ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​ទឹកនោម​មាន​សារធាតុ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បញ្ហា​គ្រឿងញៀ.ន​នៅ​តែ​កម្រើក​ឡើង​វិញ​យ៉ាង​ខ្លាំង ក្នុងភូមិ​ឃុំ​នានា​នៅ​ខេត្ត​ប៉ៃលិន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ មានការ​ព្រួយបារម្ភ​ពី​វាសនា​អនាគត​កូនចៅ​របស់​ខ្លួន បើសិនជា​ភ្លាត់ស្នៀត​ដើរ​តាម​ជន​សេព​គ្រឿងញៀ.ន​នោះ នឹង​ក្លាយទៅជា​មនុស្ស​ក្រៅសង្គម បំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង និង​អ្នក​ដទៃ ហើយ​ក៏​បណ្តាល​ឱ្យ​ស្លា.ប់​នៅ​ពេល​ប្រើប្រាស់​គ្រឿងញៀ.ន​យូរ ថែម​ទៀត​ផង ។

ខេត្ត​ប៉ៃលិន ៖ បញ្ហា​គ្រឿងញៀន​នៅ​តែ​កម្រើក​ឡើង​វិញ​យ៉ាង​ខ្លាំង ក្នុងភូមិ​ឃុំ​នានា​នៅ​ខេត្ត​ប៉ៃលិន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ មានការ​ព្រួយបារម្ភ​ពី​វាសនា​អនាគត​កូនចៅ​របស់​ខ្លួន បើសិនជា​ភ្លាត់ស្នៀត​ដើរ​តាម​ជន​សេព​គ្រឿងញៀន​នោះ នឹង​ក្លាយទៅជា​មនុស្ស​ក្រៅសង្គម បំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង និង​អ្នក​ដទៃ ហើយ​ក៏​បណ្តាល​ឱ្យ​ស្លាប់​នៅ​ពេល​ប្រើប្រាស់​គ្រឿងញៀន​យូរ ថែម​ទៀត​ផង ។

ដូច្នេះ​ហើយ ទើប​នៅ​វេលា​ម៉ោង​១១ និង​០០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​បាន​ឆ្មក់​ឆែកឆេរ​ផ្ទះ​មួយ​កន្លែង ចាប់​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​បៃ​លិ​ន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៣​នាក់ ទី​១.​ឈ្មោះ ចាន់ ធឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី​២.​ឈ្មោះ ហាង សំ​រ៉ុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​៣. ឈ្មោះ ឈុំ សៀម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ដោយ​ទាំងអស់​គ្នា​រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាង​៣​នាក់​ខាងលើ នគរបាល​បាន​ដាក់​ភ្នាក់ងារ​សំងាត់​ឱ្យ​តាម​ស៊ើបអង្កេត​អស់​រយ​:​ពេល​ជា​យូរ លុះ​ឃើញ​ពួក​គេ​កំពុង​តែ​សេព​គ្រឿងញៀន ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ពេល​នេះ​សមត្ថកិច្ច​មិន​អាច​រក​វត្ថុ​តាង​ឃើញ​នោះ​ទេ ដោយ​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​គ្រឿងញៀន ទើប​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ឱ្យ​រៀបចំ​សំនុំរឿង​ដើម្បី​ចាត់ការ​បន្ត ។