អ្នកជំនាញការអត្តពលកម្មពិភពលោកផ្តល់ចំណេះដឹងដល់មន្ត្រីបច្ចេកទេសសហព័ន្ធកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិ
រាជធានីភ្នំពេញ ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិ
រាជធានីភ្នំពេញ ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ដួង មាសចំរើន អនុប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងលោក Oliver Scheer ជំនាញការជនជាតិ អូទ្រីសមកពីស្ថាប័នអត្តពលកម្មពិភពលោកបានអញ្ជើញចូលរួមកម្មវិធីគម្រោងសាមគ្គីអូឡាំពិកស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ប៊ុយ សុភ័ណ្ឌ បាននិយាយថា ដោយបានការអនុញ្ញាតពីឯកឧត្តម វ៉ាត់ ចំរើន ថ្ងៃនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន គម្រោងសាមគ្គីអូឡាំពិក
ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ឆ្នាំ២០២២-២០២៣ នាពេលនេះ។ សម្រាប់គម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មនេះ គឺជាគម្រោងអភិវឌ្ឍសហព័ន្ធកីឡាជាតិសម្រាប់ប្រភេទកីឡាអូឡាំពិក ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយសហការបច្ចេកទេសជាមួយស្ថាប័នអត្តពលកម្មពិភពលោក World Athletics និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម។
លោកបន្តថា គោលបំណងនៃការរៀបចំគម្រោងនេះដើម្បីឲ្យគណៈកម្មាធិការជាតិអូឡាំពិកធ្វើការអភិវឌ្ឍ និងពង្រឹងរចនាសម្ព័ន្ធនៃការបង្វឹកជាមូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងសហព័ន្ធកីឡាជាតិ តាមរយៈការដាក់ចេញនូវផែនការសកម្មភាព ការបណ្តុះបណ្តាលរយៈពេលមធ្យម ឬរយៈពេលវែងសម្រាប់ប្រភេទកីឡាដែលមានក្នុងកម្មវិធីការប្រកួតកីឡាអូឡាំពិក ។
ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ក្នុងការបន្តអនុវត្តគម្រោងនេះ ដោយបានចាត់លោក Oliver Scheer ជំនាញការមកពីស្ថាប័នអត្តពលកម្មពិភពលោក ដែលគម្រោងនេះមានរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។
លោកទីប្រឹក្សាបន្ថែមទៀតថា សម្រាប់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម អនុវត្តតាមកម្មវិធីគឺ លោក Oliver Scheer ជំនាញការអត្តពលកម្មពិភពលោកធ្វើទស្សនកិច្ចលើកទី២ ចាប់ពីថ្ងៃទី២៦ ដល់ ៣១ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីរៀបចំសិក្ខាសាលាស្តីពីការវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹកដោយសហការជាមួយសហព័ន្ធ ។
ត្រួតពិនិត្យផែនការយុទ្ធសាស្ត្រ រចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយកីឡា និងអភិបាលកិច្ចល្អ ទម្រង់បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការគ្រប់គ្រងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ព្រមទាំងធ្វើការសិក្សារចនាសម្ព័ន្ធគ្រប់គ្រង និងរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្វឹក រៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានអត្តពលិកវ័យក្មេង និងរៀបចំសិក្ខាសាលា ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ ២០២៣-២០៣០ ។
ក្រោយពីបញ្ចប់គម្រោងដ៏មានសារសំខាន់នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្ឃឹមជឿជាក់ថា សហព័ន្ធ នឹងមានផែនការអភិវឌ្ឍកីឡាអត្តពលកម្មរបស់ខ្លួនដែលមានលក្ខណៈវិទ្យាសាស្ត្រស្របតាមស្តង់ដារអត្តពលកម្មពិភពលោកសម្រាប់យកទៅអភិវឌ្ឍកីឡារបស់ខ្លួនឲ្យក្លាយជាកីឡាដ៏មានប្រជាប្រិយភាព និងសក្តានុពលនៅកម្ពុជានាពេលអនាគត ៕
ចែករំលែកព័តមាននេះ