ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រុសស្រី​១ក្រុម​ជាង​១០​នាក់​សម្ងំ​ក្នុងផ្ទះ​សំណាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ យុវជន​១​ក្រុម​មាន​គ្នា​​ជាង​១០​នាក់​មាន​ប្រុស​មាន​ស្រី ​បាន​គេច​អត់​ចូល​ផ្ទះ​ហើយ​

​រាជធានី​ភ្នំពេញ​ ៖ យុវជន​១​ក្រុម​មាន​គ្នា​​ជាង​១០​នាក់​មាន​ប្រុស​មាន​ស្រី ​បាន​គេច​អត់​ចូល​ផ្ទះ​ហើយ​នាំ​គ្នា​ចូល​ដេក​ស្នាក់​នៅ​យ៉ាង​ពពាក់ពពូន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រួម​ជាមួយ​កម្លាំង​អាជ្ញាធរ ​និង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ចុះ​ទៅ​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​ព្រមទាំង​ពិនិត្យ​រក​សារធាតុ​ញៀ.ន ។ ​ប្រសិនបើ​រក​ឃើញ​ថា​មាន​នឹង​ត្រូវ​ឃាត់ខ្លួន​កសាង​សំណុំរឿង ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​អត់​មាន​សារធាតុ​ញៀ.ន​ទេ​ នឹង​ធ្វើការ​អប់រំ​ព្រមទាំង​ឲ្យ​ឪពុក​ម្ដាយ​ទៅ​ធានាយក​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​។

​​ហេតុការណ៍​​ខាងលើនេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ នៅផ្ទះ​សំណាក់​68 តាម​ផ្លូវ​បេតុង​ ​ស្ថិត​​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​តាម​ប្រភពពី​នគរបាល​បានឱ្យ​ដឹង​ថា ក្រុម​យុវជន​គេច​ផ្ទះ​មក​ប្រមូលផ្ដុំ​គ្នា​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ខាងលើ​​នោះ​មាន​ចំនួន​១១​នាក់​ ក្នុង​នោះ​ប្រុស​ចំនួន​៧​នាក់​ និង​ស្រី​ចំនួន​៤​នាក់ ហើយ​ពួក​នេះ​ពុំ​មែន​ជា​សិស្សសាលា​នោះ​ទេ គឺ​សុទ្ធតែ​គ្មាន​មុខរបរ​ពិតប្រាកដ​នោះ​ទេ​ ។ ​ក្រុម​នេះ​បាន​ចូល​ទៅ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​ច្រើន​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​បានឃើញ​បែប​នេះ​មហាជន​បាន​រាយការណ៍​ជូន​ដល់​កម្លាំង​នគរបាល​និង​អាជ្ញាធរ​ខាងលើ ទើប​ចុះ​ទៅ​ឃាត់ខ្លួន​តែ​ម្ដង​។

​តាម​ប្រភព​ដដែល​បានប​ន្ត​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​ យុវជន​១​ក្រុម​នោះ​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ​ព្រមទាំង​ពិនិត្យ​រក​សារធាតុ​ញៀ.ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ប្រសិនបើ​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​ញៀ.ន​នៅ​ក្នុង​ខ្លួន​នោះ និង​ត្រូវ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ ប៉ុន្តែ​បើ​ពិនិត្យ​ទៅ​អត់​មាន​សារធាតុ​ញៀ.ន​ទេ​នោះ​ នឹង​ធ្វើការ​អប់រំ​ ព្រមទាំង​ជូនដំណឹង​ឪពុក​ម្ដាយ​អាណាព្យាបាល​ទៅ​ធានាយក​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ