ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​១រូប​ ប្រកាសលាលែងពីតំណែង​

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ លោក​ដា​វី​ដ​អា​រ៉ា​ខាមី​យ៉ា ប្រធាន​គណបក្ស ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាស​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ លោក​ដា​វី​ដ​អា​រ៉ា​ខាមី​យ៉ា ប្រធាន​គណបក្ស ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៥ កុម្ភៈ ក្នុង​សភា ពី​ការចាកចេញ​របស់​លោក​អូ​ឡិច​ស៊ី​​អ៊ី​​រេ​ស្នី​កូវ​ ពីតំណែង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន ។

បើ​ការ​ផ្លាស់​ប្ដូរ​នោះ​ត្រូវ​បាន​អះអាង នោះ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​ប្រធា​នាធិបតី លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី តាំងពីរុ​ស្ស៊ី​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ
ទៅ​​​មិ​ញ​មក ។

កាសែត​អង់គ្លេស THE GUARDIAN គូសបញ្ជាក់​ថា មនុស្ស​ជំនិត​នោះ​របស់​លោក​ហ្សេ​ឡេ​ន​ស្គី មាន​ដំណឹង​មិនល្អ ចាប់តាំងពីការ​ចេញផ្សាយ​ព័ត៌មាន​នានា​ដែល​ថា ក្រសួង​ការពារ​ប្រទេស​ត្រូវ​ចំណាយ​ដល់​ទៅ​២​ឬ​៣​ដង តម្លៃទីផ្សារ​សម្រាប់​ការ​ផ្គត់ផ្គង់​កងទ័ព​នៅ​រណសិរ្ស​ប្រយុទ្ធ ។

ទោះបី​ពុំ​មានការ​ជាប់​ទាក់ទិន​ដោយផ្ទាល់​នឹង​រឿងអាស្រូវ​ពុក​រលួយ តែ​លោក​រេ​ស្នី​កូវ មិន​អាច​ទប់​ជាប់ ពេល​ដែល​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើ​យុទ្ធនាការ​ដ៏​ធំ​ប្រឆាំង​អំពើ​ពុក​រលួយ ។

ទោះ​ចាក​ចេញពី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​តែ​លោក​រេ​ស្នី​កូវ នៅ​តែ​ស្ថិត​ក្នុង​រដ្ឋាភិបាល ជា​រដ្ឋមន្ត្រី​ឧស្សាហកម្ម​យុទ្ធសាស្ត្រ ។ កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ការ​ផ្ទេរតំណែង​រវាង​លោក​រេ​ស្នី​កូវ និង
លោក​គី​រី​ឡូ​ប៊ូ​ដា​ណូ​វ មនុស្ស​ជំនិត​ម្នាក់​ទៀត​របស់លោក​ហ្សេ​ឡេ​ន​ស្គី​ នៅ​មិន​ទាន់​ដឹង​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ