ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​អាកា​ស្យា​កំពុង​មាន​ហាងឆេង​ ​ខណៈ​ឈ្មួញ​ថៃ​​សម្រុក​មក​ទិញ​​រាល់​ថ្ងៃ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ដើម​អាកា​ស្យា ​ឬ​ដើម​ប្រេងខ្យល់​កំពុង​មាន​ហាងឆេង​ នៅ​ពេល​ឈ្មួញ​ថៃ​ទិញ​យក​ធ្វើ​​ជន្ទល់​​ប្លង​សេ ​ហើយ​កាលពីថ្ងៃទី​៥ កុម្ភៈ ឆ្នាំ​​២០២៣ កន្លងទៅនេះ ​គេឃើញ​មាន​​កន្លែង​ដាក់​លក់​ជា​ច្រើន​ ​នៅ​ក្បែរ​ច្រក​អូរ​បី​ជាន់​ស្ថិត​ភូមិ​អូរបីជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមាន​ជ័យ ។

ជាក់ស្តែង! ​ទីតាំង​លក់​ដើម​អាកា​ស្យា​ ឬ​​ដើម​ប្រេងខ្យល់​មិន​តិច​ជាង​១០​កន្លែង​នៅ​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ​គេ​សង្កេត​​ឃើញ​ឈ្មួញ​ថៃ​យក​រថយន្ត​ចូល​មក​ទិញ​នាំ​ចេញ​តាម​ច្រក​អូរ​បី​ជាន់​។

ស្ត្រី​ម្នាក់​ជាអាជីវករ​​លក់​ដើម​ប្រេងខ្យល់​ ឬ​​ដើម​អាកា​ស្យា​បាន​ប្រាប់​ឱ្យ​ដឹងថា​ ​ដើម​អាកា​ស្យា​ ឬ​​ដើម​ប្រេងខ្យល់​ គឺ​ឈ្មួញ​ថៃ​ចូល​មក​ទិញ​រាល់ថ្ងៃ​ និង​​ដឹក​ចេញ​តាម​ច្រក​អូរ​បី​ជាន់​ ដោយ​​លក់​អោយ​ឈ្មួញ​ថៃ​ទិញ​ដើម​អាកា​ស្យា​ ឬ​​ដើម​ប្រេងខ្យល់​ក្នុង​១​ថ្ងៃ​លក់​បាន​រាប់រយ​ដើម​ ​និង​​លក់​បាន​១​ដើម​តំលៃ​៤.០០០​រៀល​​ដោយ​​ឈ្មួញ​ថៃ​ទិញ​យក​ទៅ​ធ្វើ​​ជន្ទល់​ប្លង់​សេ។

ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ​ដើម​អាកា​ស្យា​ ឬ​​ដើម​ប្រេងខ្យល់​ដែល​គាត់​ទិញ​យក​មក​លក់​អោយ​ឈ្មួញ​ថៃ គាត់​បាន​ដើរ​ទិញ​តាម​ចំការ​ក្បែរ​ព្រំដែន​ដែល​ម៉ៅ​ទិញ​ក្នុង​១​ហិ​កតា​តំលៃ​១.០០០​ដុល្លា​រ ហើយ​ជួល​កម្មករ​អោយ​កាប់​ និង​ទៅ​យក​មក​លក់​តាម​បន្ទាត់​ព្រំដែន​ដែល​ឈ្មួញ​ថៃ​ចូល​មក​ទិញ​។

ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន ​ក្រៅពី​ដាំ​ដំណាំ​ដំឡូង​មី ​បាន​នាំ​គ្នា​ដាំ​ដើម​អាកា​ស្យា​ ឬ​​ដើម​ប្រេងខ្យល់​មាន​ច្រើន​នៅ​នោះ ចំណែក​​តម្លៃ​​ដើម​អាកា​ស្យា​ ឬ​​ដើម​ប្រេងខ្យល់​គឺ​​មាន​ហាងឆេង​ល្អ​ជាង​ឆ្នាំ​មុន ​នៅ​ពេល​ដែល​ឈ្មួញ​ថៃ​ចូល​មក​ទិញ​នាំ​ចូល​តាម​ច្រក​អូរ​បី​ជាន់​៕