ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ​ភារៈកិច្ច តែងតាំង​មុខ​តំណែង​ជូន​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ

1 ឆ្នាំ មុន
  • តាកែវ

លោក​ឧត្តមសេនីយ៍ ឆេ​ង រតនៈ ស្នងការ​រង​ទទួល​ផែនការ​ងារ​ធន​ធាន​មនុស្ស​បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​​រយៈតេ​ឡេ​ក្រាមមក​​ថា បច្ចុប្បន្ន​នេះ ស្នងការ​រង​ពេញ​សិទ្ធិ​មាន​តែ​២២​នាក់​ទេ ហើយ​ស្នងការ​រង​ដែល​មាន​តួនាទី​ទទួល​ផែន​មាន​ចំនួន​

ខេត្តតាកែវ ៖ បន្ទាប់​ពី​មានការ​ចេញផ្សាយ​របស់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ ដែល​មាន​ចំណងជើង​ថា ខេត្តតាកែវ​មាន​ស្នងការ​រង​នគរបាល​ខេត្ត​ចំនួន​៣២​នាក់​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ នេះ លោក​ឧត្តមសេនីយ៍ ឆេ​ង រតនៈ ស្នងការ​រង​ទទួល​ផែនការ​ងារ​ធន​ធាន​មនុស្ស​បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​​រយៈតេ​ឡេ​ក្រាមមក​​ថា បច្ចុប្បន្ន​នេះ ស្នងការ​រង​ពេញ​សិទ្ធិ​មាន​តែ​២២​នាក់​ទេ ហើយ​ស្នងការ​រង​ដែល​មាន​តួនាទី​ទទួល​ផែន​មាន​ចំនួន​១៣​នាក់​ទេ នៅ​៩​នាក់​ទៀត​ជា​ជំនួយការ​អោយ​ការិយាល័យ​តែ​ប៉ុណ្ណោះ​។

នៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​រៀបចំ​ពិធី «​ប្រជុំ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិស​ដៅ​ការងារ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ និង​ប្រកាស​ផ្ទេរ​ភារៈកិច្ច តែងតាំង​មុខ​តំណែង​ជូន​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។

ស្ថិត​ក្រោម​អធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ នៃ​ស្នងការដ្ឋាន​នគរ​បាល​​ខេត្តតាកែវ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជា​ស្នងការ​រង លោកនាយ​ការិយាល័យ​ជំនាញ ទាំង​៣២ និង​នាយ​នគរបាល​តាម​ប៉ុស្តិ៍​នឹង​ព្រំដែន​មក​យ៉ាងច្រើន​កុះករ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ