អ៊ុយក្រែងកំពុងប្រយុទ្ធសត្រូវផ្ទៃក្នុង គឺអំពើពុករលួយ
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនកាលពីថ្ងៃទី១ កុម្ភៈ បានធ្វើការឆែកឆេរទ្រង់ទ្រាយធំ សំដៅ
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនកាលពីថ្ងៃទី១ កុម្ភៈ បានធ្វើការឆែកឆេរទ្រង់ទ្រាយធំ សំដៅ
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនកាលពីថ្ងៃទី១ កុម្ភៈ បានធ្វើការឆែកឆេរទ្រង់ទ្រាយធំ សំដៅ
លើផ្នែករដ្ឋបាល មន្ត្រីរដ្ឋការនិងបណ្ដាឥស្សរជន ដោយអាជ្ញាធរអះអាងថាបែបនេះជាការតស៊ូប្រឆាំងអំពើពុករលួយជាអាទិភាពមួយក្នុងការខិតខំប្រឹងប្រែងធ្វើសង្គ្រាម ។

ក្នុងសារប្រចាំថ្ងៃតាមអ៊ីនធើរណេតប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី
អះអាងថា តុលាការនឹងធ្វើការសម្រេចដែលបែបនេះលោកចង់និយាយសំដៅលើការឆែកឆេរច្រើនកន្លែង និងសកម្មភាពដទៃៗទៀតក្នុងតំបន់ផ្សេងៗ ប្រឆាំងមនុស្សទាំងឡាយក្នុងក្របខណ្ឌនៃ
នីតិវិធីព្រហ្មទណ្ឌ ។

ចំណែកប្រមុខភ្នាក់ងារសន្តិសុខអ៊ុយក្រែនSBU លោក VASSYL MALIOUK ថ្លែងថា នេះ
ជាយុទ្ធនាការមួយប្រឆាំងសត្រូវផ្ទៃក្នុង ។ វាមិនមែនជាដំណាក់កាលទីមួយទេ ហើយគេនឹងមិនបញ្ឈប់ត្រឹមនេះឡើយ ។ លោកសច្ចាថានឹងវែកមុខពួកអ្នកដែលហ៊ានធ្វើអាក្រក់លើអ៊ុយក្រែន ។
អាជ្ញាធរអ៊ុយក្រែននិយាយថា បានចូលឆែកឆេរផ្ទះមហាសេដ្ឋីលោកអ៊ីហ្គ័រកូឡូម៉ូអ៊ីស្គី ផ្ទះអតីត
រដ្ឋមន្ត្រីមហាផ្ទៃលោកអារសេនអាវ៉ាកូវ ចំណែកបណ្ដាថ្នាក់ដឹកនាំគយត្រូវដកហូតតំណែង។ បណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់នៃក្រសួងការពារជាតិក៏ត្រូវទទួលពួកអ្នកស៊ើបអង្កេតដែរ ។
ការឆែកឆេរទាំងនេះធ្វើឡើង១សប្ដាហ៍បន្ទាប់ពីការដកតំណែង អ្នកទទួលខុសត្រូវជាន់ខ្ពស់មួយចំនួនទាក់ទិនរឿងពុករលួយក្នុងការផ្គត់ផ្គង់អាវុ.ធ ជារឿងអាស្រូវធំទីមួយចាប់តាំងពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនមក ៕
ចែករំលែកព័តមាននេះ