ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែអាថ្លែន ! គ្រឿងញៀ.នអីក៏សន្ធឹកម្ល៉េះ

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៥​កញ្ចប់​ធំ ដែល​ការ​ប៉ាន់ស្មាន​អាច​នឹង​ទម្ងន់​៥​គីឡូក្រាម​ចុះ តម្លៃ​រាប់​សែន​ដុល្លារ ត្រូវ​បាន​កម្លាំង​ក​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ជាន​ឡាវ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹ​ត្រែង ។

ខេត្តស្ទឹងត្រែង ៖ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៥​កញ្ចប់​ធំ ដែល​ការ​ប៉ាន់ស្មាន​អាច​នឹង​ទម្ងន់​៥​គីឡូក្រាម​ចុះ តម្លៃ​រាប់​សែន​ដុល្លារ ត្រូវ​បាន​កម្លាំង​ក​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ជាន​ឡាវ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹ​ត្រែង ។

មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ជាមួយ​ថ្នាំ​ញៀន​៥​កញ្ចប់​ធំ ដែល​ការ​ប៉ាន់ស្មាន​បឋម ជិត​៥​គឺ​ឡូ​ក្រាម​នេះ ។ ពេល​នេះ​កំពុង​ធ្វើតេស្ត ក្រោម​ការ​ចូលរួម​ពី​សំណាក់​ព្រះរាជអាជ្ញារ​រង​, ចៅក្រម និង​ទាំង​ក្រឡាបញ្ជី​ខេត្ត ។

ជនសង្ស័យ​មានឈ្មោះ លី ចើ តា​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ណ​ង​សង​ហង ស្រុក​សៃ​ម៉ា​លី រដ្ឋធានី​រៀង​ចន្ទ ប្រទេស​ឡាវ ។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ស្ថិត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បន្ត​ការ​សាកសួរ រក​ជន​នៅ​ពីក្រោយ​ខ្នង ៕