ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​កម្ពុជា​បើ​ស​និ្ន​បាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេស​រយៈ២​ថ្ងៃ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ដូច​​ការ​គ្រោងទុក នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ​៖​ ដូច​​ការ​គ្រោងទុក នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី
​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធាន​កិត្តិយស​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​អ​ញ្ជើញ​ជា​អធិបតី​បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន​៧​ មក​រា ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ។

មហាសន្និបាត​វិសា​មញ្ញ​តំណាង​ទូ​ទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​នា​ពេល​នេះ ដើម្បី​ពិនិត្យ​វាយតម្លៃ​លើ​ការងារ​សំខាន់​ៗ និង​កំណត់​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​ដែល​មាន​ចរិត​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​អនុវត្ត​បន្ត​ទៀត​។​ ទន្ទឹម​នេះ មហាសន្និបាត​ក៏​បាន​គូស​រំលេច​ថា ចាប់ពី​ឆ្នាំ​២០១៨​មក តាម​រយៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១ ៨ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​បន្ត​ដឹកនាំ​ប្រទេស ដែល​ធ្វើ​ឱ្យ​សង្គម​ជាតិ​បាន​រីក​ចម្រើន​ឆាប់រហ័ស ជាមួយនឹង​ការ​ធានា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​រឹង​មាំ ។ ទោះបី​ត្រូវ​ប្រឈម​នឹង​បញ្ហា​ដូច​ជា​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-​១៩ កា​រវិ​វត្ត​យ៉ាង​ស្មុគស្មាញ​នៃ​សភាពការណ៍​តំបន់​ និង​ពិភពលោក​ការ​ប្រឆាំង​របស់​ក្រុម​ជ្រុលនិយម​។​ល​។

តាម​ការ​ជាក់ស្តែង​ នៅ​ក្នុង​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​នេះ ទាំង​ស្ថាប័ន​នីតិបញ្ញត្តិ និង​ទាំង​ស្ថាប័ន​នីតិ​ប្រ​តិ​ប​ត្តិ បាន​សាមគ្គី​គ្នា​ពុះពារ​គ្រប់​ឧបសគ្គ ខិតខំ​ធ្វើ​ការងារ​មិន​សំចៃ​កម្លាំង ហើយ​បាន​នាំ​មក​នូវ​ជោគជ័យ និង​សមិទ្ធ​ផល​ធំធេង​លើ​គ្រប់​វិស័យ​ជូន​ជាតិ និង​ប្រជាជន ក្នុង​នោះ ​លេចធ្លោ​គឺ​ការ​រក្សា​បាន​សន្តិភាព ឯករាជ្យ​អធិប​តេយ្យ បូរណភាព​ទឹកដី​នៅ​គ្រប់កន្លែង ការ​រក្សា​បាន​ស្ថិរភាព​ន​យោ​បាយ សន្តិសុខ សុវត្ថិភាព​សង្គម​រឹង​មាំ ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩​បាន​ល្អ​ប្រសើរ ការ​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ និង​លំនឹង​ជីវភាព​របស់​ប្រជាជន ការ​កែទម្រង់​រដ្ឋ​គ្រប់​វិស័យ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ការ​ទទួល​បាន​ជោគជ័យ​លើ​ការងារ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ។

ការ​លើកកម្ពស់​កិត្តិសព្ទ​របស់​កម្ពុជា​កម្រិត​ខ្ពស់​នៅ​លើ​ឆាក​តំបន់ និង​អន្តរជាតិ តាម​រយៈ​ជោគជ័យ​នៃ​ការ អនុវត្ត នយោបាយ​ការ​បរទេស​ឯករាជ្យ​ដោយ​ផ្អែក លើ​ច្បាប់ និង​ជោគជ័យ​នៃ​ការ ដឹកនាំ​និង​បំពេញភារកិច្ច ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ក៏​ដូច​ជា​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​(AIPA) លើក​ទី​៤៣ ដែល កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ​។ ថ្នាក់​ដឹក​នាម​គណបក្ស​ប្រជាជន​បាន​បញ្ជាក់​ថា ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​រដ្ឋសភា និង រាជរដ្ឋាភិបាល​ឆ្នាំ​២០១៨-២០២៣​ និង​ក៏​ជា​ឆ្នាំ​ដែល​ត្រូវ​ចាប់ផ្ដើម​នីតិកាល​ថ្មី​រយៈ​ពេល​៥​ឆ្នាំ​បន្ត​ទៀត​។

ដូចនេះ គណបក្ស​ពិតជា​មាន​កិច្ច​ការ​ច្រើន​ណាស់ ដែល​ត្រូវធ្វើ​នា​ពេល​ចំពោះ​មុខ ហើយ​ក្នុង​នោះ ក៏​ត្រូវ​រួម​គ្នា​ធ្វើ​រាល់​កិច្ចការ​ឱ្យ​បាន​ល្អ​បំផុត​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិ​កាល​ទី​៧ នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ នា​ពេល​ខាង​មុខ​ ។ សូម​ជម្រាប​ថា មហាសន្និបាត​នឹង​ដំណើរការ​រយៈពេល ២​ថ្ងៃ ថ្ងៃ​ទី​២៨-២៩ ខែមករា ឆ្នាំ​២០២៣ ដោយ​មាន​របៀបវារៈ​សំខាន់​ដូច​ជា ៖

១- ឆ្លង និង​អនុម័ត​លើ​សេចក្តី​ព្រាង «​របាយការណ៍​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុវត្ត​កម្មវិធី​នយោបាយ របស់​គណ​បក្ស​ពី​ឆ្នាំ​២០១៨ ​ដល់​២០២២ និង​ទិស​ដៅ​ភារកិច្ច​ឆ្នាំ​២០២៣» ។ ២- ឆ្លង និង​អនុម័ត​លើ​សេចក្តី​ព្រាង
កម្ម​វិធី​នយោបាយ​របស់​គណបក្ស​សម្រាប់​ការ​កសាង​និង​ការពារ​មាតុភូមិ​ឆ្នាំ ២០២៣-២០២៨ ។ ៣-​ពិនិត្យ និង​វាយតម្លៃ​ថែម​ទៀត​អំពី​ភារកិច្ច​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ​។

អត្ថបទសរសេរ ដោយ