ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្ដិ​ឧបករណ៍ភ្លេង “ ពិណ​”

13 ឆ្នាំ មុន

ភាសា​ខ្មែរ​ហៅ​ថា ពិណ ក្លា​យមក​ពី​ភាសាសំស្ក្រឹត និង​បាលី​ថា វី​ណា ជា​ឧបករណ៍​ខ្សែកេះ ឬ​ដេញ​ដោយ​ម្រាមដៃ​ទាំង​ដប់ មាន​ពិណ កោង ពិណ​កែង និង​ពិណ​ស្នូក ។ ឧបករណ៍នេះ​ប្រើប្រាស់​រួម​ជាមួយនឹង​ឧបករណ៍​ដទៃទៀត​សំរាប់​ប្រគំ​ជូន​ការ​ រាំច្រៀង​ថ្វាយ​អាទិទេព​ក្នុង​ព្រហ្មញសាសនា ។ ដោយ​ឧបករណ៍​ពិណ​ស្ថិតស្ថេរ​ក្នុងព្រហ្មញ្ញ សាសនាប្រើប្រាស់​សំរាប់​បូជា​ថ្វាយ ​អាទិទេព មាន​ព្រះព្រហ្ម ព្រះ​ឥសូរ និង​ព្រះ​នារាយណ៍ ជាដើម​មាន​គន្ធ​ព​ជា​ប្រុស​អ្នកភ្លេង​ដេញ​ពិណ និង​ច្រៀង ឯ​ស្រី​ទេពអប្សរ​ជា​ស្រី​របាំ ទើបអាច​សន្និដ្ឋាន​បាន​ថា ឧបករណ៍​ពិណ​នេះឆ្លងមក​ពី​ប្រទេស​ក្លឹ​ង្គ តាំងពី​សម័យ​ដែល​ក្លឹ​ង្គ​បានមក​រស់នៅ​ជាមួយ​ខ្មែរ តាំងពី​សតវត្ស​សូន្យនៃ​គ្រិស្ដសករាជ ដោយ​នាំ​មក​ជាមួយ​នូវ​អារ្យធម៌​ច្រើន​បែបច្រើន​យ៉ាង មាន​សាសនា មានអក្សរសាស្ដ្រ មាន​ភាសា មាន​សិល្បៈ​។​ល​។

ភាសា​ខ្មែរ​ហៅ​ថា ពិណ ក្លា​យមក​ពី​ភាសាសំស្ក្រឹត និង​បាលី​ថា វី​ណា ជា​ឧបករណ៍​ខ្សែកេះ ឬ​ដេញ​ដោយ​ម្រាមដៃ​ទាំង​ដប់ មាន​ពិណ កោង ពិណ​កែង និង​ពិណ​ស្នូក ។ ឧបករណ៍នេះ​ប្រើប្រាស់​រួម​ជាមួយនឹង​ឧបករណ៍​ដទៃទៀត​សំរាប់​ប្រគំ​ជូន​ការ​រាំច្រៀង​ថ្វាយ​អាទិទេព​ក្នុង​ព្រហ្មញសាសនា ។
ដោយ​ឧបករណ៍​ពិណ​ស្ថិតស្ថេរ​ក្នុង​ព្រហ្មញ្ញសាសនាប្រើប្រាស់​សំរាប់​បូជា​ថ្វាយ​អាទិទេព មាន​ព្រះព្រហ្ម ព្រះ​ឥសូរ និង​ព្រះ​នារាយណ៍ ជាដើម​មាន​គន្ធ​ព​ជា​ប្រុស​អ្នកភ្លេង​ដេញ​ពិណ និង​ច្រៀង ឯ​ស្រី​ទេពអប្សរ​ជា​ស្រី​របាំ ទើបអាច​សន្និដ្ឋាន​បាន​ថា ឧបករណ៍​ពិណ​នេះឆ្លងមក​ពី​ប្រទេស​ក្លឹ​ង្គ តាំងពី​សម័យ​ដែល​ក្លឹ​ង្គ​បានមក​រស់នៅ​ជាមួយ​ខ្មែរ តាំងពី​សតវត្ស​សូន្យនៃ​គ្រិស្ដសករាជ ដោយ​នាំ​មក​ជាមួយ​នូវ​អារ្យធម៌​ច្រើន​បែបច្រើន​យ៉ាង មាន​សាសនា មានអក្សរសាស្ដ្រ មាន​ភាសា មាន​សិល្បៈ​។​ល​។

អ្នកស្រី​បណ្ឌិត​ពៅ សាវ​រស ជា​អ្នកប្រាជ្ញខាង​អក្សរសាស្ដ្រ​ខ្មែរបាន​មាន​ប្រសាសន៍​ក្នុងប​ឋ​កថា​មួយជាមួយ​សាស្ដ្រាចារ្យ និង​និស្សិត នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ក្នុង ខែកុម្ភៈ ឆ្នាំ​១៩៩៤ ថា “​តាម​សិលា​ចារិកខ្មែរ ចេះ​ធ្វើ​គ្រឿង​ភ្លេង​តាំងពី​សតវត្ស​ទី​៦ គឺ​ចេះធ្វើ​ពិណ ចាប៉ី និង​ស្គរ​គ្រប់​បែប​” ។

ឧបករណ៍​ដ៏​ចាំបាច់​នេះ​បាន​ត្រូវ​លើកយកទៅ​ឆ្លាក់​លើ​ជញ្ជាំង​ប្រាសាទ​នានា​ដូច​ជា នៅលើ​ក្បាច់​ផ្ដែរ​នា​រចនាបថ​សម្បូរ​ព្រៃ​គុក កំពង់ធំ សតវត្ស​ទី​៧ ជា​ពិណ​ស្នូក លើ​ជញ្ជាំងប្រាសាទបាយ័ន សតវត្ស​ទី​៩ ជា​ពិណ​កោង ប្រើប្រាស់​ជាមួយនឹង​ការ​រាំច្រៀង​ច្រើន​កន្លែងច្រើន​ធុន ដូច​ជា​ពិណ​មាន​ខ្សែ​២១ ពិណ​មាន ខ្សែ​១៨ ពិណ​មាន​ខ្សែ​១៤ ពិណ​មាន​ខ្សែ ១២ និង​ពិណ​មាន​ខ្សែ​៨ នៅ​លើ​ជញ្ជាំង​ប្រាសាទ អង្គរវត្ដ ជា​ពិណ​កែង​មាន​ខ្សែ​១១ ។

ពិណ​ទាំង​អស់នេះ​ត្រូវ​បាន​បញ្ចប់​តួនាទីរបស់​ខ្លួន​ពី​ក្នុង​សង្គម​ខ្មែរ តាំងពី​អរិយធម៌ អង្គរ​ត្រូវ​បាន​រលាយ ព្រហ្មញសាសនា​ត្រូវបាន​រលត់​មុន​ឆ្នាំ​១៤៣១ ជា​ឆ្នាំ​ដែល​ខ្មែរ​ស្លាប់ស្ទើរ​អស់ នៅ​សល់​តែ​៩០.០០០​នាក់ ត្រូវ សៀម​កៀរ​យក​ទៅ​លត់​ដំ​ធ្វើបាប​ថែមទៀត ។ ឧបករណ៍​ពិណ​នេះ​បាន​ផ្ទេរ​ឈ្មោះ​របស់ខ្លួន​រហូត​ដល់​សព្វថ្ងៃឱ្យទៅ​ជា​វង់ភ្លេង​មួយហៅ​ថា វង់ភ្លេង​ពិណពាទ្យ គឺជា​វង់ភ្លេង​ដែលមាន​ឧបករណ៍​ពិណ​ដឹកមុខកាលពី​សម័យបុរាណ  ៕ (រៀបរៀងចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រី្ត)