ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ថ្ងៃ​ពិសេស​! ប្អូនស្រី ទឹម រ​ដ្ឋា បង្ហោះ​សារ​យ៉ាង​វែង​រៀបរាប់​អារម្មណ៍​ពិត​យ៉ាង​រំជួលចិត្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង និង​សម្តែង​នាង ទឹម រ​ដ្ឋា បាន​ធ្វើការ​បង្ហោះ​សារ​យ៉ាង​វែង​មួយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​បាន​រៀបរាប់​អារម្មណ៍​ពិត​មួយ​ទៅ​កាន់​ប្អូនស្រី ទឹម វ​ត្តី ក្នុង​ថ្ងៃ​ខួបកំណើត​ដែល​ចូល​មក​ដល់​កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​។ ទន្ទឹម​នឹង​ការ​រៀបរាប់​ពី​ទឹកចិត្ត​ស្រឡាញ់​ប្អូនស្រី​យ៉ាង​ជ្រាលជ្រៅ​នោះ ទឹម រ​ដ្ឋា ក៏​បាន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​នាង ទឹម រ​ដ្ឋា បាន​ធ្វើការ​បង្ហោះ​សារ​យ៉ាង​វែង​មួយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​បាន​រៀបរាប់​អារម្មណ៍​ពិត​មួយ​ទៅ​កាន់​ប្អូនស្រី ទឹម វ​ត្តី ក្នុង​ថ្ងៃ​ខួបកំណើត​ដែល​ចូល​មក​ដល់​កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​។ ទន្ទឹម​នឹង​ការ​រៀបរាប់​ពី​ទឹកចិត្ត​ស្រឡាញ់​ប្អូនស្រី​យ៉ាង​ជ្រាលជ្រៅ​នោះ ទឹម រ​ដ្ឋា ក៏​បាន​ជូនពរ​ប្អូនស្រី​អោយ​ឆាប់​មាន​គូ នឹង​អាច​ចូល​រោងការ​នៅ​អំឡុង​ឆ្នាំ​២០២៤​ខាង​នេះ​ផង​ដែរ​។

ទឹម រ​ដ្ឋា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «Happy birthday to my បេះដូង Tim Votey យើង​បងប្អូន​ស្រី​ដែល​មាន​មាន​រូបរាង​ពីរ​តែ​បេះដូង​តែ​មួយ ជា​ប្អូនស្រី ជា​មិត្តសម្លាញ់​បំផុត ជា​ដៃគូរ​ប្រចាំជីវិត​ដែល​មិន​អាច​ខ្វះ​បាន​បន្ទាប់​ពី​ម៉ាក់ និង​ជា​អ្វី​គ្រប់យ៉ាង​សម្រាប់​ជីវិត​របស់ខ្ញុំ​»​។

នាង​បញ្ជាក់​ថា «​ថ្ងៃនេះ បង​សុំ​រៀបរាប់​ពី​អារម្មណ៍​ពិត បងស្រី​ម្នាក់​នេះ​ពិតជា​មាន​អារម្មណ៍​ថា​ឃ្លាតឆ្ងាយ​ពី​ប្អូន​ខ្លាំង​ណាស់​រយៈពេល​តាំងពី​បង​បាន​រៀប​ការ​បែក​ផ្ទះ​ផ្សេង​រួច​មក ប៉ុន្តែ​វា​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​ម្នាក់​ៗ​កើតមក​ត្រូវ​បំពេញ​ជីវិត​រៀង​ៗ​ខ្លួន បើ​ទោះបីជា​យើង​ធំ​ឡើង​ដឹងក្ដី​ជាមួយ​គ្នា​មិន​ដែល​បែក​គ្នា សូ​ម្បី​តែ​ម្ដងណា​ក៏​ដោយ ហើយ​បង​ក៏​ដឹង​ថា ប្អូន​ពិតជា​មាន​អារម្មណ៍​ឯកា​ក្នុង​ចិត្តខ្លាំង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​ដែល​បង​មិន​បាន​នូវ​គេង​បន្ទប់​ជាមួយ ញ៉ាំ​បាយ​ជាមួយ រួម​ដំណើរ​ជាមួយ​គ្នា​ដូច​រាល់ដង តែ​ពួក​យើង​នៅ​តែ​សើច ហើយនឹង​យំ​ជាមួយ​គ្នា​ដូច​រាល់ដង​ដដែល​»​។

នាង​ថា «​អរគុណ​ខ្លាំង​ណាស់ សំរាប់​អស់​រយៈកាល​ពាក់កណ្ដាល​នៃ​ជីវិត​នេះ ដែល​ប្អូន​លះបង់​និង​បាន​រួម​ដំណើរ​ជាមួយ​បង​ទាំង​សុខ​ទាំង​ទុក្ខ និង​បាន​តាម​ថែរក្សា​ការពារ​រហូត​ដល់​យើង​ទទួល​បាន​ភាព​ជោគ​ជ​យ័​ដល់​ឥឡូវ​។ អរគុណ​នៅ​ភាព​ក្លាហាន និង​ទឹកចិត្ត​ដែល​ស្មោះត្រង់​អស្ចារ្យ​មួយ​នេះ​ណា My ជើងកាង​ប្រចាំជីវិត ស្រឡាញ់ you ខ្លាំង​ណាស់​ដឹង​អត់?​?​»​។

ទឹម រ​ដ្ឋា បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ពាក្យ​ជូនពរ​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត នៅ​ក្នុងឆ្នាំនេះ ឯង​សូម​ជូន​ឲ្យ​សូម​ឱ្យ​យាយ​ឯង​ជួប​ជីវិត​ដែល​ជោគជ័យ និង​មានជីវិត​ដៃគូរ​ឆាប់​ៗ​ពិតប្រាកដ ហើយ​ទទួល​បានការ​រៀប​ការ​ក្នុង​ឆ្នាំ​២០២៤ ទៅ ក៏​មាន​អនាគត​ល្អ​ដូច​ឯង​ដែរ​។ បងស្រី និង​ប្អូនស្រី ត្រូវ​តែ​មាន​អនាគត​ល្អ​ដូច​គ្នា​។ happy birthday to you yey» ។

ដោយឡែក បន្ទាប់​ពី​ឃើញ​បងស្រី​បង្ហោះ​សារ​បែប​នេះ ទឹម វ​ត្តី ក៏​បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ទៅ​វិញ​ថា «​ខ្ញុំ​យំ​ហើយ​ដឹង​អត់ យំ​ព្រោះ​រំភើប​នឹង​សម្ដី​បងស្រី​បាន​រៀបរាប់ សម្រាប់​ប្អូនស្រី​ម្នាក់​នេះ មិន​មាន​ពាក្យ​អ្វី​ក្រៅពី​ពាក្យ​ថា អរគុណ​ខ្លាំង​ណាស់ ស្រលាញ់​ខ្លាំង​ណាស់​ម្ចាស់ជីវិត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ