ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលាសន្ល.ប់ដោយមិនដឹងមូលហេតុកើនឡើងដល់ ២១ នាក់ហើយ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សិស្ស​ស្រី​កើនឡើង​ដល់​ចំនួន​២១​នាក់​ហើយ ដែល​សន្ល​.​ប់​ជា​បន្តបន្ទាប់ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ក្នុង​នោះ​មាន​ចំនួន​៥​នាក់​បាន​ធូរស្រាល​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ក្នុង​ចំណោម​សិស្ស​ទាំង​អស់នោះ អ្នកខ្លះ​មាន​អាការ​:​ទន់​ដៃ​ជន​ជើង​ថប់ដង្ហើម​ត្រូវ​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ មាន​ចំនួន​សិស្ស​សន្ល​.​ប់​ជា​បន្តបន្ទាប់​នៅ​ក្នុង​សាលា​អនុ​វិទ្យាល័យ…

ខេត្តពោធិ៍សាត់ ៖ សិស្ស​ស្រី​កើនឡើង​ដល់​ចំនួន​២១​នាក់​ហើយ ដែល​សន្ល​.​ប់​ជា​បន្តបន្ទាប់ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ក្នុង​នោះ​មាន​ចំនួន​៥​នាក់​បាន​ធូរស្រាល​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ក្នុង​ចំណោម​សិស្ស​ទាំង​អស់នោះ អ្នកខ្លះ​មាន​អាការ​:​ទន់​ដៃ​ជន​ជើង​ថប់ដង្ហើម​ត្រូវ​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។​គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ មាន​ចំនួន​សិស្ស​សន្ល​.​ប់​ជា​បន្តបន្ទាប់​នៅ​ក្នុង​សាលា​អនុ​វិទ្យាល័យ និង​វិទ្យាល័យ​ហ៊ុន​សែន​ប្រ​ម៉ោ​យ ស្ថិត​ក្នុងភូមិ​ប្រ​ម៉ោ​យ​ភូមិ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ កើនឡើង​ដល់​២១​នាក់​ហើយ​។

លោក ធាង​ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង​បញ្ជាក់​ឲ្យ​ដឹង​ថា សិស្ស​ដែល​បាន​ដួល​សន្ល​.​ប់​ដោយ​មិនដឹង​ពី​មូលហេតុ​បាន​កើតឡើង​២១​នាក់​ហើយ ក្នុង​រយៈពេល​បី​ថ្ងៃនេះ ពោល​ចាប់តាំងពី​ថ្ងៃ​ទី​២ មាន​ចំនួន ៥​នាក់ ទី​៣​ចំនួន​១៣ នាក់ និង​ទី​៤​ចំនួន​បី​នាក់​បន្ថែម​ទៀត ក្នុង​ខែកុម្ភៈ​នេះ​ហើយ ក្នុង​នោះ​សិស្ស​ចំនួន ១៦​នាក់ កំពុង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពិនិត្យ និង​ជួយ​សង្គ្រោះ​។

ដោយឡែក​សិស្ស​ចំនួន​៥​នាក់​ដែល​បាន​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ប្រ​ម៉ោ​យ​បាន​ធូរស្រាល និង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​។​ទោះ​យ៉ាងនេះ​ក៏​ដោយ ក្រុម​គ្រូពេទ្យ និង​សមត្ថកិច្ច​កំពុង​ដាក់​តាមដាន​យ៉ាង​យក​ទៅ​ដាក់​បន្ត​ទៀត​។ចំពោះ​ករណី​សិស្ស​ដួល​សន្ល​.​ប់​ជា​បន្តបន្ទាប់​ខាងលើ ក្រុម​គ្រូពេទ្យ​មិន​សមត្ថកិច្ច​ជំនាញ​មិន​ទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​ទេ​។

សូម​បញ្ជាក់​ថា មក​ដល់​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ករណី​សិស្ស​ដួល​សន្ល​.​ប់​នៅ​ក្នុង​សាលា​អនុ និង​វិទ្យាល័យ​ហ៊ុន​សែន​ប្រ​ម៉ោ​យ នៅ​តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ​។

ជាមួយ​គ្នា​នោះ ល្ងាច​ថ្ងៃ​ទី​៣ ខែកុម្ភៈ​ឆ្នាំ​២០២៣ ឯកឧត្តម​ខូ​យ​រី​ដា បាន​ដឹកនាំ​មន្ត្រី​ចុះ​សួ​សុខទុក្ខ និង​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​សិស្ស​ដោយ​ស្នើ​ឱ្យ​ក្រុម​គ្រូពេទ្យ​បន្ត​យកចិត្តទុកដាក់​ពិនិត្យ និង​ព្យាបាល​រហូត​បាន​ធូរស្បើយ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បន្ត​ការ​សិក្សា​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ