ខេត្តត្បូងឃ្មុំ ៖ ពិតជាគួរឱ្យរន្ធត់ណាស់ ដោយបុរសជាប្ដីម្នាក់បានប្រើខ្សែរឹ.ត.កប្រពន្ធខ្លួន និងបានយកពន្លាកចាក់ជ័រកៅស៊ូ មកចាក់.ករបស់ប្រពន្ធបន្ថែមទៀតជាហេតុបណ្ដាលឲ្យជនរងគ្រោះស្លា.ប់ភ្លាមៗនៅក្នុងថ្លុកឈា.ម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចចំការកៅស៊ូ ស្ថិតក្នុងភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ ហើយនៅក្នុងហេតុការណ៍នេះផងដែរ គឺមិនមានអ្នកណាម្នាក់ដឹងភ្លាមៗនោះទេ ហើយបុរសជាប្ដីបានជិះម៉ូតូចេញទៅសារភាព ហើយឱ្យសមត្ថកិច្ចចាប់ខ្លួន ដោយមិនបានរត់គេចខ្លួនទៅណានោះឡើយ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា តាមរយៈការចុះស្រាវជ្រាវដល់ភូមិ និងសួរនាំគេឯង ទើបដឹងថា ពីរនាក់ប្ដីប្រពន្ធនេះ តែងតែបង្កជម្លោះពាក្យសំដីជាមួយគ្នាញឹកញាប់ទៀតផង ដោយសារតែទ្រាំមិនបានក៏លែងលះគ្នា ហើយបន្សល់ទុកកូនពីរនាក់ឱ្យរស់នៅជាមួយនឹងតាយាយដែលជាអ្នកមើលថែរក្សា។
![Picture]()
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា លុះក្នុងមួយរយៈចុងក្រោយនេះ បុរសជាប្ដីបានមកសុំជានាជាមួយប្រពន្ធ និងយកគ្នាជាធម្មតាដូចមុនវិញ និងបានមកស៊ីឈ្នួលចាក់ជ័រកៅស៊ូឲ្យគេ ដើម្បីយកប្រាក់ដោះស្រាយជីវភាពគ្រួសារ។
សមត្ថកិច្ចបន្តទៀតថា ជាក់ស្ដែងនៅថ្ងៃកើតហេតុ បុរសជាប្ដីឈ្មោះជឹម ឆាន អាយុ៣១ឆ្នាំ រស់នៅភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក បានផឹកស្រាស្រវឹងជាមួយនឹងគេឯងនៅក្នុងភូមិឡើងធ្លាក់ភ្នែក។ លុះរហូតដល់ពេលល្ងាច មុនពេលចេញដំណើរមកកាន់ចម្ការកៅស៊ូដែលជាកន្លែងស៊ីឈ្នួលឱ្យគេវិញ បុរសជាប្តីរូបនេះបានបោះពាក្យសម្ដីប្រាប់គេឯងថា «ថ្ងៃនេះបើមិនស្លា.ប់ប្ដី ក៏ស្លា.ប់ប្រពន្ធ»។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងគ្រាពេលដែលជិះម៉ូតូទៅដល់ផ្ទះចាំចម្ការកៅស៊ូ បុរសជាប្តីក៏បានបង្កទំនាស់ជាមួយនឹងប្រពន្ធរបស់ខ្លួន ដោយបានយកខ្សែច.ង.កប្រពន្ធដែលមានឈ្មោះ កាក់ ស៊ាង ហៅបឿក អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រួចក៏បានយកពន្លាកជៀរជ័រចាក់ទៅលើជនរងគ្រោះជាប្រពន្ធចំ.កផ្នែកខាងស្តាំ បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ទៀតថា បុរសជាប្ដីចិត្តសឿងរូបនេះ ក្រោយពីបានចាក់ប្រពន្ធរួចហើយ ក៏មិនបានរត់គេចខ្លួនទៅណាឆ្ងាយនោះទេ គឺបានជាជិះម៉ូតូមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងផ្លុង រួចប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។
ក្រោមការចង្អុលបង្ហាញពីសំណាក់លោកអធិការនគរបាលស្រុកពញាក្រែក លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ស្នងការនគរបើកខេត្ត បានឲ្យកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការគ្នា បញ្ជូនជនសង្ស័យរូបនេះ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។
ចែករំលែកព័តមាននេះ