ខេត្តកំពង់ធំ ៖ បុរសរពិសដៃម្នាក់បានរើសគ្រា.ប់យកមកវ៉ៃលេងបណ្តាលឲ្យផ្ទុះរបួសធ្ងន់ ហើយបានស្លា.ប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តខេត្តកំពង់ធំ ដែលហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលមួយកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិគន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ។
![Picture]()
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ នឿន វិត អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ ទឺ មុំ អាយុ៣៩ឆ្នាំ មានកូនចំនួន៥នាក់ ស្រីម្នាក់នៅក្នុងបន្ទុក រស់នៅភូមិឃុំកើតហេតុខាងលើ។
យោងតាមការឲ្យដឹងពីអ្នកជិតខាងប្រាប់ថា ពួកគាត់ក៏មិនយល់ដែរ ដែលថា បុរសខាងលើមានវ័យចំណាស់ទៅហើយ នៅធ្វើចរិកដូចកូនក្មេងហាក់គ្មានយល់ដឹងអ្វីសោះអញ្ចឹង ហើយក៏គ្មានអ្នកណាដឹងថា គាត់រើសបានគ្រា.ប់ប្រភេទ(គ្រា.ប់បេ) នេះពីកន្លែងណាពីពេលណានោះដែរ ហើយក៏គាត់មិនបានរាយការណ៍ដល់សមត្ថកិច្ចនោះទេ បែរជាយកមកអង្គុយដំលេងជាល្បែងកម្សាន្តបណ្ដាលឲ្យផ្ទុះក្តាំងឡើងញ័រដីលាយឡំធូលី និងផ្សែងខ្មៅ អ្នកដំរងរបួសធ្ងន់ ដា.ច់ខ្ទេចដៃទាំសងខាង បាក់ស្មាឆ្វេង ត្រូវចំផ្ទៃមុខ និងរបួសពេញខ្លួនប្រាណ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះអាយុជីវិត តែដោយសារទេអាការៈរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ស្លា.ប់នៅក្នុងមន្ទីរពេទ្យតែម្តង ហើយសាច់ញាតិក៏ដឹកស.ពទៅស្រុកវិញធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ