ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ម៉ូតូកង់បីកំពុងសួរនាំដូនចាស់វង្វេងម្នាក់ បំរុងជូនទៅផ្ទះ ត្រូវ​ម៉ូតូ​១គ្រឿង​មកពន្លះពេញ​ទំហឹង​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​លោកយាយ​ម្នាក់ សង្ស័យ​វង្វេង បាន​​ដើរ​តាម​ផ្លូវ​តែ​ម្នាក់ឯង​ទាំង​កណ្ដាល​រាត្រី ត្រូវ

រាជធានី​ភ្នំពេញ ៖ ​លោកយាយ​ម្នាក់ សង្ស័យ​វង្វេង បាន​​ដើរ​តាម​ផ្លូវ​តែ​ម្នាក់ឯង​ទាំង​កណ្ដាល​រាត្រី ត្រូវ បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​ក្នុង​ស្ថានភាពស្រវឹង​ទៅ​បុ.ក​លោក​យាយ​​យ៉ាង​ពេញ​ទំហឹង បណ្តាល​អោយ លោកយាយ​ផ្លោង​បុ.ក​ផ្ទប់នឹង​ខឿន​ចិញ្ចើមឹផ្លូវ​រង​របួស​ធ្ងន់​សន្លប់​ស្តូក​ស្តឹង ។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​​ភ្ញាក់​ផ្អើលកើត​ឡើ​​ង​កាល​ពី​វេលា​ម៉ោង​១២និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នៅ​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

​លោក​យាយ​រង​គ្រោះ​ខាងលើ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយ​ទេ​ ​គាត់មានរាង​ស្គម​ស្តើ​​ង សម្បុរ សណ្ដែក​បាយ សក់​ស វ័យ​ប្រមាណ៧០​ឆ្នាំ ។

តាម​ប្រភព​ពី​បុរស​​​ម្នាក់ជា​អ្នក​រត់​ម៉ូតូ​កង់​បី ក៏​ជា​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាង​លើ​បាន​ប្រាប់​ឲ្យដឹងថា មុន​​កើត​ហេតុ គាត់បើក​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​ធ្វើ​ដំណើរ​តាមបណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ​ក្នុង​ទិស​ដៅ​ពី​កើ​ត​ទៅ​លិច ។ ខណៈ​ធ្វើ​ដំណើរ​មក​ដល់​មុខ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​ប្រទះ​ឃើញ​លោក​យាយ​រង​គ្រោះ​ខាង​លើ​​ដើរ​នៅ​​លើ​ចំណែក​ផ្លូវម៉ូតូ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី តែម្នាក់ឯង ។

តាម​ប្រ​ភព​ដដែល​បានប​ន្ត​ថា បន្ទាប់ពី​ឃើ​​ញ​បែបនេះ គាត់​ក៏​ឈប់​ម៉ូតូ​កង់​បី​ចុះ​ទៅ​សួរ​នាំ និង​ហៅ​លោក​យាយ​ឡើង​ជិះ ម៉ូតូ​កង់​បី​របស់​ពួក​គាត់​ ដើម្បី​ជួយ​ជូន​ទៅ​ផ្ទះវិញ​ ប៉ុន្តែ​លោក​​យាយ​និយាយ​ហាក់ដូច​វង្វេង​ស្មារតី ទើប​ពួក​គាត់​ក៏​ហៅ​លោក​យាយ​ឡើង​លើ​ឃឿ​ន ខណៈ​កំពុង​និយាយ និង​សួរនាំ​ ស្រាប់​តែ​មាន​បុរស​ម្នាក់​បើក​ម៉ូតូមួយគ្រឿង​​ម៉ាក​ហុង MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ​ពេញ 1DF-2272 ​បើក​បរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ទាំង​ស្ថានភាព​ស្រវឹង​ជោក​ជាំ មក​បុ.ក​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី ត្រូវ ប​ញ្ឈិ​ត​ចំហៀង​ខ្លួន រួច​បន្ត​ទៅ​បុ.ក​លោក​យាយ​យ៉ាង​ពេញ​ទំហឹង បណ្តាល​អោយ​ហោះ​ផ្លោង​បោក​ផ្ទប់ នឹង​ខឿន​ចិញ្ចើម​ផ្លូវ​រង​របួស​រយះ​ជើ​ង​ខាង​ស្តាំ បែក​ក្បាល​ហូរ​ឈា.ម​សន្លប់​ស្តូក​ស្តឹង ។ ចំណែក​ម៉ូតូ ដួល​អូស​ប្រមាណ​៥០​ម៉ែត្រ រង​ការ​ខូច​តិចតួច ចំណែក​ម្ចាស់​ម៉ូតូ​មិន​មាន​រង​របួសអ្វី​ឡើយ​ ។

ក្រោយពេល​​កើត​ហេតុ ​លោក​យាយ​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ចេញ​រថយន្ត​មក​ដឹក​លោក​យាយ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្ដោះ អាសន្ន​នាំ​ទៅ​សាកសួរនៅ​អធិការ​ដ្ឋា​ន​ខណ្ឌ​ទួល​គោក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ