ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្វះ​ទឹក​ធ្វើស្រែ និង​ដាំ​ដំណាំ ព្រោះ​ប្រឡាយ​ខ្វះ​ទឹក ទើប​ស្នើ​សុំ​អាជ្ញាធរ​ជួយ​ផង ដើម្បី​ងាយស្រួល​​ទាញ​យក​ទឹក​ប្រើប្រាស់

1 ឆ្នាំ មុន
  • ស្វាយរៀង

ប្រជាពលរដ្ឋ​ជា​កសិករ​ដែល​រស់នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់ ក្រុង ខេត្តស្វាយរៀង ក៏​ដូច​ជា មន្ទីរ​ធនធានទឹក និង​ឧតុ​និយម រដ្ឋបាល​ខេត្តស្វាយរៀង មេត្តា ជួយ​ស្តារ​ប្រឡាយ​១​ខ្សែ ដែល​ត​.​ភ្ជាប់​ពី​ទន្លេ​​វ៉ៃ​គោ​ក្រោម ប្រវែង​ជាង​

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជា​កសិករ​ដែល​រស់នៅ​ភូមិ​គយ​ត្របែក សង្កាត់​គយ​ត្របែក បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់ ក្រុង ខេត្តស្វាយរៀង ក៏​ដូច​ជា មន្ទីរ​ធនធានទឹក និង​ឧតុនិយម រដ្ឋបាល​ខេត្តស្វាយរៀង មេត្តា ជួយ​ស្តារ​ប្រឡាយ​១​ខ្សែ ដែល​ត​.​ភ្ជាប់​ពី​ទន្លេ​វ៉ៃ​គោ​ក្រោម ប្រវែង​ជាង​១​គីឡូម៉ែត្រ ដើម្បី​ទាញ​ទឹក​ធ្វើស្រែ​ប្រាំង និង​ដាំ​ដំណាំ​បន្លែ​សុវត្ថិភាព សម្រាប់​លក់​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្តស្វាយរៀង និង​នាំ​ចេញ​ទៅ​ក្រៅ​ខេត្ត​-​រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​កោះសន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា ប្រជា​កសិករ​នៅ​សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង​ជា​ច្រើន​គ្រួសារ ដែល​ប្រកប​មុខរបរ​កសិកម្ម ធ្វើស្រែ​ប្រាំង និង​ដាំ​បន្លែ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ និង​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត ព្រមទាំង​លក់​ចេញ​ទៅ​ផ្សារ​នៅ​រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា ពួក​គាត់​ចង់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សារី​រា​ង្គ បន្លែ​សុវត្ថិភាព ក៏​ប​ន្តែ​ខ្វះ​ទឹក នៅ​សង្កាត់​គយ​ត្របែក គឺ​ធ្វើស្រែ​នៅ​រដូវប្រាំង ចំនួន​២​ដង គឺ​ចាប់ពី​ខែវិច្ឆិកា ធ្វើស្រែ​ប្រដេញទឹក និង​ធ្វើ​នៅ​ខែកុម្ភៈ ដោយ​ខែវស្សា​លេច​ទឹក​។ ហើយ​មាន​អ្នក​ធ្វើស្រែ​ប្រាំង និង​ដាំ​បន្លែ​ជា​ច្រើន​គ្រួសារ ខែប្រាំង​គោក​ទឹក​។ ចំណែក​អ្នក​ដាំ​បន្លែ គឺ​ដាំ​ទាំង​រដូវប្រាំង​និ ង​រដូវវស្សា ហើយ​ប្រសិនបើ​ប្រឡាយ​មានទឹក ប្រជា​កសិករ​ពិតជា​មាន​ជីវភាព​ល្អ​ប្រសើរ ដោយ​ស្រែ​ប្រាំ​ធ្វើ​បាន​២​ដង ចំណែក​ការ​ដាំ​បន្លែ ដាំ​ខួបប្រាំងខួបវស្សា ហើយ​បន្លែ​សុវត្ថិភាព​មាន​ដូច​ជា ត្រកួន ត្រកៀត កញ្ឆែត កណ្តៀង ភ្លៅកង្កែប ស្ពៃ សាឡា​ត់ ផ្ទី និង​ត្រប់ ។​ល​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ពិត​ប្រភព​ទឹក​មាន ទន្លេ​វ៉ៃ​គោ ក៏​ប៉ុន្តែ​ពិបាក​ក្នុង​ការ​ទាញ​យក​ទឹក​មក​ប្រើប្រាស់​នា​រដូវប្រាំង ប្រឡាយ​រាក់​គោក​ទឹក ដូច្នេះ​ត្រូវ​ដាក់​ម៉ាស៊ីនបូមទឹក​ពី​ទន្លេ​វ៉ៃ​គោ រួច​ត​.​ទម្លាក់​ដាក់​ក្នុង​ប្រឡាយ ហើយ​បូម​ពី​ប្រឡាយ​ដាក់​ក្នុង​ស្រែ និង​ដំណាំ​ទៀត គឺ​ត្រូវ​ចំណាយ​លើ​ប្រេងសាំង​ច្រើន ហើយ​មានការ​យឺតយ៉ាវ​បង្ក​ឲ្យ​ដំណាំ​ខ្វះ​ទឹក​ខូច​។ ទើប​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ ស្តារ​ប្រឡាយ​ឲ្យ​បាន​ជ្រៅ​ស្មើ​បាទ​ទន្លេ​វ៉ៃ​គោ ដើម្បី​ងាយស្រួល​ទាញ​យក​ទឹក បូម​ដាក់​ដំណាំ​។ ហើយ​បើ​មានទឹក​នៅ​ក្នុង​ប្រឡាយ​គ្រប់គ្រាន់ ប្រជា​កសិករ អ្នក​ដាំ​ដំណាំ​សុវត្ថិភាព អាច​ធានា បន្លែ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​ខេត្ត និង​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ដោយ​ទប់ស្កាត់​ការ​នាំ​បន្លែ​ពី​ប្រទេស​វៀតណាម​ទៀត​ផង​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ចៅសង្កាត់​គយ​ត្របែក បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​មក​ដាក់​សំណើរ​សុំ​ស្តារ​ប្រឡាយ​១​ខ្សែ ប្រវែង​ជាង​១​គីឡូម៉ែត្រ នៅ​សាលាសង្កាត់​គយ​ត្របែក រយៈពេល​កន្លះ​ខែ​មក​ហើយ ក្រុមប្រឹក្សា​សង្កាត់​ក៏​បាន​លើក​គម្រោង​ដាក់​សំណើរ​ទៅ​លោក​អភិបាលក្រុង​ស្វាយ​រៀង ដើម្បី​ស្តារ​ប្រឡាយ​ជូន​ប្រជាពលរដ្ឋ​រួច​ហើយ គឺ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ថ្នាក់លើ​តែ​ប៉ុណ្ណោះ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ