ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​នៅ​កូរ៉េ​ខាងត្បូង​បា.ត់​ខ្លួន​អ្នកនេសាទ​៩​នាក់

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​កូរ៉េ​ខាង

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​YONHAP​ថា ពួក​អ្នក​ជួយ​សង្គ្រោះ​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​កូរ៉េ​ខាងត្បូង នា​ថ្ងៃ​ទី​៥ ​កុម្ភៈ ឆ្នាំ​២០២៣ ​តាម​រុករក​មនុស្ស​៩​នាក់ ដែល​បា.ត់​ខ្លួន​ ក្រោយ​ការ​លិច​នាវា​ពួក​គេ នៅ​ក្នុង​ដែនទឹក​ឆ្នេរសមុទ្រ​ភាគ​និរតី​កូរ៉េ​ខាងត្បូង​។

គេ​រាយការណ៍​នា​វេលា​ម៉ាង​២៣​និង​១៩​នាទី​ម៉ោង​ក្នុងស្រុក​ថា នាវា​ចំណុះ​២៤​តោន​នោះ​បាន​លិច ត្រង់​កន្លែង​មួយ​ចម្ងាយ​១៦,៦​គីឡូម៉ែត្រ​ខាងលិច​កោះ​DAEBICHI ជា​កោះ​គ្មាន​មនុស្ស​រស់នៅ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ​ពី​ទីក្រុង​ស៊ី​ណា​នភា​គ​និរតី​ប្រទេស​។ សមាជិក​ក្រុម​នាវិក​៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ដោយ​នាវា​១​គ្រឿង​ដែល​ស្ថិត​នៅ​ក្បែរ តែ​មនុស្ស​៩​នាក់​ទៀត​នៅ​បា.ត់​ខ្លួន​។ តាម​អាជ្ញាធរ​ថា វា​មាន​លទ្ធភាព​ដែល​ពួក​គេ​អាច​ជាប់​ខាងក្នុង​នាវា​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​លោក​YOON SUK SEOL​អំពាវនាវ​ឲ្យ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​តាម​រក​និង​ជួយ​សង្គ្រោះ​បណ្ដា​មនុស្ស​ដែល​បាត់​ខ្លួន​។ លោក​ក៏​គូសបញ្ជាក់​ដែរ​ពី​ភាព​ចាំបាច់​ជួយ​ទ្រទ្រង់​ដល់​គ្រួសារ​ពួក​អ្នក​បាត់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ