ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នឹកស្មានមិនដល់! ម៉ូតូមីងនិងក្មួយប៉ះគ្នា ជួបគ្រោះអកុសលទាំង២នាក់​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ម្តាយមីង​និង​ក្មួយ​ប្រុស​បង្កើត បាន​ស្លា.ប់​​បាត់បង់ជីវិត​ទាំង​​២នាក់​ភ្លាម​ៗ​នៅ​នឹង​

ខេត្តកំពង់ស្ពឺ​ ៖ ម្តាយមីង​និង​ក្មួយ​ប្រុស​បង្កើត បាន​ស្លា.ប់​​បាត់បង់ជីវិត​ទាំង​​២នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​រវាង​​ម៉ូតូ​២​គ្រឿង​បុ.ក​គ្នា​​ក្នុងទិសដៅបញ្ច្រាសគ្នា​​យ៉ាង​ពេញទំហឹង​ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថៃ្ង​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ លើ​ផ្លូវ​លេខ​១៤០ ចំណុច​ភូមិ​ត្រពាំង​ខ្យង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

​តាម​ប្រភពពី​នគរបាល​បាន​​ឱ្យ​ដឹង​ថា​ ​ភាគី​ខាង​​ម៉ូតូ​១​គ្រឿង ម៉ាក​ស្ដុ​ប​ពី​ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 1GF-9021 បើកបរ​ដោយ​ឈ្មោះ ថែម គ​ន្ធា ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ពោធិ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​(ត្រូវជា​ម្តាយមីង បានស្លា.ប់​បាត់បង់ជីវិត) ។ ​ចំណែកភាគី​ខាង​​ម៉ូតូ​១​គ្រឿង ម៉ាក​អ៊ិច​សាយ​ទ័​រ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ វែង ចាន់​នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ពោធិ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (ត្រូវ​ជា​ក្មួយ បានស្លា.ប់​បាត់បង់ជីវិត)

​តាម​ប្រភពពី​នគរបាល​បាន​​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ស្ដុ​ប​ពី​ពណ៌​ក្រហម បើកបរ​ដោយស្ត្រីម្នាក់ បាន​​​ធ្វើដំណើរ​​តាម​បណ្តោយ​ផ្លូវ​លេខ​១៤០ ក្នុង​ទិស​ដៅ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុ.ក​ជាមួយ​ម៉ូតូ​១​គ្រឿង ម៉ាក​អ៊ិ​ច​សាយ​ទ័​រ បើកបរដោយយុវជន​ម្នាក់ ដែល​កំពុង​​ធ្វើដំណើរ​ក្នុង​​ទិសដៅ​បញ្ច្រាស​គ្នា ពី​ជើង​ទៅ​ត្បូង យ៉ាង​ពេញទំហឹង ​។

លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ បណ្ដាល​ឱ្យ​​អ្នកបើកបរ​​ស្លា.ប់​ទាំង២​នាក់ និង​ជា​រឿង​គួរ​ឱ្យ​សោកសង្រេង​បំផុត គឺ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​ជា​ម្តាយ​មីង​និង​ក្មួយ​ប​ង្កើ​ត ជួប​គ្រោះថ្នាក់​ដោយ​ចៃដន្យ​បំផុត​មិន​នឹក​ស្មាន​ដល់នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​។

ករណី​ខាង​លើនេះ ​សមត្ថកិច្ច​នគរបាល​កំពុង​យកចិត្ដទុកដាក់​ និង​ស្រាវជ្រាវ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​បំផុត ម៉ូតូ​២​គ្រឿង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

ចំពោះ​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង ​ត្រូវ​​សមត្ថកិច្ច​នគរបាល​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​គង​ រង់ចាំ​បន្ដ​នីតិវិធី​ប្រគល់​ជូន​ក្រុម​គ្រួសារ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ