​ជួល​ ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ។

នៅ​មុន​ពេល​កើតហេតុ​ខាងលើ ខ្លួន និង​បងថ្លៃ​បាន​ធ្វើការ​នៅ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ពី​គ្នា ប៉ុន្តែ​ខណៈនោះ បងថ្លៃ​បាន​ដោះ​ព្រី​ភ្លើង ដែល​បែក​ចោល និង​បាន​ត​ព្រី​ថ្មី ដោយ​គាត់​ភ្លេច​ដក​ឌូ​យ​ផ្ដាច់​ភ្លើង​ចេញ​ជា​មុន​សិន​ទេ ទើបត្រូវ​ចរន្តអគ្គិសនី​ឆក់ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ។

ចំណែក​ខ្លួន​ក៏​មិន​បានឃើញ​ផ្ទាល់​ភ្នែក​ដែរ ព្រោះ​រវល់​ធ្វើការ រហូត​ដល់​ឮ​បងថ្លៃ​ស្រែក​ឲ្យ​ជួយ ទើបរ​ត់ទៅ​មើល ឃើញ​គាត់​ដួល​ដេក​ទៅ​លើ​ដី​របួស​ធ្ងន់ធ្ងរ​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ ខ្លួន​បានរ​ត់ទៅ​ដក​ឌូ​យ​ភ្លើង​ចេញ និង​បាន​នាំ​យក​បងថ្លៃ​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់ ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា បង​គាត់​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​មក បាន​រាយ​ការ​ណ៏​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​តែ​ម្ដង ហើយ​នគរបាល​បាន​ប្រាប់​ថា បង​គាត់​ពិតជា​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់​មែន ក្រោយមក​សាកសព​ត្រូវ​បាន​ដឹក​ទៅ​កាន់​ស្រុក​កំណើត នៅ​ក្នុងភូមិ​ព្រែក​ក្របៅ ឃុំ​ពាមរ​ក៏ ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕