ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុជ​ទៀន រលំ​ឆេះ​កុដិអស់​០១​ខ្នង ក្នុង​វត្ត​ស្វាយ​កាល់ នៅ​ស្រុក​ស​ន្ទុ​ក

1 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ មាន​ករណី​អគ្គិភ័យ​ឆេះ​កុដិ​លោក ចំនួន​០១​ខ្នង នៅ​ក្នុង​វត្ត​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣ មាន​ករណី​អគ្គិភ័យ​ឆេះ​កុដិ​លោក ចំនួន​០១​ខ្នង នៅ​ក្នុង​វត្ត​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

មូលហេតុ​កើត​មាន​អគ្គិភ័យ​ខាងលើ​នេះ បណ្តាល​មក​ពី​អុជ​ទៀន ហើយ​រលំ ឆេះ​សក្ការបូជា​រាលដាល​ឆេះ​កុដិ​សង់​ពី​ឈើ ប្រក​ក្បឿង ទំហំ​០៤​ម៉ែត្រ គុណ​០៨​ម៉ែត្រ ខូចខាត​ទាំងស្រុង និង​ឆេះ​អស់​សម្ភារ​មួយ​ចំនួន ។

កងកម្លាំង​របស់​ការិយាល័យ​នគរបាល​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៣​រថយន្ត ។ បាន​ពន្លត់​ចប់​សព្វគ្រប់​នៅ​វេលា​ម៉ោង​១១​និង​២៣​នាទី​ព្រឹក​ថ្ងៃ​ខៃ​ឆ្នាំ​ដដែល ។ ករណី​ខាងលើ​នេះ មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ