ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​នឹង​ចាប់​ផ្តើម​កសាង​នាវា​ផ្ទុក​យន្ត​ហោះ​ជាច្រើន​គ្រឿង​នាពេល​ខាង​មុខ​នេះ

6 ឆ្នាំ មុន

រុ​ស្ស៊ី ៖ លោក FRANTS KLINTSEVITCH អនុប្រធាន​គណៈកម្មាធិការ​ការពារ​របស់​ក្រុមប្រឹក្សា​សហព័ន្ធ (​ព្រឹទ្ធសភា​រុ​ស្ស៊ី​) ថ្លែង​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ថា ប្រទេស​រុ​ស្ស៊ី​ត្រូវ​ចាប់ផ្តើម​នា

រុ​ស្ស៊ី ៖ លោក FRANTS KLINTSEVITCH អនុប្រធាន​គណៈកម្មាធិការ​ការពារ​របស់​ក្រុមប្រឹក្សា​សហព័ន្ធ (​ព្រឹទ្ធសភា​រុ​ស្ស៊ី​) ថ្លែង​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ថា ប្រទេស​រុ​ស្ស៊ី​ត្រូវ​ចាប់ផ្តើម​នា​ពេល​ខាង​មុខ​នេះ កសាង​នាវា​ផ្ទុក​យន្តហោះ​៦​គ្រឿង ។

ព្រឹទ្ធ​សមាជិក​រូប​នោះ​គូសបញ្ជាក់​ពី​រឿង​នេះ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ។ រួច​កាលពី​ខែមេសា ២០១៧ អគ្គមេបញ្ជាការ​កង​ម៉ា​រី​ន​រុ​ស្ស៊ី​ឧត្តមនាវី វ្ល៉ា​ឌី​មៀរ កូ​រ៉ូ​ឡេវ ប្រកាស​ថា ចំនួន​នាវា​ផ្ទុក​យន្តហោះ​រុ​ស្ស៊ី​ត្រូវ​បង្កើន ។ យើង​ធ្វើការ​ជាប់ លើ​រឿង​នេះ​រួច​បណ្តា​បញ្ហា​នឹង​ត្រូវ​ដោះស្រាយ ។

កម្មវិធី​កសាង​នាវា​ផ្ទុក​យន្តហោះ​ថ្មី​ត្រូវ​បាន​រុ​ស្ស៊ី​លើក​ឡើង​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ។ ទិដ្ឋភាព​ខាងក្រៅ​របស់​នាវា​នេះ​ត្រូវ​បាន​ស្នើ​ក្នុង​កម្មវិធី​គ្រឿង​សព្វាវុធ​រដ្ឋ​សម្រាប់​ឆ្នាំ​២០១២-២០២០ ។ បច្ចុប្បន្ន​កង​ម៉ា​រី​ន រុ​ស្ស៊ី​មាន​នាវា​ផ្ទុក​យន្តហោះ​តែ​មួយ​គត់ AMIRAL KOUZNETSOV ដែល​កសាង​រវាង​ឆ្នាំ​១៩៨២-១៩៩០ នៅ​ការដ្ឋាន​នាវា NIKOLAIEV ។ នា​ពេល​ខាង​មុខ នាវា​នេះ​នឹង​ត្រូវ​កសាង​ឡើង​វិញ ព្រមទាំង​ធ្វើ​ឱ្យ​ទំនើប ដើម្បី​អាច​ប្រើ​វា​រយៈពេល​២០​ឆ្នាំ​ទៀត ៕