ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចងដៃ​ស្បូន​រយៈពេល​ជាង​ពីរ​ឆ្នាំ បែរជា​មានកូន​ដោយ​មិនដឹង​ខ្លួន​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ការ​បញ្ឈប់​កំណើត​ដោយ​ចងដៃ​ស្បូន គឺជា​មធ្យោបាយ​បញ្ឈប់​កំណើត​អចិន្ដ្រៃយ៍​ចំពោះ​ស្ដ្រី​ដែល​លែង​ចង់បាន​កូន​តទៅ​ទៀត ឬ​ចំពោះ​ស្ដ្រី​ដែល​មាន​ជម្ងឺ​មួយ​ចំនួន​ ហើយ​មិន​អាច​មានកូន​តទៅ​ទៀត​មួយ​ជីវិត​បាន​។ តាម​ពិត

រាជធានី​ភ្នំពេញ​៖ ការ​បញ្ឈប់​កំណើត​ដោយ​ចងដៃ​ស្បូន គឺជា​មធ្យោបាយ​បញ្ឈប់​កំណើត​អចិន្ដ្រៃយ៍​ចំពោះ​ស្ដ្រី​ដែល​លែង​ចង់បាន​កូន​តទៅ​ទៀត ឬ​ចំពោះ​ស្ដ្រី​ដែល​មាន​ជម្ងឺ​មួយ​ចំនួន​ ហើយ​មិន​អាច​មានកូន​តទៅ​ទៀត​មួយ​ជីវិត​បាន​។ តាម​ពិត​ការ​បញ្ឈប់​កំណើត​ដោយ​ចងដៃ ស្បូន​មិនមែន​ជា​ការ​ប្រព្រឹត្ដ​ទៅ​ដោយ​ចង​នៅ​ត្រង់​ដៃ​ស្បូន​តែ​ម្ដងនោះ​ទេ គឺជា​ការ​ចង​បំពង់​ស្ពាន​សម្រាប់​ត​ភ្ជាប់​ឱ្យ​មាន​កូន​។ ការ​ចងដៃ​ស្បូន ជា​វិធីសាស្ដ្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​បំផុត ព្រោះ​ជា​ការ​វះកាត់​មួយ​ដ៏​តូច ​និង​សាមញ្ញ​សម្រាប់​អ្នក​ដែល​លេង​ចង់បាន​កូន​ទៀត​។​

ដោយឡែក​ស្ត្រី​ម្នាក់​អាយុ​៣៣​ឆ្នាំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ក្រុងភ្នំពេញ បែរជា​ជួប​រឿង​ស្មាន​មិន​ដល់​នេះ ខ​ណៈពេល​ដែល​ការ​ចងដៃ​ស្បូន​ ហើយ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​។ អ្នកស្រី​ប្រាប់​ថា សុខ​ៗ​ស្រាប់តែ​មាន​ផ្ទៃពោះ ៦​ខែ​ដោយ​មិនដឹង​ខ្លួន​។​

ស្ត្រី​រូប​នេះ​បាន​រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នាង​មានកូន​៣​នាក់​រួច​ទៅ​ហើយ និង​បាន​ធ្វើការ​ចងដៃ​ស្បូន​កាលពី​ឆ្នាំ​២០១៥ ខ​ណៈ​ពេល​ដែល​នាង​ឆ្លងទន្លេ​ដោយ​ការ​វះកាត់​កូន​ទី​បី​ក្នុង​មន្ទី​ពេទ្យ​ឯកជន​មួយ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​។ ស្ត្រី​រូប​នេះ​បាន​បន្ត​ថា នាង​បាន​ចងដៃ​ស្បូន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ស្រាប់តែ​ថ្មី​ៗ​នេះ នាង​ចេះ​តែ​មាន​អារ​ម្ម​ណ៍ចម្លែក​ៗ ដូច​ជា​វិលមុខ ឡើង​រមាស់ និង​ហត់ ពិសេស​ក្បាលពោះ​របស់​នាង​ចេះ​តែ​ធំ​ឡើង​ៗ នាង​គិត​ថា ​ប្រហែលជា​នាង​ធាត់ ហើយ​ពោះ​របស់​នាង​តែ​កំរើក តែ​នាង​នៅ​តែ​មិន​ចាប់​អារ​ម្ម​ណ៍​នឹកគិត​ថា ប្រហែលជា​នាង​មាន​បញ្ហា​ស្បូន​អណ្តែត ប៉ុន្តែ​អ្វី​ដែល​ចម្លែក​ជាង​នេះនោះ​ គឺ​រដូវ​របស់​នាង​បាន​បាត់​រយៈ​ពេល​ដល់​៦​ខែ តែ​នាង​តែង​គិត​ថា​ នាង​មិន​អាច​មានកូន​ទេ ​ព្រោះនាង​បាន​ចងដៃ​ស្បូន​ហើយ ប្រហែលជា​មាន​បញ្ហា​ស្បូន​អណ្តែត​ដូច​ចាស់​ៗ​និយាយ​ត​ៗ​គ្នា​។​

ដោយសារ​ពោះ​កាន់តែ​ធំ​ និង​កំរើក​កាន់តែ​ខ្លាំង នាង​មិន​អស់ចិត្ត ក៏​បាន​ទិញ​ប្រដាប់​ពិនិត្យ​ទឹកនោម ពេល​នោះ​ស្រាប់​​​តែ​មាន​សញ្ញា​វិជ្ជមាន​បញ្ជាក់​ថា ​មាន​ផ្ទៃពោះ​ដែល​ធ្វើ​ឲ្យ​នាង​មានការ​ស្លន់ស្លោរ ភ័យ​ញ័រ​ខ្លួន​រហូត​ទប់ខ្លួន​មិន​នឹង ក៏​រអិល​ជើង​ក្នុង​បន្ទប់ទឹក ដួល​អុកគូទ និង​មាន​ធ្លាប់​ឈាម​។ ខ​ណៈ​ពេល​នោះ​ប្អូនស្រី​របស់​នាង​ក៏​បាន​យក​នាង​ទៅ​មន្ទីរពេទ្យ​ឯកជន ហើយ​ពេទ្យ​ប្រាប់​ថា​ នាង​មាន​កូន​ជាង​៦​ខែ​មក​ហើយ ប៉ុន្តែ​ជា​អកុសល​កូន​របស់​នាង​ត្រូវ​បាន​ស្លាប់​ដោយសារ​តែ​ការ​ដួល​អុកគូទ​នៅ​ក្នុង​បន្ទប់​ទឹក ។ ពេល​នេះ​នាង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ព​ទ្យ​ឯកជន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​​នេះ​។​

ក្នុង​ទឹកមុខ​ស្រងូតស្រងាត់ ដោយសារ​ការ​ខឹងសម្បា​ពី​គ្រួ​ពេទ្យ​ដែល​ចងដៃ​ស្បូន​មិន​ត្រឹមត្រូវ ​និង​ការ​បាត់បង់​កូន​ផង​នោះ នាង​សំ​ណូ​រ​ពរ​ថា​៖ «​សុំ​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​តូច ដែល​ធ្លាប់​ធ្វេស​ប្រហែស​​កន្លង​មក ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នឹង​យល់ចិត្ត​ទុកដាក់​ចំពោះ​អ្នកជំងឺ​ផង ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការ​ចងដៃ​ស្បូន​នេះ​»។​

ចំពោះ​បញ្ហា​នេះ​វេជ្ជ​ប​ណ្ឌិ​ឯកទេស​ពីរ​រូប​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ និង​បាន​បញ្ជាក់​ដូច​គ្នា​ថា​ មូល​ដែល​ស្ត្រី​រូប​នេះ​ចងដៃ​ស្បូន​ ហើយ​បែរជា​មានកូន គឺ​អាច​បណ្តាល​មក​ពីរ​បី​កត្តា​ដូច​ជា​៖ (១) មិន​បាន​ចង​ស្បូន​, (២) ចង់​ហើយ​របូត​វិញ (​គ្មាន​ជំនាញ​) n​និង (៣) ចង់​ខុស​កន្លែង​។​

ដើ​ម្ប​កុំអោយ​ជួប​និង​វិបត្តិ​ដូច​ស្ត្រី​ខាងលើ​នេះ សូម​ស្ដ្រី​ទាំងឡាយ​នៅ​ពេលធ្វើការ​ស​ម្រ​ច​ចិត្ដ​ចងដៃ​ស្បូន គួរតែ​ស្វែងរក​សេវា​ដែល​មាន​ជំនាញ​។ ប្រសិនបើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ជួប​នូវ​ផលវិបាក​ដូច​ខាងក្រោម​នេះ ៖ • អាច​ហូរ​ឈាម​ដោយសារ​ចង​មិន​ជាប់​។ • ការ​ចង​មិន​ត្រឹមត្រូវ ឬ​ខុស​កន្លែង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ទៀត​។ • ការ​បញ្ឈប់​កំណើត​មិន​អាច​ដំណើរការ បាន​ដោយ​សារ​​ការ​ចង​ច្រឡំ ជា​ហេតុ​ធ្វើ​ឱ្យ​ស្ដ្រី​អាច​នឹង​មានកូន​សារ​ជា​ថ្មី​ឡើង​វិញ​៕