ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​សាហា.វ​នៅ​ក្រុង​បាក់​មូ​ដ​ ខណៈរុ​ស្ស៊ី​​ក៏​វា.យប្រហារ​ក្រុង​ច្រើន​ទៀត

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​ក្រុម​បំបែក​ខ្លួនស្និទ្ធ​រុ​ស្ស៊ី​ ដែល​កាន់កា.ប់​តំបន់​ដូ​ណេ​ត​ស្ក៍​ លោក​អេ​វ​ហ្គេ​នី

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​ក្រុម​បំបែក​ខ្លួនស្និទ្ធ​រុ​ស្ស៊ី​ ដែល​កាន់កាប់​តំបន់​ដូ​ណេ​ត​ស្ក៍​ លោក​អេ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​​ន ថ្លែង​តាម​តេ​ឡេ​ក្រាម​ថា ការ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​កំពុង​បន្ត កាលពី​ថ្ងៃ​ទី៥ កុម្ភៈ ក្នុង​ទីក្រុង​បាក់​មូ​ដ ។

ការ​ប្រយុទ្ធ​គ្នា​ក្នុង​បណ្ដា​សង្កាត់​នា​ភាគ​ខាងជើង​ក្រុង​បាក់​មូ​ដ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ពី​ជណ្ដើរយន្ត​មួយ​ទៅ​ជណ្ដើរយន្ត​មួយទៀត ។ កង​ទាហានអ៊ុយ​ក្រែ​ន​ប្រយុទ្ធ​បណ្ដើរ​ដកថយ​បណ្ដើរ ។ ពួក​គេក្រាញ់ប្រយុទ្ធ​លុះដល់​ជិ​វិត​ចុង​ក្រោយ ។

សេនាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​រៀបរាប់មិន​លម្អិត ពី​ការ​ប្រយុទ្ធ​គ្នា​នឹង​ការ​បា.ញ់​ផ្លោង ដែលកំពុង​បន្ត​នៅ​តាម​ចំណុច​ជា​ច្រើន​នា​ភាគ​ខាងកើតប្រទេស ដែល​នៅ​ទីនោះ​កងទ័ព​រុ​ស្ស៊ី​វា.យ​យក​បានដែនដី​មួយ​ចំនួន​ពិសេស​ក្រុង​សូ​ឡឺ​ដា រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ។ អាជ្ញាធរ​អ៊ុយ
ក្រែ​ន​ក៏​រាយការណ៍​ដែរ​ពី​ការ​វា.យប្រហារ​ដោយ​មី​ស៊ី​ល​២​លើក លើ​ក្រុង​ខា​គៀវ​ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​រង​របួស និង​បណ្ដា​អគារ​រស់នៅ​រង​ការ​ខូចខាត ។

បន្ទាប់​ពី​ការ​សន្យា​របស់​ពួក​សម្ព័ន្ធមិត្ត លោកខាងលិច​ផ្ដល់​ឲ្យ​ខ្លួន​នូវ​អាវុ.ធ​បា.ញ់​បាន​ឆ្ងាយ អ៊ុយ
ក្រែ​ន​កាលពី​ថ្ងៃ​ទី ៤ កុម្ភៈ រង​ការ​វា.យប្រហារ​ជាច្រើន​ពី​សំណាក់​កងទ័ព​រុ​ស្ស៊ី​ ។ ប៉ុន្តែ​ក្រសួង​ការពារ
ប្រទេស​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​ថា កងទ័ព​ខ្លួន​អាចទប់ទល់​បានការ​វា.យលុក​មួយ​លើ​ក្រុង​បាក់​មូ​ដ ដែល​កងទ័ព​រុ​ស្ស៊ី​​ឡោម​ព័ទ្ធ ។ សត្រូវ​កំពុង​ប្រមូលផ្ដុំ​កម្លាំង​ក្នុង​តំបន់​មួយ​ចំនួន​ប៉ុនប៉ង​ធ្វើ​ប្រតិបត្តិ
ការ​វា.យលុក​សំដៅលើ​ក្រុង​គូ​ផ្លាន​ស្ក៍ លី​ម៉ា​ន់បាក់​មូ​ដ អា​ហ្វ​ឌី​ស៊ី​ហ្វ​កា​ និង​ដឺ​ណូ​វ៉ូ​ប៉ាវ​លីវ​កា ។

ក្នុង​តំបន់​ដូ​ណេ​ស្ក៍​រុ​ស្ស៊ី​បា.ញ់កាំភ្លើ.ង​ធំ​ខ្លាំងក្លាកាលពី​ព្រឹក​ថ្ងៃ​ទី ៥​កុម្ភៈ លើ​ក្រុង​អា​ហ្វ​ឌី​អ៊ី​វ​កា បន្ទាប់​ពី​ក្រុង​ក្រា​ម៉ា​ទក​ស្ក៍ រង​ការ​វា.យប្រហារ​នាពេល​យប់​ដោយ​គ្រាប់​រ៉ុក្កែត ។ រយៈពេល​២៤ម៉ោង​ចុង​ក្រោយ​នេះ ខេត្ត​ហ្សា​ប៉ូ​រី​ហ្សា​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន គ្រាប់​ផ្លោង​រុ​ស្ស៊ី​ធ្លាក់​លើ​បណ្ដាហេដ្ឋារចនាសម្ព័ន្ធ​សី​ុ​វិល​នៅ​ក្នុង​មូលដ្ឋាន​២៦ ។

ការ​បា.ញ់​ផ្លោង​ក៏​បន្ត​នៅ​ក្រុង​ឃ័​រ​សុ​ន​ជា​ក្រុង​មួយនា​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​ដែល​ទើប​ដណ្ដើម​កាន់
កាប់​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លា.ប់ ។ តាម​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា សភាពការណ៍​ពិតជា​ស្មុ​គ្រ
ស្មាញ​ខ្លាំង​ណាស់​នៅ​តាម​ខ្សែ​រណសិរ្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ