រុស្ស៊ី-ចិន ៖ កាលពីថ្ងៃទី២៥ កក្កដា កងនាវាចម្បាំងរុស្ស៊ី និងចិន បានធ្វើរួមគ្នានូវសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្របាល់ទិកក្នុងក្របខណ្ឌនៃសមយុទ្ធជើងទឹកមានឈ្មោះថា «MER CONJOINTE 2017» ។
ក្នុងសមយុទ្ធនាវាចម្បាំងទាំងនេះដែលចែកចេញជា២ក្រុម បានប្រើប្រាស់កាណុងបាញ់លើបណ្តាគោលដៅក្នុងសមុទ្រដែលដាក់ដោយភាគីរុស្ស៊ី ។
លោក ZHANG YONPENG មេបញ្ជាការទទួលបន្ទុកខាងកាណុងលើនាវាពិឃាតចិនបាញ់គ្រាប់មីស៊ីល HEFEI ដែលចូលរួមក្នុងសមយុទ្ធនិយាយថា បណ្តាគោលដៅទោះជាតូច ហើយពុំនៅនឹងក៏អាចបាញ់ចំ។
សមយុទ្ធជើងទឹករួមក្នុងសមុទ្រ២០១៧នេះ ដែលចាប់ផ្តើមពីថ្ងៃទី២២ កក្កដា មក ហើយបន្តរហូតដល់ថ្ងៃទី២៨ កក្កដា មានទិសដៅបំពេញបណ្តាបេសកកម្មជួយសង្គ្រោះរួម និងការពារសកម្មភាពសេដ្ឋកិច្ចក្នុងសមុទ្រ ។ សមយុទ្ធនេះក៏មានការចូលរួមរបស់បណ្តាឧទ្ធម្ភាគចក្រ ព្រមទាំងកងទាហានម៉ារីនផងដែរ ។ បណ្តានាវាចម្បាំងរុស្ស៊ី និងចិនក៏នឹងបន្តធ្វើសមយុទ្ធរួមឯទៀតៗ រួចនឹងចូលរួមក្នុងព្យុហយាត្រាយោធាមួយនៅទីក្រុងសាំងប៉េទ័រស្បួររុស្ស៊ីនាឱកាសទិវាកងម៉ារីនរុស្ស៊ី ៕
ចែករំលែកព័តមាននេះ