រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មានករណីប្រជាពលរដ្ឋបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ដោយសារកាប់ឆ្ការព្រៃ ប៉ះគ្រាប់បែកចង្កោមផ្ទុះស្លាប់នៅហ្នឹងកន្លែង! គ្រាប់បែកចង្កោមនេះ ជាប្រភេទគ្រាប់បែកចង្កោម M46 ជាសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមសៀមឈ្លានពាន នេះបើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ CMAC ។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សុំបញ្ជាក់ថា តំបន់ភូមិនេះរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមទាំងសង្គ្រាមទាំងពីរលើកក្នុងឆ្នាំ២០២៥។ កម្លាំងជំនាញអង្គភាព CMAC បានបោសសម្អាតធានាសុវត្ថិភាពនៅតំបន់តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិនេះទាំងស្រុង និងបានហ៊ុំពន្ធ័ដាក់ស្លាកសញ្ញាតំបន់ព្រៃខាងក្រោយភូមិនេះ និងតំបន់កសិកម្មមួយចំនួនជាអាទិភាពបន្ត ។
ឯកឧត្តម ហេង រតនា សូមចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដោយសារគ្រាប់បែកចង្កោមសៀមឈ្លានពាន ដែលជាទង្វើប្រឆាំងអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោមក្រុងអូស្លូ ៕










ចែករំលែកព័តមាននេះ