ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង​ប្រើ​វិធី​ពិសេស​ទាក់ទាញ​ទេសចរ ក្រោយ​៣​ឆ្នាំ​នៃ​ភាព​ឯកោ ដោយ​កូ​វី​ដ​-១៩

1 ឆ្នាំ មុន

ហុងកុង ៖ មេដឹកនាំ​ហុងកុង លោក John Lee កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ កន្លង​ទៅ បាន​និយាយ​ថា

ហុងកុង ៖ មេដឹកនាំ​ហុងកុង លោក John Lee កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ កន្លង​ទៅ បាន​និយាយ​ថា ទីក្រុង​ហុងកុង​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ពិភពលោក​ត្រឡប់​មក​វិញ ដោយ​លោក​បាន​បើក​ការ​ហោះហើរ​ឥត​គិតថ្លៃ (Free Flights) និង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​រស់​ឡើង​វិញ​នូវ​មជ្ឈមណ្ឌល​ពិភពលោក​ដ៏​រស់​រវើក បន្ទាប់​ពី​រយៈពេល​៣​ឆ្នាំ​នៃ​ភាព​ឯកោ ដោយសារ​កូ​វី​ដ​-១៩​។

យុទ្ធនាការ​ផ្សព្វផ្សាយ​រស់​ឡើង​វិញ របស់​រដ្ឋាភិបាល​គឺ «​ជំរាបសួរ ទីក្រុង​ហុងកុង​» ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ប្រាប់​រឿង​ល្អ អំពី​ទីក្រុង​ភាគ​ខាងត្បូង ប្រទេស​ចិន​មួយ​នេះ ដោយ​បាន​សន្យា​ថា គ្មាន​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​គ្មាន​ការ​រឹតត្បិត តទៅ​ទៀត អំឡុង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក ទៅ​កាន់​អ្នកជំនួញ និង​ក្រុមហ៊ុន​ទេសចរណ៍​។ លោក Lee បាន​ប្រកាស​ផ្តល់​សំបុត្រ​យន្តហោះ​ឥត​គិតថ្លៃ ៥០​ម៉ឺន​សន្លឹក សម្រាប់​ភ្ញៀវ​ទេសចរ ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍ នៃ​ភាព​អ៊ូអរ​របស់​ទីក្រុង​ហុងកុង ដែល​ការ​ផ្ដល់​ជូន​នេះ នឹង​បើក​ដំណើរការ​នៅ​ខែមីនា ខាង​មុខ​នេះ​។

លោក Lee បាន​និយាយ​ថា «​នេះ​គឺជា​ការ​ស្វាគមន៍​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។ ការ​ប្រកាន់ខ្ជាប់​នយោបាយ «​សូន្យ​-​កូ​វី​ដ​» របស់​ទីក្រុង​ប៉េ​កាំ​ង ជាមួយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ការ​បិទ​ព្រំដែន និង​ការ​ពាក់​ម៉ាស់ បាន​រក្សា​ទីក្រុង​ហុងកុង​ភាគច្រើន គ្មាន​មេរោគ​រហូត​ដល់​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​ទម្រង់​ថ្មី «​អូ​មី​ក្រុង​» ដ៏​សាហា.វ​នៅ​ដើមឆ្នាំ ២០២២ ដែល​បាន​រួមចំណែក​ដល់​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ច្រើន​ជាង ២,៥%​។

ហុងកុង បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ត្រឹមតែ ៦០​ម៉ឺន​នាក់​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០២២ ពោល​គឺ​តិច​ជាង ១% នៃ​តួលេខ​ឆ្នាំ ២០១៨​។ ក្រុមហ៊ុន​អន្តរជាតិ​ជាង ១៣០ បាន​បិទ​ការិយាល័យ​នៅ​ហុងកុង​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​ការ​ស្ទង់​មតិ​ថ្មី​ៗ​នេះ របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន ២៥៣ បាន​បង្ហាញ​ថា ការ​ធានា​គុណភាព​កម្មករ គឺជា​កង្វល់​ចម្បង​របស់​ពួក​គេ​។ យោង​តាម​តួលេខ​ផ្លូវការ មនុស្ស​ជាង ១៤០.០០០​នាក់ បាន​ចាក​ចេញពី​កម្លាំង​ពលកម្ម​នៅ​ហុងកុង កាលពី​ឆ្នាំ​មុន នៅ​ពេល​ដែល​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ ៣.៥%​។

លោក Lee បាន​សន្យា​ថា នឹង​ធ្វើការ​កែតម្រូវ​ការ​ផ្សព្វផ្សាយ​មិនល្អ ដែល​គាត់ និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត បាន​ស្តីបន្ទោស​ចំពោះ​ភាព​ទន់ខ្សោយ​របស់​ទីក្រុង​មួយ​នេះ​។ លោក​បាន​បន្ត​ថា «​ខ្ញុំ​ផ្ទាល់​នឹង​លើកយក​សារ​ផ្សព្វផ្សាយ​អំពី​សមត្ថភាព​របស់​យើង ក្នុង​នាម​ជា​ប្រទេស​សេដ្ឋកិច្ច​សេរី​បំផុត​របស់​ពិភពលោក និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​ប្រទេស​ចិន​»៕ (​ដកស្រង់​ចេញពី​ទីភ្នាក់ងារសារព័ត៌មាន AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ