បង្ក្រាបសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង និងរឹបអូសឈើជាច្រើនកំណាត់
- ស្ទឹងត្រែង
សិប្បកម្មកែច្នៃឈើមួយកន្លែងរងការបង្ក្រាបពីសំណាក់ជំនាញរដ្ឋបាលព្រៃឈើ ដោយបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក កាលពី
សិប្បកម្មកែច្នៃឈើមួយកន្លែងរងការបង្ក្រាបពីសំណាក់ជំនាញរដ្ឋបាលព្រៃឈើ ដោយបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក កាលពី
ខេត្តស្ទឹងត្រែង ៖ សិប្បកម្មកែច្នៃឈើមួយកន្លែងរងការបង្ក្រាបពីសំណាក់ជំនាញរដ្ឋបាលព្រៃឈើ ដោយបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយបានរឹបអូសនៅវត្ថុតាងជាក់ស្តែងផងដែរ។
តាមប្រភពព័ត៌មានអោយដឹងថា ជំនាញរដ្ឋបាលព្រៃឈើ ដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើដោយគ្មានលិខិតអនុញ្ញាតមួយកន្លែង ដែលក្រុមឈ្មួញលបលួចបង្កើត នៅចំណុចវាលដេញ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ហើយក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃខុសច្បាប់ខាងលើនេះ លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានអោយដឹងថា ដោយមានការសម្របសម្រួលនិតិវិធីពីលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុក និងកម្លាំងកងរាជអាវុធហត្ថស្រុក បានឈានទៅបង្ក្រាបនិងដកហូតវត្ថុតាងមួយចំនួនមានដូចជា ៖ ឈើភ្ចឹកជាឈើប្រភេទលេខ១ សរុបមានចំនួន៩៤ដុំសន្លឹក ស្មើនឹង១មែត្រគូប៥២៦ ព្រមទាំងតាបឈូសឈើចំនួន១គ្រឿង។
មន្ត្រីជំនាញបានបន្ថែមថា ម្ចាស់សិប្បកម្មកែច្នៃខុសច្បាប់ខាងលើនោះមានឈ្មោះ តែម កីម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្វាយលើ ខេត្តសៀមរាប បានមកជួលដីចម្ការរបស់អ្នកស្រុក ដើម្បីសាងសង់រោងបញ្ជាទិញឈើធ្វើជាសន្លឹកទ្វារលក់ចេញទៅក្រៅ។
ក្រោយការបង្ក្រាបកម្លាំងជំនាញបានធ្វើការរឹបអូស និងដឹកជញ្ជូនវត្ថុតាងទាំងអស់ទៅរក្សាទុកក្នុងស្នាក់ការរដ្ឋបាលព្រៃឈើព្រះរកិល ឃុំអន្លង់ជ្រៃ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់។
ទាក់ទិនករណីបង្ក្រាបសិប្បកម្មគ្មានលិខិតអនុញ្ញាតខាងលើ ងាកមកក្រុងស្ទឹងត្រែងវិញ គឺមានផ្ទះជនជាតិវៀតណាមជាច្រើន ស្ថិតតាមបណ្តោយមាត់ទន្លេភូមោបាចុង ក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បានសាងសង់រោងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមយ៉ាងរលូន មិនដឹងថា តើពួកគេមានច្បាប់ចេញស្ថាប័នខាងណា? និងមានប្រភពព្រៃផ្តត់ផ្គង់ពីណានោះទេ? ទើបអាចដំណើរការល្អបែបនេះ ហើយគ្រឿងសង្ហារឹមទាំងនោះ ភាគច្រើនសុទ្ធសឹងជាប្រភេទឈើប្រណីតដែលមានតម្លៃទីផ្សារខ្ពស់ៗផងដែរ៕
ចែករំលែកព័តមាននេះ