ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ព្រះ​ធាតុ​បា​ស្រី​មាន​បារមី​ពូកែ​តាំងពី​សម័យ​សង្គ្រាម​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ វត្ត​ព្រះ​ធាតុ​បា​ស្រី ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ

ខេត្ត​ត្បូងឃ្មុំ ៖ វត្ត​ព្រះ​ធាតុ​បា​ស្រី ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ក្នុង​នោះ​មាន​ប្រាសាទបុរាណ​មួយ​ដែល​ត្រូវ​បាន​សាងសង់​ក្នុង​អំឡុង​សតវត្ស​ទី​៨​មានឈ្មោះ «​ប្រសាទ​បា​ស្រី​» ដែល​ល្បី​ពូកែ​ស័ក្ដិសិទ្ធិ ។ ទោះបីជា​ក្នុង​សម័យ​សង្គ្រាម​អតីតកាល​សត្រូវ​បាន​បំ​ផ្លោង​គ្រាប់កាំភ្លើង​ធំ​ចូល​មក​ដើម្បី​កំទេច​ទី​អារាម តែ​គ្រាប់​ទាំងនោះ​បាន​ហោះ​ធ្លាក់​ផុត​ទៅ​ទី​ឆ្ងាយ មក​ដល់​សព្វ​ថ្ងៃនេះ​ត្រូវ​បាន​ពលរដ្ឋ​ដែល​មាន​ជំនឿ តែងតែ​នាំ​គ្នា​ជិះ​ម៉ូតូ និង​រថយន្ត​ទៅ​បួងសួង​សុំ​សេចក្តីសុខ​ថែម​ទៀត​ផង ។ 

លោកតា​អាចារ្យវត្ត ឈិ​ន ឆ​ន អាយុ​៧០​ឆ្នាំ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧ ថា​ជា​រៀង​រាល់​ព្រឹក​គាត់​តែងតែ​មក​ជួយ​រៀបចំ និង​មើល​ការ​ខុស​ត្រូវ​នៅ​ត្រង់​រោង​លោកតា កុ​វេ​រោ និង​លោក តា​វេស្ស​វន្ត ក្បែរ​ត្រង់​ច្រក​ក្លោ​ង​ទ្វារ​ចូល​វត្ត​នោះ​ដោយសារ​តែ​មានការ​ស្រលាញ់ និង​ព្រះពុទ្ធ​សាសនា​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម កែវ យ៉េន កំពុង​តែ​យកចិត្តទុកដាក់​ក្នុង​ការ​កសាង​សមិទ្ធិ​ផល​នានា​ជា​ច្រើន​ក្នុង​ទី​អារាម ។ លោកតា​មាន​ប្រសា​ស​ន៏​បន្ត​ថា ក្រោយមក​ទៀត​គេ​បាន​កសាង​ប្រសាទ​នេះ​ឡើង​ធ្វើ​អំពី​ថ្ម​ពីលើ​ប្រាសាទ​ចាស់​ដោយ​មាន​ជីក​គ្រឹះ​ចូល​ក្នុង​ដី​ជំរៅ​៣​ម៉ែត្រ នៅ​បាត​ប្រាសាទ​មាន​ដាក់​ភ្លេង​ពិន​ពា​ធ​១​សម្រាប់ ហើយ​កាល​នៅ​ជំនាន់​ដើម​មាន​បារមី​ពូកែ ឲ្យ​តែ​នៅ​ថ្ងៃ​សិ​ល្ប៏​នោះ​គេ​មាន​ឮ​សូរ​សម្លេង​ភ្លេង​ពិន​ពា​ធ​ចេញពី​ប្រសាទ​បា​ស្រី​នោះ ហើយ​នៅ​ខាងក្រោម​ជំរៅ​លើស​ពី​៣​ម៉ែត្រ​មាន​រន្ធ​ពស់​ដែល​នៅ​ថែរក្សា ហេតុ​ដូច្នេះ​ហើយ​រាល់ថ្ងៃ​ត្រង់​ច្រកចូល​ខាងក្រោយ​មាន​ធ្វើ​រូបសំណាក់​ពស់​២​គូរ​តំណាង ។

លោក កង ច​ន្ធី​រិ​ទ្ធ  ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ប្រាសាទ​ព្រះធាតុ​បា​ស្រី​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ចុង​សតវត្ស​ទី​៨​ដំណាល​នឹង​ហ្លួង​ព្រះស្តេច​កន ដែល​មានឈ្មោះ​ដើម​ថា «​ប្រាសាទ​សរីរៈធាតុ​» ដែល​តម្កល់​ធាតុ​ព្រះពុទ្ធ ។ ក្រោយមក​ត្រូវ​បាន​គេ​សាងសង់​ព្រះ​វិហារ​ពីលើ​ប្រសាទ​បុរាណ​បុរាណ​នេះ​ហើយនឹង​មាន​ប្រាសាទតូច​ៗ​ចំនួន​៣​ទៀត​ក្នុង​នោះ​មាន​ប្រសាទ​ព្រះ​វិហារ​គុក ទួល​ប្រសាទ​លោកតា​អ​ង្គ្រ​ង់​ភ្លើង លោកយាយ​ក្រុង​ឆេះ ។  ជាមួយ​នោះ​ដែរ​មន្ទីរ​បាន​ទាក់ ទង​ទៅ​ក្រសួង​វប្បធម៌​ដើម្បី​ធ្វើការ​ជួសជុល​ប្រសាទ​បុរាណ ៕