ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ចម្លែក​មែន​! មាន​សេវា​បែប​នេះ​ទៀត រីឯ​តម្លៃ​វិញ​មិនធម្មតា

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ជប៉ុន Ginza Ladis 1 មាន​ផ្តល់​សេវាកម្ម​ជួល​មនុស្ស​ឲ្យ​ទៅ​ធ្វើ​ជា​ជន​ទី​៣ នៅ​ក្នុង​ស្នេហា​ថ្មី​របស់​សង្សារ​ចាស់​អ្នក ដើម្បី​បំបែកបំបាក់​ឲ្យ​សង្សារ​ចាស់​របស់​អ្នករ​ត់ម​ករក​អ្នក​វិញ​។

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ជប៉ុន Ginza Ladis 1 មាន​ផ្តល់​សេវាកម្ម​ជួល​មនុស្ស​ឲ្យ​ទៅ​ធ្វើ​ជា​ជន​ទី​៣ នៅ​ក្នុង​ស្នេហា​ថ្មី​របស់​សង្សារ​ចាស់​អ្នក ដើម្បី​បំបែកបំបាក់​ឲ្យ​សង្សារ​ចាស់​របស់​អ្នករ​ត់ម​ករក​អ្នក​វិញ​។

ពិតជា​ចម្លែក​មែនទែន តែ​វា​ជា​អ្វី​ដែល​យើង​សុទ្ធតែ​ធ្លាប់​គិតដល់ តែ​មិនដឹង​ថា មាន​មែនទែន​។ ក្រុមហ៊ុន​នេះ​មាន​សុទ្ធតែ​តារា​សម្តែង ដែល​មាន​ជំនាញ​សម្តែង​ធ្វើ​ឲ្យ​ដូច​មែនទែន​។ ពួក​គេ​ធ្វើ​ជា​ទៅ​ទាក់ទង​ជាមួយនឹង​សង្សារ​ថ្មី​របស់​សង្សារ​ចាស់​អ្នក ហើយ​ព្យាយាម​យកចិត្ត ដើម្បី​បំបែកបំបាក់​សេចក្តី​ស្នេហា​របស់​សង្សារ​ចាស់​អ្នក​។ ពិតជា​ពិសេស​មែនទែន !

មុន​ដំបូង តួ​សម្តែង​ទាំងនោះ​ព្យាយាម​ស្រាវជ្រាវ​រក​អ្វី​ដែល​សង្សារ​របស់​សង្សារ​ចាស់​អ្នក ចូល​ចិត្ត ហើយ​ក៏​ធ្វើ​ជា​ទៅ​ស្និទ្ធស្នាល​ជាមួយ​ពួក​គេ​។ ក្រោយ​ពី​បាន​ជិតដិត​ខ្លាំង​ហើយ ពួក​គេ​ក៏​និយាយ​បញ្ចុះ​ប​ញ្ចួ​ល​ឲ្យ​ខាង​ប្រុស ឬ​ខាង​ស្រី​បែកបាក់​គ្នា​។

ក្រោយ​ការ​បែកបាក់ សង្សារ​ចាស់​របស់​អ្នក​នឹង​ឈឺចាប់ ហើយ​អាច​នឹងរ​ត់ម​ករក​អ្នក​វិញ​។ បើ​និយាយ​ពី​រឿង​តម្លៃ​សេវា​នេះ​វិញ គឺ​មិនធម្មតា​ឡើយ​។ ជាមួយនឹង​សេវា​រយៈពេល​៣០​ថ្ងៃ​ឲ្យ​ចាប់ផ្តើម​ឃើញ​លទ្ធផល គឺ​មាន​តម្លៃ​ដល់​ទៅ​៣.៣៧៦​ដុល្លារ​។ សម្រាប់​សេវា​២៤០​ថ្ងៃ ជាមួយនឹង​ការ​ធានា​ជោគជ័យ គឺ​មាន​តម្លៃ​ដល់​ទៅ​៧.៦៤១៩​ដុល្លារ​។

គួរ​បញ្ជាក់​ថា នេះ​មិន​ទាន់​មាននៅ​ស្រុក​យើង​នៅឡើយ​ទេ​។ បើ​ចង់បាន​ទាល់តែ​ទៅ​ជប៉ុន​៕