ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្តី​ប្រពន្ធ​២​នាក់​ចេញពី​ផ្សារ​ដើម​គ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ជួប​មនុស្ស​១​ក្រុម ផ្អើល​ទល់មុខ​វត្ត​ស្ទឹង​មាន​ជ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្តី​ប្រពន្ធ​២​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​កន្លែង​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ដើម​គ ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ស្រាប់តែ​ត្រូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​កន្លែង​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ដើម​គ ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​បុរស​ជា​ប្តី ហើយ​ក៏​នាំ​គ្នា​ជិះ​រត់គេច​ដោយ​សុវត្ថិភាព បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ ទល់មុខ​វត្ត​ស្ទឹង​មាន​ជ័យ​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​ចំពោះ​សម្ភារៈ​ដែល​បាត់បង់​ក្នុង​កាបូប​នោះ​រួម​មាន ៖ ទូរស័ព្ទ 13pro mix មួយ​គ្រឿង លុយ​ខ្មែរ​ជាង​១០​លាន​រៀល រួម​ទាំង​ឯកសារ​ពាក់ព័ន្ធ​ជាមួយនឹង​របស់​មាន​តម្លៃ​មួយ​ចំនួន​ថែម​ទៀត​ផង​ដែរ ។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​រួម​នឹង​ប្តី​បាន​ជិះ​ម៉ូតូ​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក ធូរ​ដេរ រូប​គាត់​ជា​អ្នក​ជិះ ហើយ​មួយ​គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ប្តី​របស់​គាត់​ជា​អ្នក​ជិះ ដោយ​ធ្វើ​ដំណើរ​ចេញពី​កន្លែង​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ដើម​គ ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​ប្រហែល​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ម៉ាក បាន​ជិះ​មក​កៀរ រួច​ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ប្តី​របស់​គាត់​បាន​សំរេច ហើយ​ក៏​នាំ​គ្នា​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​។ ពេល​នោះ​ប្តី​របស់​គាត់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ដែរ តែ​ពេល​តាម​ដល់​ម្តុំ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ក៏​បាន​បាត់​ក្រុម​ជនសង្ស័យ​អស់​តែ​ម្ដង​ទៅ​។

ក្រោយ​ពេល​កើតហេតុ ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ ក៏​ដូច​ជា​យក​របស់ទ្រព្យ​របស់​គាត់​មក​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ