ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​របស់​ក្រុមហ៊ុន​យក្ស​បារាំង​កើនឡើង ទោះ​ដាំ​ក្បាល​ចុះ​នៅ​ចិន​យ៉ាងណា​ក៏​ដោយ

1 ឆ្នាំ មុន

បារាំង ៖ ក្រុមហ៊ុន​យក្ស​ឯកទេស​ទំនិញ​ប្រណីត​ដ៏​ធំ​បំផុត​របស់​ពិភពលោក LVMH Moët Hennessy

បារាំង ៖ ក្រុមហ៊ុន​យក្ស​ឯកទេស​ទំនិញ​ប្រណីត​ដ៏​ធំ​បំផុត​របស់​ពិភពលោក LVMH Moët Hennessy Louis Vuitton របស់​បារាំង ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា LVMH បាន​រាយការណ៍​អំពី​ការ​លក់​ដ៏​ខ្លាំងក្លា​របស់​ខ្លួន ដែល​ជំរុញ​ដោយ​រដូវ​កាល​ទិញ​ទំនិញ​ថ្ងៃ​ឈប់​សម្រាក​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣​។

LVMH បាន​អះអាង​ថា ពួក​គេ​បាន​ឆ្លងកាត់​កំណត់​ត្រា​ឆ្នាំ​ទី​២​ជាប់​គ្នា ជាមួយនឹង​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ បើ​ទោះបីជា​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​តម្លៃ​នៃ​ការ​រស់នៅ​ខ្ពស់​យ៉ាងណា​ក៏​ដោយ​។ ការ​លក់​បាន​ឈាន​ដល់​ជិត ២៥​ពាន់​លាន​ដុល្លារ ដែល​ជា​ការ​កើនឡើង ៩% ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២២ ឈាន​ចូល​ឆ្នាំ ២០២៣​។

ក្រុមហ៊ុន​មើលឃើញ​ថា មាន​កំណើន​ការ​លក់​ខ្លាំង​នៅ​អឺរ៉ុប អា​មេ​រិ​ក និង​ជប៉ុន ដើម្បី​ទប់ទល់​នឹង​ការ​ខាតបង់ នៅ​ក្នុង​ប្រទេស​ចិន ដោយសារ​តែ​ការ​បិទ​ខ្ទប់​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ នៅ​អាស៊ី LVMH បាន​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​ការ​លក់ ២០% ក្នុង​រយៈពេល​៩​ខែ​ដំបូង ខណៈ​ប្រទេស​ចិន ដែល​ជាម​ហា​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​របស់​ពិភពលោក បាន​ធ្លាក់​ចុះ​ទ្វេ​ដង​លើ​គោលនយោបាយ «​សូន្យ​-​កូ​វី​ដ​» របស់​ខ្លួន​។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្រធាន និង​ជានា​យក​ប្រតិបត្តិ LVMH លោក Bernard Arnault បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​សុទិដ្ឋិនិយម​ដោយ​ប្រុង​ប្រយ័ត្ន ចំពោះ​ពន្លក​បៃតង នៅ​ក្នុង​ប្រទេស​ចិន​។ លោក​បាន​ថ្លែង​នៅ​ក្នុង​បទ​បង្ហាញ​អំពី​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ថា «​យើង​មាន​ហេតុផល​ទាំងអស់ ដើម្បី​ឱ្យ​មាន​ទំនុកចិត្ត និង​ពិតជា​មាន​សុទិដ្ឋិនិយម​អំពី​ប្រទេស​ចិន​»​។

បុរស​ជនជាតិ​បារាំង​វ័យ​៧៣​ឆ្នាំ​រូប​នេះ បាន​ចង្អុល​ទៅ​ហាង ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ា​កាវ​របស់​ពួក​គេ ដែល​ជា​សញ្ញា​នៃ​អ្វី​ដែល​អាច​កើត​មាន ដោយ​លោក​បាន​បន្ត​ថា អាជីវកម្ម​វិល​មក​វិញ​ហើយ ជនជាតិ​ចិន​កំពុង​ចាប់ផ្តើម​ការ​ទិញ​របស់​ពួក​គេ​។

ប្រេ​ន​របស់​ក្រុមហ៊ុន LVMH ដែល​រួម​មាន Tiffany’s, Christian Dior, Sephora, Hennessey និង Moët ខណៈ​ប្រេ​ន Louis Vuitton ធ្វើ​បាន​ល្អ​យ៉ាង​ពិសេស​បំផុត ដោយ​ប្រាក់​ចំណូល​របស់​វា​លើស​ពី ២១.៧​ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង​។

កាលពី​ពេល​ថ្មី​ៗ​នេះ ស្លាក​សញ្ញា​នេះ បាន​ចាប់ផ្តើម​កិច្ចសហការ​ថ្មី​ជាមួយ​សិល្បករ​សហ​សម័យ​ជប៉ុន លោកស្រី Yayoi Kusama ជាមួយ​សិល្បៈ​ចម្រុះ​ពណ៌​ដ៏​ទាក់ទាញ​បំផុត​របស់​លោកស្រី​។

ប្រាក់​ចំណូល​របស់ LVMH ត្រូវ​បាន​មើលឃើញ​ដោយ​អ្នកវិភាគ​ថា ជាទី​ផ្សារ​ដ៏​ប្រណីត​បំផុត​។ យោង​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​បាន​បង្ហាញ​ថា ទីផ្សារ​ទំនិញ​ប្រណីត​ផ្ទាល់ខ្លួន ត្រូវ​បាន​ព្យាករ​ណ៍​ថា នឹង​ឃើញ​កំណើន​បន្ថែម​ទៀត​យ៉ាង​ហោច​ណាស់ ៣-៨% នៅ​ឆ្នាំ​ក្រោយ បើ​ទោះបីជា​មានការ​ធ្លាក់​ចុះ​នៃ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណា​ក៏​ដោយ​។

នៅ​ដើម​ខែមករា​នេះ LVMH បាន​ធ្វើការ​ផ្លាស់​ប្តូរ​បុគ្គលិកភាព​ជា​អ្នកដឹកនាំ​របស់​ខ្លួន ដោយ​លោក Bernard Arnault ដែល​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​មួយ​រូប​ផង​នោះ បាន​តែងតាំង​កូនស្រី​របស់​គាត់ គឺ​លោកស្រី Delphine Arnault វ័យ​៤៧​ឆ្នាំ ជា​ប្រធាន​ម៉ូ​ដ​របស់ Dior ជំនួស​តំណែង​លោក Pietro Beccari ដែល​បាន​ចូល​កាន់​តំណែង​ជានា​យក​ប្រតិបត្តិ​របស់ Louis Vuitton ខណៈ​ដែល​កូន​ៗ​ទាំង​៥​នាក់ របស់​លោក Bernard Arnault សុទ្ធ​មានមុខ​តំណែង​គ្រប់គ្រង​នៅ​ប្រេ​ន​នានា​ក្នុង​ក្រុមហ៊ុន LVMH៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ