ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​កូន​រៀន​ពូកែ ឪពុក​ម្តាយ​គួរ​ស្គាល់​គ្រូ​ឱ្យ​បាន​ច្បាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ឪពុក​ម្តាយ ៦៤ ភាគរយ មានការ​ព្រួយបារម្ភ​ពី​ការ​សិក្សា​របស់​កូន​ពួក​គេ គឺ​គ្រូបង្រៀន ។ មិនមែន​គ្រូ​គ្រប់​រូប​នឹង​ល្អ​ឥត​ខ្ចោះ​សម្រាប់កូន​របស់​អ្នក​ទេ ។ ហើយ​ជួនកាល​វា​ងាយស្រួល​សម្រាប់​យើង​ជា​ឪពុក​ម្តាយ​ក្នុង​ការ​ជាប់​ក្នុងអារម្មណ៍​អវិជ្ជមាន​របស់​កូន ឬ​មិន​ពេញចិត្ត​ចំពោះ​គ្រូ​របស់​ពួក​គេ ។ ប៉ុន្តែ​ក្នុង​នាម​ជា​ឪពុក​ម្តាយដែល​មានការ​យកចិត្តទុកដាក់ យើង​អាច​ធ្វើ​បាន​ច្រើន ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​ជួយកូន​ៗ​របស់​យើង​ឱ្យ​អស់ពី​សមត្ថភាព​ជាមួយ​គ្រូ​របស់​ពួក​គេ ។

មានគំនិត​វិជ្ជមាន​ចំនួន ៦ ដើម្បី​ចែករំលែក​ជាមួយ​អ្នក ៖
១. ដំបូង​ត្រូវ​ស្គាល់​គ្រូ ៖ ចូរ​បង្កើត​ទំនាក់ទំនង​មិត្តភាព​ឱ្យ​បាន​ល្អ ដើម្បី​ធ្វើការ​ណាត់ជួប​គ្រូ​កូនរបស់​អ្នកដើម្បី​ស្វែង​យល់​បន្ថែម ។

២. ចាប់អារម្មណ៍​គ្រូ​របស់​កូន​អ្នក ៖ ចូរ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះចំពោះ​ព័ត៌មាន និងបញ្ហា​នានា​របស់​គ្រូ ។

៣. ចូរ​ឆាប់​សរសើរ ៖ ប្រសិនបើ​គ្រូ​បាន​ជួយ​គ្រប់គ្រង ជួយ​គាំទ្រ និង​បង្កើត​ភាព​ច្នៃប្រឌិត​ជាក់លាក់ ចំពោះ​កូន​របស់​អ្នក សូម​ផ្ញើ​កំណត់​ត្រា ឬ​ផ្ញើរ​សារ​មួយ​ទៅ​កាន់​គ្រូ​កូន​របស់​អ្នក ដើម្បីនិយាយ​ថា «​អរគុណ​» ។

៤. ដោះស្រាយ​បញ្ហា​ទាន់​ពេល ៖ ប្រសិនបើ​កូនប្រុស ឬ​កូនស្រី​របស់​អ្នក​មានការ​ភ័ន្ត​ច្រឡំ​ក្នុង ប្រធានបទ មិន​ចេះ ឬ​ខ្សោយ​ក្នុង​មុខ​វិជ្ជា​ណាមួយ សូម​ជូនដំណឹង​ដល់​គ្រូ ហើយ​សួរ​ពី​របៀបដែល​អ្នក​អាច​ជួយ​បានមុន​ពេល​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ ។

៥. ត្រូវ​មាន​ភាព​ប្រាកដនិយម ៖ គ្រូបង្រៀន​សព្វ​ថ្ងៃនេះ​ស្ថិត​នៅ​ក្រោម​ភាព​តានតឹង​យ៉ាង​ខ្លាំង ។ បន្ថយ​ការ​រំពឹង​ទុក​របស់​អ្នក ហើយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ធ្វើ​កំហុស​មួយ​ចំនួន ។

៦. ជា​ចុង​ក្រោយ​កុំ​ឆាប់​ឈាន​ដល់​ការ​សន្និដ្ឋាន ៖ ពេល​ខ្លះ​កុមារ​មក​ផ្ទះ​វិញ ហើយ​ប្រាប់​អ្នកពី​គ្រូ​របស់​គេថា ​បែប​ណា ។ ធ្វើ​អស់ពី​សមត្ថភាព ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ដោះស្រាយបញ្ហា​ក្នុង​លក្ខណៈ​ស្ថាបនា ។ សូម​ឪពុក​ម្តាយ​ទាំងអស់​គ្នា​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ឈ្វេងយល់ និង​ជួយ​គាំទ្រ​គ្រូ និង​កូន​របស់​អ្នក ។ គ្រូ​ម្នាក់​នោះ​អាច​នឹង​ក្លាយជា​គ្រូ​ល្អ​បំផុត​ដែល​កូន​របស់​អ្នក​មិន​ធ្លាប់​មាន ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ការពារ​ការ សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ព្រមទាំង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ។ ការ​ផ្តល់​ជូន​ខាង លើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

សាលារៀន​ជូន​នូវ​វេទិកា និង មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់ ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕