ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងព័ត៌មាននឹងពង្រឹងការឆ្លើយតបជាក់ស្តែងទៅតម្រូវការ និងសេរីភាពបញ្ចេញមតិរបស់ប្រជាជន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ទី​៥ និង​គណៈកម្មការ​ជំនាញ​នានា​នៃ​រដ្ឋសភា​បាន​កោតសរសើរ​ចំពោះ​អ្នក​សារព័ត៌មាន​នឹង​ថា រួម​គ្នា​ជាមួយ​ក្រសួង​ព័ត៌មាន​នឹង​ពង្រឹង​ការ​ឆ្លើយ​តប ជាក់ស្តែង​ទៅ​នឹង​អ្វី​ជា​តម្រូវការ និង​សេរីភាព​នូវ​ការ​បញ្ចេញមតិ​របស់​ប្រជាជន​។ ឯកឧត្តម សួ​ស យ៉ា​រ៉ា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​ទី​៥ និង​គណៈកម្មការ​ជំនាញ​នានា​នៃ​រដ្ឋសភា​បាន​កោតសរសើរ​ចំពោះ​អ្នក​សារព័ត៌មាន​នឹង​ថា រួម​គ្នា​ជាមួយ​ក្រសួង​ព័ត៌មាន​នឹង​ពង្រឹង​ការ​ឆ្លើយ​តប ជាក់ស្តែង​ទៅ​នឹង​អ្វី​ជា​តម្រូវការ និង​សេរីភាព​នូវ​ការ​បញ្ចេញមតិ​របស់​ប្រជាជន​។

ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​(​គណៈកម្មការ​ទី​៥ )​នៃ​រដ្ឋសភា និង​តំណាង​គណៈកម្មការ​ទាំង​១០​នៃ​រដ្ឋសភា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន រួម​គ្នា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា ឆ្នាំ​២០២៣ នៅ​វិមាន​រដ្ឋសភា​បាន​ប្រកាស​ស្វាគមន៍ និង​កោត​ស​សើរ​ចំពោះ​អ្នក​សារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា រួម​មាន​អ្នក​សារព័ត៌មាន​ទូរទស្សន៍ វិទ្យុ កាសែត និង​សារព័ត៌មាន​អន​ឡាញ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រីក្រសួង​បាន​ធ្វើការ​យ៉ាង​ជោគជ័យ​។

ពិសេស​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​ក្នុង​ការ​ទប់ទល់​ការ​រាតត្បាត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​ដោយ​បាន​គ្រប់គ្រង​ព័ត៌មាន​មិន​ពិត និង​ផ្សាយ​ព័ត៌មាន​ច្បាស់លាស់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្បាស់ និង​នាំ​គ្នា​ធ្វើ​តាម​ការ​ដឹកនាំ និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩​ដោយ​បាន​ចាក់​វ៉ាក់សាំង​អ្នកខ្លះ​ចាក់​ដូ​ស​ទី​៣ រហូត​ដល់​ដូ​ស​ទី​៦​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ការ​ទទួលខុសត្រូវ​នេះ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ពិតប្រាកដ​ដល់​ប្រជាជន និង​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ​របស់​យើង​ជា​អ្នកតំណាង​ឲ្យ​ប្រជាជន​ឈរឈ្មោះ​ជា​អ្នកតំណាង​ផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​ដោយ​សហការ​ជាមួយ​អ្នកជំនាញ ធ្វើការ​មាន​ប្រសិទ្ធិ​ភាព​រហូត​ដល់​បើក​ប្រទេស​ឲ្យ​ដំណើរការ​ឡើង​វិញ និង​បើក​ឲ្យ​មានការ​វិនិយោគ​ឡើង​វិញ​ផង​ដែរ​»​។

ឯកឧត្តម​ប្រធាន​គណៈកម្មការ​ទី​៥ បាន​បញ្ជាក់​បន្ថែម​ថា ៖«​តម្លៃ​នៃ​អ្នក​សារព័ត៌មាន គឺជា​តម្លៃសង្គម គឺ​តម្លៃ​ជីវិត​ដែល​យើង​ទាំងអស់​គ្នា​នឹង​ផ្តល់​ត​មៃ្ល​នេះ​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​យើង​សង្ឃឹមថា ចាប់ពី​ឆ្នាំ​ក្រោម​ៗ​ទៀត និង​ផែនការ​គ្រោង​នឹង​ធ្វើ​ក្រោយ​ទៀត​ស្រប​តាម​បច្ចេកវិទ្យា​ដែល​កំពុង​កកើត​ថ្មី​ស្រប​តាម​តម្រូវការ​ប្រជាជន ហើយ​ពិសេស​ទាំង​រដ្ឋសភា និង​ក្រសួង​ព័ត៌មាន​នឹង​ពង្រឹង​ការ​ឆ្លើយ​តប​ជាក់ស្តែង​ទៅ​នឹង​អ្វី​តម្រូវការ និង​សេរីភាព​នូវ​ការ​បញ្ចេញមតិ​របស់​ប្រជាជន​»​។

ទាក់ទិន​នឹង​ការ​ជជែក​គ្នា​នៅ​ព្រឹក​នេះ​ដែរ ឯកឧត្តម​ប្រធាន​គណៈកម្មការ​ទី​៥ ក៏​បាន​ឲ្យ​ដឹង​ថា គឺ​ដើម្បី​ពង្រឹងគុណភាព និង​គុណ​តម្លៃ​របស់​សារព័ត៌មាន និង​មធ្យោបាយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​មាន​ក្រម​វិជ្ជាជីវៈ​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​អនុញ្ញាត ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ទទួលយក​ព័ត៌មាន​ការ​ទទួលខុសត្រូវ​ក្នុង ការ​ទទួល​ព័ត៌មាន​ស្រប​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​។

ចំណែក​ឯកឧក​ត្តម​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ទោះបីជា​ការ​ខ្វះខាត​នូវ​ថវិការ​ក្តី​សម្ភារៈ និង​ធនធានមនុស្ស​ក្តី​ក្រសួង​ព័ត៌មាន​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​ឲ្យ​មហាជន​បានដឹង និង​ទទួល​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ទី​៥ រដ្ឋសភា​ក៏​ដូច​សមាជិក​គណៈកម្មកា​ផ្សេង​ទៀត​ក៏​បាន​ធ្វើការ​ណែនាំ និង​ជំរុញ​ថែម​ទៀត​ឲ្យ​ក្រសួង​ព័ត៌មាន​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទិន​នឹង​ការងារ​រដ្ឋសភា និង​ផ្សព្វផ្សាយ​ពី​សុខដុម​នី​យ​កម្ម​សាសនា​នៅ​កម្ពុជា និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​សារព័ត៌មាន និង​ក្រមសីលធម៌​អ្នក​សារព័ត៌មាន​។ ចំពោះ​ការ​លើក​ឡើង​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ក្រសួង​ព័ត៌មាន​នឹង​កត់​ត្រាទុក ដើម្បី​យក​អនុវត្ត​បន្ត​ទៀត ដើម្បី​មាន​ភាព​រីក​ចម្រើន​ក្នុង​វិស័យ​សារព័ត៌មាន​ឲ្យ​មាន​ភាពល្អ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ