ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ខំ​ញ៉ាំ​តែ​មិន​ធាត់សោះ ដល់​ពេល​ដឹង​ទើប​ភ្ញាក់ខ្លួន​!

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ចេះ​តែ​ត្រូវ​បាន​គេ​រិះគន់​ថា គ្មាន​សាច់ឈាម​នឹង​គេ ទោះបីជា​ខិតខំ​ញ៉ាំ​ប៉ុនណា​ក៏​ដោយ​។ តាម​ការ​ពិត​មូលហេតុ គឺ​

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យក្មេង​ម្នាក់​ចេះ​តែ​ត្រូវ​បាន​គេ​រិះគន់​ថា គ្មាន​សាច់ឈាម​នឹង​គេ ទោះបីជា​ខិតខំ​ញ៉ាំ​ប៉ុនណា​ក៏​ដោយ​។ តាម​ការ​ពិត​មូលហេតុ គឺ​មក​ពី​នាង​មាន​ជំងឺ​ម្យ៉ាង​ហោ​ថា Scoliosis ដែល​មាន​ន័យ​ជា​ខេមរភាសា​ថា «​ជំងឺ​កោង​ឆ្អឹងខ្នង​»​។

Patrisha Banawa តែងតែ​ត្រូវ​បាន​គេ​រិះគន់​ថា ជា​មនុស្ស​ញ៉ាំ​មិន​ចេះ​ធាត់ ហើយ​មាន​តែ​ស្បែក​ដណ្តប់​ឆ្អឹង​។ ដល់​ពេល​នាង​ទៅ​ជួប​គ្រូពេទ្យ ទើប​នាង​ដឹង​ថា នាង​មាន​ជំងឺ Scoliosis​។ ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​គ្រោះថ្នាក់​ដល់​ជីវិត​ទេ តែ​វា​ធ្វើ​ឲ្យ​អ្នកជំងឺ​មានការ​ឈឺចាប់​ទ្រាំ​ស្ទើរតែ​មិន​បាន​។ ប្រសិនបើ​យើង​ឃើញ​ឆ្អឹងខ្នង​នរណា​ម្នាក់​រត់​មិន​ត្រង់​ចំ​ចំណុចកណ្តាល​ទេ អ្នក​នោះ​មាន​ជំងឺ​នេះ​ហើយ​។

នាង​តែងតែមាន​អារម្មណ៍​ឈឺចាប់​ដល់​ថ្នាក់​ទ្រាំ​មិន​ចង់បាន ដោយសារ​តែ​គ្រឿងក្នុង​របស់​នាង​មានការ​កៀបសង្កត់​ដោយសារ​ឆ្អឹងខ្នង​មិន​ត្រង់​។ ពេល​ខ្លះ​នាង​មាន​អាកា​រៈ​ចង់​ក្អួត និង​ពិបាក​ក្នុង​ការ​ដកដង្ហើម​ថែម​ទៀត​ផង​។

ទោះបីជា​នាង​មាន​ជំងឺ​នេះ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​ក្តី​សុ​បិ​ន្ត​ចង់​ក្លាយទៅជា​បវរកញ្ញា​ដែរ ហើយ​នៅ​ពេល​នេះ នាង​បាន​ជាប់​លេខ​២​ក្នុង​ការ​ប្រកួតប្រជែង​បវរ​កញ្ញាឯក​ថែម​ទៀត​ផង​៕