ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់​ត្រូវ​គេ​ធ្វើបាប​យ៉ាង​ព្រៃ.ផ្សៃ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ម្ចាស់ផ្ទះ​វាយ​ធ្វើបាប​ដល់​ថ្នាក់​យក​ឆ្នាំងអ៊ុត​មក​អ៊ុត​ស្បែក​របស់​នាង​។ ទារុណកម្ម​ដែល​ម្ចាស់ផ្ទះ​ធ្វើ​មក​លើ​នាង គឺ​ពិតជា​ព្រៃ.ផ្សៃ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​។

មី​យ៉ា​ន់​ម៉ា​៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ម្ចាស់ផ្ទះ​វាយ​ធ្វើបាប​ដល់​ថ្នាក់​យក​ឆ្នាំងអ៊ុត​មក​អ៊ុត​ស្បែក​របស់​នាង​។ ទារុណកម្ម​ដែល​ម្ចាស់ផ្ទះ​ធ្វើ​មក​លើ​នាង គឺ​ពិតជា​ព្រៃផ្សៃ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​។

តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​រត់​ចេញពីផ្ទះ ហើយ​ចាប់ផ្តើម​មក​ស៊ីឈ្នួល​នៅផ្ទះ​របស់​បុរស​អាយុ​៣២​ឆ្នាំ ឈ្មោះ Tun Tun និង ស្ត្រី​អាយុ​៣០​ឆ្នាំ Myat Noe Thu​។

ដោយ​ធ្វើការ​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ម្ចាស់ផ្ទះ​ក៏​ចាប់ផ្តើម​វាយ​ធ្វើបាប​នាង​យ៉ាង​ព្រៃផ្សៃ​។ ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ចាប់​នាង​អ៊ុត​នឹង​ឆ្នាំងអ៊ុត ចាក់ទឹក​ក្តៅ​លើ​ខ្លួន​នាង វាយ​នាង​នឹង​រំពាត់ ហើយ​ថែម​ទាំង​យក​ម្ជុលចាក់​ភ្នែក​នាង​ថែម​ទៀត​ផង​។

ការ​ចាប់ខ្លួន​ពីរ​នាក់​ប្តី​ប្រពន្ធ​ចិត្តសាហាវ​ខាងលើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រាយការណ៍​ពី​អ្នក​ជិតខាង​។ ប៉ូលិស​បាន​ជួយ​យក​ក្មេង​ស្រី​ជន​រង​គ្រោះ​មក​ប៉ុស្តិ៍​ប៉ូលិស រួម​ទាំង​ជនល្មើស​មក​ជាមួយ​ផង​។

ប៉ូលិស​បានឃើញ​ស្លាកស្នាម​ពេញ​ខ្លួន​របស់​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ហើយ​សម្រេច​ថា ទាំងនេះ​គឺជា​ស្នាដៃ​របស់​ប្តី​ប្រពន្ធ​ម្ចាស់ផ្ទះ​។ ប៉ូលិស​បាន​បញ្ជូន​ក្មេង​ស្រី​រង​គ្រោះ​ទៅ​មណ្ឌល​សង្គ្រោះ​។ រីឯ​ប្តី​ប្រពន្ធ​ដៃដល់​ត្រូវ​បាន​គេ​បញ្ជូន​ឡើង​តុលាការ​៕