ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស-ស្រីទាំង​នេះ …ជា​ក្រុម​អុក​ឡុកតាម​សួន​ពេលយប់​​​នៅ​បាត់​​ដំបង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​​ប្រុស​-​ស្រី​ចំនួន​១៩​នាក់(​ស្រី​៦​នាក់​) រួម​ទាំង​ម៉ូតូ​៨​គ្រឿង ​ត្រូវ​កម្លាំង​អធិការ​នគរបាល​ខេត្តចុះ​​បង្ក្រាប​និង​ឃាត់ខ្លួនបាន​ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ កក្កដា ខណៈ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​​ប្រុស​-​ស្រី​ចំនួន​១៩​នាក់(​ស្រី​៦​នាក់​) រួម​ទាំង​ម៉ូតូ​៨​គ្រឿង ​ត្រូវ​កម្លាំង​អធិការ​នគរបាល​ខេត្តចុះ​​បង្ក្រាប​និង​ឃាត់ខ្លួនបាន​ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ កក្កដា ខណៈ​ពេល​កម្លាំង​កំពុង​ចុះ​ល្បាត​តាម​​ផ្លូវ និង​ដោយ​​ដឹង​ថា ពួក​គេ​ទាំងនោះ​​តែងតែ​បង្ក​ការ​រំខាន​និង​ការ​អុកឡុក​​តាម​សួនច្បារ​នានា​ក្នុង​ក្រុង​បាត់ដំបង ។

សេចក្តីរាយការណ៍​បន្ត​​ថា ក្រុម​ក្មេងៗ​ទាំងនោះ​ មិន​ត្រូវ​ស្គាល់ឈ្មោះ​ទេ ក្រោយ​​ឃាត់​ខ្លួនពួកគេ​​បាន​​នាំ​​ទៅ​ធ្វើតេស្ត​ទឹក​នោម ដើម្បី​រក​សារធាតុ​ថ្នាំ​ញៀន ។ ជា​លទ្ធផល គឺរកឃើញ​​វិជ្ជមាន​ចំនួន​៨​នាក់ និង​អវិជ្ជមាន​ចំនួន​១១​នាក់ (៦​ស្រី​នាក់​) ។

តែ​ទោះបីជា​យ៉ាង​ណា សមត្ថកិច្ចគ្រាន់តែ​ធ្វើការ​អប់រំ ហើយ​ឱ្យហៅ​​អាណាព្យាបាល​​មក​ធ្វើ​កិច្ចសន្យាធានា​​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​បើ​មាន​ជា​លើក​ទី​២ ពួក​គេ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ។