ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ឡង់​រ៉ូ​វ​វែ​រ​បុ​.​ក​បង្កាន់ដៃស្ពាន​​​ផ្ទុះ​ឆេះ​សន្ធោ​សន្ធៅ

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន រួច​ជ្រុល​បុ​.​ក​បង្កាន់ដៃស្ពាន បង្ក​ឱ្យ​ផ្ទុះ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣…


ខេត្តកំពត ៖ មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន រួច​ជ្រុល​បុ​.​ក​បង្កាន់ដៃស្ពាន បង្ក​ឱ្យ​ផ្ទុះ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ស្ពាន​ក្បាល​រមាស ក្នុងភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ។

ប្រភព​ពី​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​អ្នក​បើក​​ឈ្មោះ​វ​ណ្ណា លី​ន​សេដ្ឋ​នា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រង​របួសធ្ងន់ ។ ចំណែក​អ្នក​រួម​ដំណើរ​ជា​មួយ​ឈ្មោះ ស្រ៊ី សុ​ឃាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ របួសស្រាល ។ ទាំង​ពីរ​នាក់​រស់នៅ​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមករា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៣៣ ត្រង់​ចន្លោះ​បង្គោលគីឡូ​ម៉ែត្រ​​​លេខ​៤-៥ ដោយ​រថយន្ត​ម៉ាក​ឡង់​រ៉ឺ​វែ​រ​មួយ​គ្រឿង បើក​មក​ពី​ទិស​ខាងកើត​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ក្បាល​រមាសបណ្តាល​ឲ្យ​បែក​ផ្កាភ្លើង​រួច​ផ្ទុះ​ឆាបឆេះ​សន្ធោសន្ធៅ​តែ​ម្តង ។

ភ្លាម​ៗ​នោះ អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ចូល​ទៅ​លើកយក​ជន​រង​គ្រោះ​ចេញពី​រថយន្ត និង​ហៅ​រថយន្តសង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ មន្ត្រី​សមត្ថកិច្ច​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ កម្លាំង​នៃ​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចុះ​មក​អន្តរាគមន៍​ដោយ​ប្រើ​ទឹក​អស់​ទឹក​៣​ស៊ីទែន​ទើប​រលត់​ទៅ​វិញ ប៉ុន្តែ​រថយន្ត​ឡង់​រ៉ឺ​វែ​រ​នោះ​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បំផុត​ទៅ​ហើយ ។

អត្ថបទសរសេរ ដោយ