ភ្នំពេញ៖ រដ្ឋសភា បានលើកជាសំណូមពរដល់ក្រសួងព័ត៌មាន ធ្វើការសិក្សាពិនិត្យលទ្ធភាពក្នុងការបង្កើតកម្មវិធីទូរទស្សន៍របស់សភាដាច់ដោយឡែក ក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់សាធារណជនឱ្យបានជ្រួតជ្រាបនូវកិច្ចការងារសភា ជាពិសេសក្នុងក្របខណ្ឌក្រុមសមាជិកសភាវ័យក្មេង ក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត។
ខ្លឹមសារខាងលើនេះ ជាលទ្ធផលនៃកិច្ចប្រជុំរវាងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ជាមួយនឹងក្រសួងព័ត៌មាន នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
សេចក្តីប្រកាស លើកឡើងថា គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងព័ត៌មាន ក៏បានលើកឡើងនូវគំរូជាឧទាហរណ៍ អំពីប៉ុស្តិ៍ទូរទស្សន៍សភានៃបណ្តាប្រទេសជឿនលឿនមួយចំនួនទាំងនៅអាស៊ី និងអឺរ៉ុប។ រដ្ឋសភា ក៏បានស្នើដល់ក្រសួងព័ត៌មាន ធ្វើការពិចារណា ក្នុងការផ្តល់មេដាយឆ្នើម ជូនអ្នកសារព័ត៌មានកម្ពុជាណា ដែលបានការទទួលស្គាល់នូវគុណតម្លៃពីរដ្ឋសភា និងបានជ្រើសរើស ក្រោមការពិនិត្យវាយតម្លៃអំពីគុណសម្បត្តិ និងការខិតខំបំពេញការងារទៅតាមវិជ្ជាជីវៈរបស់ខ្លួន ដោយក្រសួងព័ត៌មាន៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ