ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ច្បាប់​ការ​ចូលរួម​ដេញថ្លៃ​ធ្វើ​ផ្លូវ​គំរោង​មូល​និធិ​ឃុំ ត្រូវ​បាន​ផ្សព្វផ្សាយ​មុន​រយៈពេល​១៥​ថ្ងៃ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ការ​ដេញថ្លៃ​លើ​គំរោង​មូលនិធិ​ឃុំ​សុទ្ធសឹងតែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ព្រមទាំង​មាន​មន្ត្រី​ជំនាញ​មេឃុំ និង​ក្រុមហ៊ុន​ប្រកួតប្រជែង ចូលរួម​ដេញថ្លៃ​ធ្វើ​ផ្លូវ​ប្រកបដោយ​តម្លាភាព និង​ស្មើភាព​គ្នា​គ្មាន​ការ​សូកប៉ាន់​អ្វី​ឡើយ​។ ជាក់ស្តែង

ខេត្តកំពង់ស្ពឺ ៖ ការ​ដេញថ្លៃ​លើ​គំរោង​មូលនិធិ​ឃុំ​សុទ្ធសឹងតែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ព្រមទាំង​មាន​មន្ត្រី​ជំនាញ​មេឃុំ និង​ក្រុមហ៊ុន​ប្រកួតប្រជែង ចូលរួម​ដេញថ្លៃ​ធ្វើ​ផ្លូវ​ប្រកបដោយ​តម្លាភាព និង​ស្មើភាព​គ្នា​គ្មាន​ការ​សូកប៉ាន់​អ្វី​ឡើយ​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ នៅ​សាលាឃុំ​ស្រង់ មានការ​ប្រារព្ធ​ពិធី​ដេញថ្លៃ​សាងសង់​ផ្លូវ​ក្នុង​ឃុំ​ស្រង់ និង​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​ការ​ដេញថ្លៃ​នេះ ត្រូវ​បានដឹង​ថា គឺ​ធ្វើ​តាម​ផែនការ​។

ប្រភព​ពី​មន្ត្រី​សាលាខេត្ត បាន​បង្ហើប​ថា​ការ​ដេញថ្លៃ​នេះ គឺ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ចូលរួម​ដេញថ្លៃ​ក្នុង​គំរោង​សាងសង់​ផ្លូវ​ឃុំ គឺ​ការ​ដេញថ្លៃ​គំរោង​មូលនិធិ​ឃុំ​ស្រង់ និង​ឃុំ​ទឹកល្អក់ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ បាន​ប្រព្រឹត្ត​ទៅ​តាម​កម្មវិធី​ដែល​បាន​ចុះ​ផ្សាយ​តាម​វេ​ប​សាយ NCDD រយៈពេល​១៥​ថ្ងៃមុន​កាលបរិច្ឆេទ​ប្រជុំ​បើក​សំណើរ​ដេញថ្លៃ​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រជុំ​បើក​សំណើរ​ដេញថ្លៃ​ដំណើរការ​ទៅ​ដោយ​រលូន​តាម​កម្មវិធី និង​មាន​អ្នក​ទទួល​ការ គណៈកម្មការ​លទ្ធកម្ម​ទាំង​ពីរ​ឃុំ មន្ត្រី​គាំទ្រ​ខេត្ត ស្រុក បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​តាម​ការ​អញ្ជើញ​របស់​ប្រធាន​គណៈកម្មការ​លទ្ធកម្ម​ទាំង​ពីរ​ឃុំ​។

មន្ត្រី​ជំនាញ ព្រមទាំង​អាជ្ញាធរ​ឃុំ ស្រុក ដែល​ចូលរួម ក្នុង​នោះ​លទ្ធផល​ដេញថ្លៃ​របស់​អ្នក​ទទួល​ការ គណៈកម្មការ​លទ្ធកម្ម​ឃុំ​ទាំង​ពីរ បាន​ពិនិត្យ​លើ​តម្លៃ លើ​លទ្ធផល​គម្រោង​យ៉ាង​ម៉ត់ចត់ រួច​បាន​ប្រជុំ​ពិភាក្សា​គ្នា​ទទួលយក​លទ្ធផល​នេះ​ដោយ​មិន​មានការ​រៀបចំ​និង​បង្ខិតបង្ខំ​ឡើយ​។

សូម​រំលឹក​ថា ការ​ដេញថ្លៃ​ធ្វើ​ផ្លូវ​ទំហំ​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​៤០០​ម៉ែត្រ​របស់​ឃុំ​ស្រង់​បាន​ទៅ​លើ​ក្រុមហ៊ុន​ម៉​ម​សម្បត្តិ ចំណែក​ផ្លូវ​ក្នុង​ឃុំ​ទឹកល្អក់ បាន​ទៅ​លើ​ក្រុមហ៊ុន​សំ​រឹត​ស៊ី​ថង ក្នុង​គំរោង​នីមួយ​ៗ ។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ថា ការ​ដេញថ្លៃ​តម្រូវ​អោយ​អ្នក​ទទួល​ការ​ដាក់​ស្រោមសំបុត្រ​អោយ​បាន​ត្រឹមត្រូវ​មុន​នឹង​ដាក់​ចូល​ប្រអប់​ដេញថ្លៃ មិន​ដូច​អ្វី​ដែល​ជា​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ