ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះលឿនពេកទៅបុករថយន្តផុងកង់ បាក់.កស្លា.ប់ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាក់​.​ក ផុង​លលាដ៍ក្បាល​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ពី​ស្រុក​កំណើត​នៅ​ខេត្តព្រៃវែង មក​ភ្នំពេញ​វិញ ក្នុង​ល្បឿន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ស៊ីម៉ងត៍ ជាប់ផុង​នៅ​តាម​ចិញ្ចើម​ផ្លូវ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៤ មុខ​កន្លែង​សាច់ក្រក​អាំង ស្ថិត​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាក់​.​ក ផុង​លលាដ៍ក្បាល​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ពី​ស្រុក​កំណើត​នៅ​ខេត្តព្រៃវែង មក​ភ្នំពេញ​វិញ ក្នុង​ល្បឿន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ស៊ីម៉ងត៍ ជាប់ផុង​នៅ​តាម​ចិញ្ចើម​ផ្លូវ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៤ មុខ​កន្លែង​សាច់ក្រក​អាំង ស្ថិត​ក្នុងភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ទិន ទី ភេទ​ប្រុស  អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ម្តុំ​បែក​ចាន មានស្រុក​កំណើត​នៅ​ភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជិះ​គ្នា​២​នាក់ ម៉ូតូ​ម៉ាក CBR ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១DE-០៦៩១ ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៧៦២១ ជា​រថយន្ត​ដឹក​ស៊ីម៉ងត៍​ពេញ​របស់​ក្រុមហ៊ុន​រាជសីហ៍​ឡូ​ជី​ស្ទិ​ក RS បាន​បើក​ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​ខាងលើ​បាន​អែប​ឈប់​ទិញ​បាយ​ហូប ស្រាប់តែ​ផុត​កង់​រថយន្ត​ជាប់​ទៅ​មុខ​លែង​រួច អ្នកបើកបរ និង​ព្រូ​ក៏​បាន​ដាក់​សញ្ញា​សម្គាល់​ប្រមាណ​៣០​ម៉ែត្រ​ពី​កន្លែង​ឈប់ និង​បាន​បើកភ្លើង​បំភ្លឺ​តិច​ៗ រួច​ហើយ​ទៅ​ត​ដែល​ជាប់ផុង​ចត​នៅ​ក្បែរ​លើ​ចិញ្ចើម​ផ្លូវ ដោយ​ព្រូ​រថយន្ត​ចុះ​ទៅ​ទិញ​បាយ ចំណែក​តៃកុង​រថយន្ត​នៅ​លើ​រថយន្ត​បម្រុង​ចុះ​ទៅ​កល់​កង់​រថយន្ត ស្រាប់តែ​មាន​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក CBR តាម​ផ្លូវជាតិ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ទើបនឹង​មក​ពី​លេង​ស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បើក​ទៅ​បុក​ពីក្រោយ​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ម្នាក់​បាក់​.​ក ផុង​លលាដ៍ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​មិត្តភក្តិ​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​រថយន្ត​ក្លី​និក​សុធា​រិ​ទ្ធ​បែក​ចាន​ដឹក​ទៅ​សង្គ្រោះ ។

ក្រោយ​កើតហេតុ តៃកុង​រថយន្ត និង​ព្រូ​រត់គេច​ខ្លួន​បាត់​ស្រមោល នៅ​សល់​តែ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ចំណែក​សព​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ យក​ទូរ​ស័​ពនៅ​ក្នុង​ហោប៉ៅ ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​មក​មើល និង​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត ។ ចំណែក​រថយន្ត និង​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ៕