ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ពោធិ​ដ៏​ធំ​ដែល​ល្បី​មាន​បារមី​កាន់​ដ៏​ពូកែ​សក្តិ​សិទ្ធិ​ត្រូវ​ខ្យល់ព្យុះ​វា.យប្រហារ​រលើ.ង​ទាំង​ឫស

19 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ដើម​ពោធិ​ដ៏​ធំ​មួយ​ដើម មាន​អាយុ​រាប់​ទស​វត្ស​រ៏ ដែល​អ្នក​ភូមិ​តែង​គោរព​បូជា ល្បី​ត​ៗ​គ្នា​ថា មាន​បារមី​កាន់​ដ៏​ពូកែ​ស័​ក្គិ​សិទ្ធិ សូ​ម្បី​តែ​មន្ត្រី​ជំនាញ​សាងសង់​ផ្លូវ​ក៏​មិន​ហ៊ាន​ប៉ះពាល់​ផង​នោះ ពេល​នេះ​ត្រូវ​ព្យុះ​ព្យូ​មា​វាយប្រហារ​គ្មាន​ត្រា​ប្រណី​រំលើង​ទាំង​ឬ​ស កាលពី​ល្ងាច​ថ្ងៃ​ទី ១០…

ខេត្តបាត់ដំបង​៖ ដើម​ពោធិ​ដ៏​ធំ​មួយ​ដើម មាន​អាយុ​រាប់​ទស​វត្ស​រ៏ ដែល​អ្នក​ភូមិ​តែង​គោរព​បូជា ល្បី​ត​ៗ​គ្នា​ថា មាន​បារមី​កាន់​ដ៏​ពូកែ​ស័​ក្គិ​សិទ្ធិ សូ​ម្បី​តែ​មន្ត្រី​ជំនាញ​សាងសង់​ផ្លូវ​ក៏​មិន​ហ៊ាន​ប៉ះពាល់​ផង​នោះ ពេល​នេះ​ត្រូវ​ព្យុះ​ព្យូ​មា​វាយប្រហារ​គ្មាន​ត្រា​ប្រណី​រំលើង​ទាំង​ឬ​ស កាលពី​ល្ងាច​ថ្ងៃ​ទី ១០ ឧសភា ដែល​ដុះ​នៅ​ចំ​កណ្ដាលផ្លូវ ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង តែ​សំណាងល្អ​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ទេ​។

ពុំ​មាន​ចាស់ទុំ​ណា បានដឹង​ច្បាស់​ពី​ប្រវត្តិ​ដើម​ពោធិ​ដ៏​ធំ​សម្បើម​មួយ​ដើម​ដុះ​ចំ​កណ្ដាលផ្លូវ​ខាងលើ​នេះ​ទេ​។ គេ​គ្រាន់តែ​ដឹង​ថា ដើម​ពោ​ធី​នេះ​មាន​អាយុ​ច្រើន​ទស​វត្ស​រី​មក​ហើយ និង មាន​ទំហំ​មុខកាត់​ប្រហែល​ជាង​០១​ម៉ែត្រ​។

កាល​ដើម​ឡើយ​ដើម​ពោធិ​នេះ​មាន​ទំហំ​តូច​ល្មម វា​ហាក់ដូចជា​ដុះ​ក្បែរផ្លូវ​នៅ​ក្នុងភូមិ​។ ក្រោយមក​មាន​អ្នក​ភូមិ​មួយ​ចំនួន​អះអាង​ថា ធ្លាប់​ប្រទះ​ឃើញ​មានរឿង ឬ រូបភាព​ប្លែក​ៗ នៅ​នឹង​ដើម​ពោធិ​នោះ ហើយ​ក៏​មាន​អ្នកខ្លះ ធ្លាប់​បែរបន់​សុំ​សេចក្ដីសុខ​សប្បាយ បាន​ដូច​បំណង​ទៀត​ផង ទើប​ពួក​គេ​នាំ​គ្នា​គោរព និង មាន​ជឿជាក់​ត​ៗ​គ្នា រហូត​រៀបចំ​ទីនោះ ជា​កន្លែង​សក្ការៈបូជា ដោយ​ចាត់​ទុក​ដើម​ពោ​ធី​នេះ​មាន​«​បារមី​ពូកែ​ស័​ក្គិ​សិទ្ធិ​»​រហូត​មក​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ដោយសារ​តែ​ផ្លូវលំ​មួយ​ខ្សែ​នេះ មាន​លក្ខណៈ​តូច​ចង្អៀត ទើប​ក្រោយមក​មន្ត្រី​ជំនាញ បាន​ឈូស​ឆាយ​ពង្រីក​ផ្លូវ​នេះ​ឲ្យ​ធំ និង ចាក់​បេតុង​រឹង​មាំ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិន​ហ៊ាន​ប៉ះពាល់​ដើម​ពោធិ​នេះ​ទេ​។ មន្ត្រី​ជំនាញ សុខចិត្ត​ឈូស​ឆាយ​ធ្វើ​ផ្លូវ​វាង​ជុំវិញ ដោយ​រក្សា​ដើម​ពោធិ​នៅ​ចំ​កណ្ដាលផ្លូវ​។ នេះ​ទំនង​ដោយសារ​តែ​ខ្លាច​បារមី​ដើម​ពោធិ​នោះ​ផង​ក៏​មិនដឹង ទើប​មន្ត្រី​ជំនាញ​សុខចិត្ត​សាងសង់​ផ្លូវ​បេតុង​ព័ទ្ធ​ជុំវិញ​។

យ៉ាងណា​ក្ដី ពេល​នេះ​ដើម​ពោធិ​ដែល​ល្បី​មាន​បារមី​កាន់​ដ៏​ពូកែ​ស័​ក្គិ​សិទ្ធិ​នេះ បាន​ដូ​ល​រលំ រំលើង​ទាំង​ឬ​ស បោក​ខ្លួន​លើ​ផ្លូវ​យ៉ាង​កំសត់ ព្រោះតែ​រិ​ទ្ធ​អំណាច​ខ្យល់ព្យុះ​ព្យូ​មា​ដ៏​កាច​សាហាវ​។

សូម​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី ១០ ឧសភា ភ្លៀង​លាយឡំ​មក​ជាមួយ​នូវ​ផ្គរ​រន្ទះ និងខ្យល់​កន្ត្រាក់​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ផង បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបាត់ដំបង ក្នុង​នោះ​ក្រុង​បាត់ដំបង ក៏​រង​នូវ​បាតុភូត​ធម្មជាតិ​នេះ យ៉ាងដំណំ​ដែរ​។

ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​ធ្លាប់​ជឿជាក់​លើ​បារមី​ដើម​ពោធិ​ដ៏​ធំ​សម្បើម​ខាងលើ​នេះ មានការ​សោកស្ដាយ​ក្រៃ​លេង ក្រោយ​ឃើញ​ដើម​ពោធិ​ដ៏​ស័​ក្គិ​សិទ្ធិ​នេះ រង​គ្រោះ​ដេក​ដួល​លើ​ដងផ្លូវ ដោយសារ​ឥទ្ធិពល​ខ្យល់​កន្ត្រាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ