ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី២៥ មករា ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី បានផ្លាស់ប្តូរប្រធានមន្ទីរ និងប្រកាសចូលកាន់មុខតំណែង ដោយលោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តស្វាយរៀង ត្រូវបានប្រកាសតែងតាំចូលកាន់តំណែងជាប្រធានមន្ទីររៀចំដែនដីខេត្តស្ទឹងត្រែង ខណៈលោក មិញ ស៊ីចាយ ត្រូវបានតែងតាំងជាប្រធានមន្ទីររៀចំដែនដីខេត្តស្វាយរៀង។

ក្នុងរបាយការណ៍អនុវត្តរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានរៀបរាប់ថាមន្ទីរបានប្រកាសតំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន៣៥ភូមិ លើ១២៨ភូមិ បានបិទផ្សាយជាសាធារណៈនូវការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន២៩ភូមិស្មើនឹង២៨.៨៣៩ក្បាលដី បានចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន២០ភូមិ ស្មើនឹង៣៤.១២៥ប័ណ្ណ ។

សម្រាប់ការងារសម្បទានដីសេដ្ឋកិច្ចមន្ទីរបានចេញប័ណ្ណលើក្បាលដីចំនួន១១ទីតាំង ស្មើនឹង១៥១ប័ណ្ណ មានទំហំសរុប១១៦,៣៦៨ហិកតា បានបិទផ្សាយជាសាធារណះរួចរាល់ និងត្រៀមចេញប័ណ្ណចំនួន ៣ទីតាំង មានទំហំសរុប១៧៦៧៩ហិកតា កំពុងបន្តវាស់វែងចំនួន ២ទីតាំង មានទំហំដីសរុប ៩៤.០០០ហិកតា ក្នុងស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ ។

ចំណែកការងារសម្បទានដីសង្គមកិច្ចខេត្តស្ទឹងត្រែង មានទីតាំងដីសម្បទានសង្គមកិច្ចចំនួន ៧ទីតាំង ស្មើនឹងទំហំសរុប ១៤១៧៤២៣០ ហិកតា ក្នុងនោះ ក្រុងស្ទឹងត្រែង មាន ២ទីតាំង ទំហំសរុប ២.៤៦៥,៧ ហិកតា ស្រុកថាឡាបរិវ៉ាត់ មាន ១ទីតាំង ទំហំ១៥០០ ហិកតាស្រុកសៀមប៉ាង មាន ២ទីតាំង សរុប ៣.១៥៨,៥០ ហិកតា, និងស្រុកសេសាន មាន ២ទីតាំងទំហំសរុប ៧.០៥០ ហិកតា។

ការងារចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច មន្ទីរបានចុះទទួលពាក្យស្នើសុំចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចចំនួន៤សហគមន៍ ក្នុងនោះ បានចេញប័ណ្ណចំនួន២សហគមន៍ គឺសហគមន៍ជនជាតិដើមភាគតិចព្នៅ នៅឃុំកំភុន និងសហគមន៍ជនជាតិដើមភាគតិចគ្រឹង នៅឃុំតាឡាត ស្រុកសេសាន បានធ្វើការបិទផ្សាយជាសាធារណះចប់ និងត្រៀមចេញប័ណ្ណចំនួន២សហគមន៍ ក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ការងារចុះបញ្ជីដីអង្គភាពរដ្ឋក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យរដ្ឋដោយអនុវត្តតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មន្ទីរបានសហការជាមួយអាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ជម្រុញការចុះបញ្ជីដីអង្គភាពរដ្ឋក្នុងទូទាំងខេត្ត និងទទួលបានលទ្ធផល ទីតាំងដីអង្គភាពរដ្ឋសរុបក្នុងខេត្ត មានចំនួន ៦៤២ទីតាំង ក្នុងនោះបានវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិជូនអង្គភាពរដ្ឋបានចំនួន ១៧៧ទីទាំង និងមិនទាន់បានវាស់វែងចុះបញ្ជីចំនួន ៤៦៥ទីតាំង ។

ដោយអនុវត្តតាមគម្រោងសាងសង់លំនៅឋានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ បែងចែកជូនគ្រួសារកងទ័ព និងនគរបាលជាតិ ឈរជើងការពារតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ចាប់ពី ឆ្នាំ២០១៧ រហូតដល់ដំណាច់ឆ្នាំ២០២២នេះ ការងារសាងសង់ និងបែងចែកបានចំនួន ៧០០ខ្នងផ្ទះ ក្នុងនោះ ក្រុងស្ទឹងត្រែងទទួលបានដីឡូតិ៍លំនៅឋានចំនួន ១១៥ឡូតិ៍ និងដីកសិកម្មចំនួន ១១៥ឡូតិ៍។ ស្រុកសៀមប៉ាង ក្នុងឃុំ ព្រែកមាស និងឃុំស្រែសំបូរ ចំណុចស្រែចំប៉ា និងចំណុចស្វាយធំ ចន្លោះបង្គោលព្រំដែនលេខ ៣៤- ៤០ ទទួលបាន ផ្ទុះចំនួន ៥០០ខ្នង និងចំណុចអូរគក់ ចន្លោះបង្គោលព្រំដែនលេខ ៧៧-៧៨ ក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ចំនួន២០០ខ្នងផ្ទះ។

ដោយឡែក ការងាររដោះស្រាយវិវាទក្នុងយន្តការគណៈកម្មការសុរិយោដីបានទទួលពាក្យបណ្តឹងសរុបចំនួន២៦ករណី ក្នុងនោះ បានដោះស្រាយចប់សព្វគ្រប់ចំនួន១០ករណី, ដកពាក្យបណ្តឹងវិញចំនួន៣ករណី, ច្រានចោលដោយខុសយុត្ថាធិការចំនួន៩ករណី និងនៅសល់៤ករណីទៀតកំពុងធ្វើការស៊ើបអង្កេត និងដោះស្រាយបន្ត។ ក្នុងដែរយន្តការគណះកម្មការរដ្ឋបាល បានទទួលពាក្យបណ្តឹងសរុបចំនួន២៥ករណី ក្នុងនោះ បានសម្រុះសម្រួលបញ្ចប់វិវាទ ចំនួន៩ករណី និងកំពុងបន្តធ្វើការសម្រុះសម្រួលបន្តចំនួន១៦ករណី។
លោកគឹម ពិសិដ្ឋ ក្រោយទទួលបានការសម្រួលភារៈកិច្ចនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តស្ទឹងត្រែងលោកបានប្តេជ្ញាបំពេញតួនាទីភារកិច្ចប្រកបដោយមនសិកាវិជ្ជាជីវៈ ស្មោះត្រង់ តម្លាភាព គណនេយ្យ ភាព ការទទួលខុសត្រូវខ្ពស់ និងធ្វើជាសេនាធិការឲ្យក្រសួង និងរដ្ឋបាលខេត្តលើអភិបាលកិច្ចដីធ្លីក្នុងខេត្ត។ ចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យគ្រប់គ្រងដីធ្លីក្នុងខេត្ត តាមច្បាប់ លិខិត បទដ្ឋានគតិយុត្ត និងគោលការណ៍ឲ្យកាន់តែប្រសើរឡើង ។

៥៖ សហការយ៉ាងជិតស្និទ្ធ ជាមួយគ្រប់មន្ទីរ អង្គភាព រដ្ឋបាលមូលដ្ឋាន វិស័យឯកជន និងដ គូអភិវឌ្ឍន៍ ដើម្បីកៀរគរធនធាន និងធានាបាននូវវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ព្រមទាំងរួមចំណែកជំរុញ ឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅក្នុងមូលដ្ឋាន។
៦៖ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងអង្គភាព និងគ្រប់ ផ្នែកពាក់ព័ន្ធក្នុងខេត្ត ក៏ដូចជាមន្ទីរ អង្គភាពជំនាញផ្សេងៗទៀត ឲ្យមានភាពប្រទាក់ក្រឡាគ្នា និងថែទាំ សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ។
ចែករំលែកព័តមាននេះ