ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារំពឹងថា អ្នកធ្វើដំណើរចំនួន៤,៦លាននាក់នឹងមកអាកាស យានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាឆ្នាំ២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​បើក​ប្រទេស​កាន់តែ​ទូលំទូលាយ​របស់​បណ្តា​ប្រទេស​នានា​លើ​សកលលោក​សម្រាប់​កម្ពុជា​ចំនួន​អ្នក​ទេសចរណ៍​នឹង​រំពឹង​ថា​មានការ​កើនឡើង​ក្នុង​ឆ្នាំ​២០២៣​នេះ មាន​ចំនួន​ប្រមាណ​៤,៦​លាន​នាក់​ធៀប​នឹង​២,២​លាន​នាក់ ក្នុង​ឆ្នាំ​២០២២​។ នេះ​បើ​តាម​រយៈ​ការ​ព្យាករណ៍​អ្នកដំណើរ​របស់​ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ SCA នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០២២ របស់​គណៈកម្មការ​តាមដាន និង​ត្រួតពិនិត្យ​លើ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​បើក​ប្រទេស​កាន់តែ​ទូលំទូលាយ​របស់​បណ្តា​ប្រទេស​នានា​លើ​សកលលោក​សម្រាប់​កម្ពុជា​ចំនួន​អ្នក​ទេសចរណ៍​នឹង​រំពឹង​ថា​មានការ​កើនឡើង​ក្នុង​ឆ្នាំ​២០២៣​នេះ មាន​ចំនួន​ប្រមាណ​៤,៦​លាន​នាក់​ធៀប​នឹង​២,២​លាន​នាក់ ក្នុង​ឆ្នាំ​២០២២​។

នេះ​បើ​តាម​រយៈ​ការ​ព្យាករណ៍​អ្នកដំណើរ​របស់​ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ SCA នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០២២ របស់​គណៈកម្មការ​តាមដាន និង​ត្រួតពិនិត្យ​លើ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​ការ​សាងសង់​អាកាសយានដ្ឋាន​ដទៃ​ទៀត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម តឹក​រ៉េ​ត សំរេច រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣​នេះ​។

បន្ថែម​ពីលើ​ការ​ព្យាករណ៍​យ៉ាង​សុទិដ្ឋិនិយម​សម្រាប់​ឆ្នាំ​២០២២ គណៈកម្មការ​ក៏​បាន​ជំរុញ​ក្រុមហ៊ុន​សម្បទាន​ព្រ​លាន​យន្តហោះ SCA ក្នុង​ការ​វិនិយោគ​ផ្សេង​ៗ ដើម្បី​ត្រៀមលក្ខណៈ​រួចរាល់​របស់​អាកាសយានដ្ឋាន​ទាំង​បី​សំដៅ​ធានា​បាន​នូវ​សុវត្ថិភាព សន្តិសុខ និង​សេវាកម្ម​ប្រកបដោយ​ផា​សុខភាព​ក្នុង​ការ​បម្រើ​ដល់​អ្នក​ទេសចរណ៍​ដែល​នឹង​មក​ដល់​កម្ពុជា​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០២៣​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ