ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​! រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​សម្រុក​ឆ្លង​ដែន​​ចេញ​ទៅ​វៀតណាម តែ​ឮ​ថា រថយន្ត​នោះ​ដឹក​វង្វេងផ្លូវ​ទេ

1 ឆ្នាំ មុន
  • ស្វាយរៀង

មាន​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង ជា​ច្រើន​គ្រឿង​បាន​ដឹក​ទំនិញ​ពេញ​ៗ​ទ្រុង ដោយ​សង្ស័យ​ថា ជា​ទំនិញគេចពន្ធ ហើយ​បាន​សម្រុក​ដឹក​ទៅ​ទម្លាក់​នៅ​ជិត​ច្រករបៀង​នៃ​ប៉ុស្តិ៍​នគរបាល​វរៈ​ការពារ​ព្រំដែន​ស្រម៉ នៃ​វរៈ​សេនា​តូច​៦០៩ រួច​ផ្ទេរ​ដាក់​លើ​ត្រាក់ទ័រ​ឆ្លង​ដែន​ទៅ​

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង ជា​ច្រើន​គ្រឿង​បាន​ដឹក​ទំនិញ​ពេញ​ៗ​ទ្រុង ដោយ​សង្ស័យ​ថា ជា​ទំនិញគេចពន្ធ ហើយ​បាន​សម្រុក​ដឹក​ទៅ​ទម្លាក់​នៅ​ជិត​ច្រករបៀង​នៃ​ប៉ុស្តិ៍​នគរបាល​វរៈ​ការពារ​ព្រំដែន​ស្រម៉ នៃ​វរៈ​សេនា​តូច​៦០៩ រួច​ផ្ទេរ​ដាក់​លើ​ត្រាក់ទ័រ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ទាំងថ្ងៃទាំងយប់​ដូច​គេ​ហែ​កឋិន ដោយ​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​នៅ​អមដំណើរ​។

ករណី​ខាងលើ​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣ រហូត​មក​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ច្រ​របៀង​ស្រម៉ ស្ថិត​នៅ​ភូមិ​ស្រម៉​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទ៌​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ឯក យ៉​ន សុផល ប្រធាន​នគរបាល​វរៈ​ការពារ​ព្រំ​ដែន នៃ​វរៈ​សេនា​តូច​លេខ​៦០៩ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា រថយន្ត​ប្រភេទ​វ៉េ​អង ចំនួន​២​គ្រឿង​នោះ គឺ​ដឹក​ទំនិញ​ខោអាវ​គីប និង​ខោអាវ​ជជុះ​វង្វេងផ្លូវ ហើយ​បាន​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច ក៏​លើក​ទំនិញ​ចុះ បន្ទាប់​មក​យក​គ្រឿងបន្លាស់​ទៅ​ជួសជុល រួច​សមត្ថកិច្ច​ក៏​បាន​ឲ្យ​លើក​ទំនិញ​ដឹក​ត្រឡប់​ក្រោយ​វិញ ហើយ​ឮ​ថា រថយន្ត​ដឹក​ទំនិញ​ទាំង​២​គ្រឿង​នេះ គោលដៅ​ដឹក​ទៅ​ខេត្ត​ត្បូងឃ្មុំ​។

ចំណែក​មហាជន​វិញ ក៏​នាំ​គ្នា​សើច​ហួសចិត្ត​ដំណើរ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ វង្វេង​មក​ដល់​ច្រករបៀង​ស្រម៉ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទ៌ ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ឃុំ​ខ្សែ​ត្រ បាន​បង្ហើប​ឲ្យ​ដឹង​ថា វង្វេង​ស្អី​! គឺ​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ពេញ​ៗ​ទ្រុង​បើកបរ​ចុះ​ពី​ផ្លូវជាតិ​លេខ​១ ឆ្ពោះ​តាម​ផ្លូវជាតិ​លេខ​៣១៤D មក​រង្វង់​មូល​រូប​ក្រពើ ទីរួមស្រុក​កំពង់​រោ​ទ៌ បត់​ឆ្វេង​មក​ដល់​ក្តោង​ទ្វារ​វត្ត​ក្តី​កណ្តាល ឆ្ពោះទៅ​ច្រករបៀង​ស្រម៉ នៃ​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ស្រម៉ ក្នុង​គោលបំណង​ផ្ទេរ​ទំនិញ​ដាក់​លើ​ត្រាក់ទ័រ​វៀតណាម​ដឹក​ឆ្លង​ដែន (​ចេញ​តាម​ច្រក​ខណ្ឌ​ទ្រី​) ទៅ​ប្រទេស​វៀតណាម​។

ប្រភព​ដដែល​បាន​បន្ត​ថា មាន​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញគេចពន្ធ​ទាំងនេះ គឺ​បាន​ធ្វើ​សកម្មភាព​១​ខែ​មក​ហើយ មិនមែន​ទើបតែ​យប់​ថ្ងៃ​ទី​២ ខេ​កុម្ភៈ​នេះ​ទេ ហើយ​រថយន្ត​ទាំងនេះ​បាន​ដឹក​ទំនិញ​លើស​ទម្ងន់ ដឹក​ដុំ​បាល់​ក្រណាត់ និង​ខោអាវ​គីប ក្នុង​១​គ្រឿង​ចាប់ពី​៣៥​តោន​ទៅ​៤៥​តោន បង្ក​ឲ្យ​បាក់​ស្រុត​ផ្លូវ​ខូច​ជា​ច្រើន​កន្លែង និង​បាន​បំផ្លាញ​ផ្លូវលំ ព្រមទាំង​ផ្លូវ​ក្រាល​កៅស៊ូ​ជនបទ ហើយ​បើ​គ្មាន​ការ​ទប់ស្កាត់​នោះ​ទេ ផ្លូវ​ជនបទ និង​លូ​កាត់​ថ្នល់ ពិតជា​បាក់​ស្រុត​ខូច​ជាក់​ជា​មិន​ខាន​ទាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ