រាជធានីភ្នំពេញ ៖ កម្ពុជាបានបង្ហាញនូវការសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេឆ្នាំ២០២៣ យ៉ាងអស្ចារ្យ និងប្រណិតជាមួយទម្រង់សិល្បៈចម្រុះ ជូនដល់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀន ឡុង និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ។នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយមុននេះ។
![Picture]()
ជាក់ស្តែង កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រតិភូសម្ដែងរបស់កម្ពុជាបានបង្ហាញនូវការសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេឆ្នាំ២០២៣ យ៉ាងអស្ចារ្យ និងប្រណិតជាមួយទម្រង់សិល្បៈចម្រុះជូនដល់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀន ឡុង និងភ្ញៀវកិត្តិយសជាតិអន្តរជាតិ ដែលមានវត្តមានផ្ទាល់ និងទស្សនិកជនតាមបណ្តាញសង្គម។
![Picture]()
នៅក្នុងការសម្ដែងនារាត្រីនោះ កម្ពុជាបានចូលរួមសម្ដែងក្នុងផែនតែមួយជាមួយប្រទេសចំនួន២ទៀត គឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ ហើយកម្ពុជាទទួលបានការគាំទ្រយ៉ាងក្លៀវក្លាតាមរយៈសំឡេងហូកញ្ជៀវអបអរសាទរនូវការនាំយកសិល្បៈវប្បធម៌បុរាណខ្មែររួមបញ្ចូលជាមួយសិល្បៈសហសម័យ មកសម្តែង។ ផ្ទាំងទស្សនីយភាពរបស់កម្ពុជាដែលបង្ហាញក្នុងឆ្នាំនេះមានចំណងជើងថា «ក្ដីសង្ឃឹមរបស់យើង»។
![Picture]()
សូមជម្រាបបន្ថែមដែរថា ប្រតិភូកម្ពុជានឹងមានការសម្ដែងនៅក្នុងរាត្រីថ្ងៃទី៤ ខែកុម្ភៈនេះម្ដងទៀត ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីផងដែរ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ